ព័ត៌មានជាតិ
កងទ័ពមួកខៀវកម្ពុជា ប្រមាណ៣០០នាក់ ត្រលប់ពីប្រទេសម៉ាលី ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យរយៈពេលពេញ១ឆ្នាំ
កងកម្លាំងមួកខៀវកម្ពុជាប្រមាណ៣០០នាក់ ដែលបញ្ចប់បេសកកម្មដោយជោគជ័យរយៈពេលពេញ១ឆ្នាំ នៅប្រទេសម៉ាលី បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ កាលពីវេលាម៉ោងជិត៦ព្រឹក ថ្ងៃទី០៤ តុលា ។ ក្នុងដំណើរត្រលប់មកដល់មាតុភូមិវិញ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល សហការជាមួយក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានយកសំណាករបស់កងកម្លាំងទាំងអស់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីវិភាគរកមេរោគកូវិដ១៩ ភ្លាមៗផងដែរ។
ក្នុងឳកាសអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា បន្ទាប់ពីយកសំណាកទៅវិភាគរកមេរោគកូវិដ១៩ កងកម្លាំងទាំងអស់ ក៏តម្រូវអោយធ្វើចត្តាឡីស័កចំនួន២១ថ្ងៃនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុននឹងអនុញ្ញាតអោយទៅជួបជុំក្រុមគ្រួសារ ។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏ណែនាំអោយឱ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួនរយៈពេល១៤ថ្ងៃបន្ថែមទៀតដើម្បីធានាឱ្យបានថា គ្មានកងទ័ពមួកខៀវណាម្នាក់វិជ្ជមានជំងឺកូវីដ១៩ ក្រោយបញ្ចប់ចត្តាឡីស័កចំនួន២១ថ្ងៃនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍។
នាយឧត្តមសេនីយ៍បន្តថា ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក កងកម្លាំងទាំងអស់ នឹងត្រូវការយកចិត្តទុកដាក់ តាមដានសុខភាពជាប្រចាំពីសំណាកក្រុមពេទ្យផងដែរ។
គួររម្លឹកថា ស្របគ្នានឹងដំណើរមកដល់របស់កងកម្លាំងទ័ពមួកខៀវប្រមាណ៣០០នាក់នេះ កាលពីថ្ងៃទី០១ ខែតុលា កម្ពុជាក៏បានបញ្ជូនកងទ័ពមួកខៀវប្រមាណ៣០០នាក់ ទៅប្រទេសម៉ាលី ដើម្បីប្តូរវេនកម្លាំងដែលមកដល់នេះផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងមួកខៀវសរុបជិត៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕
អត្ថបទ៖ ពុធិកា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ