KPT+
សម្រង់លើកទឹកចិត្ត ពីកំពូលអ្នកលក់ជោគជ័យ មិនខ្លាចបញ្ហានៅនឹងមុខ
ជាអ្នកលក់អ្នកណាក៏ចេះលក់ ប៉ុន្តែសំខាន់តើការលក់របស់យើងអាចទាញអថិជនឲ្យជាប់ចិត្ត ជាមួយផលិតផលរបស់យើងរហូតទៅដែរទេ? ភាពជាអ្នកលក់ គឺត្រូវការឈរនៅលើកំពូលនៃការលក់ ជាមួយនឹងការអភិវឌ្ឍខ្លួន ឥតឈប់ឈរនៃជំនាញរបស់ពួកគេ។
នេះគឺជាសម្រង់ការលើកទឹកចិត្តផ្នែកលក់ ចំនួន ៥ ដើម្បីធ្វើឲ្យការលក់ក្លាយជាអាជីពមួយរឹងមាំ មិនភ័យខ្លាច មិនរុញរានឹងបញ្ហា ឬខ្លាចភ្ញៀវជាពិសេសតែម្ដង ៖
១ “ ត្រូវធ្វើឲ្យអស់ពីសមត្ថភាព អ្វីដែលអ្នកដាំឥឡូវនេះ នឹងប្រមូលផលនៅពេលក្រោយ ” Og Mandino
នៅក្នុងការលក់ អ្នកត្រូវផ្ដល់ឲ្យខ្លួនឯង ១០០ភាគរយ។ អតិថិជនអាចដឹងថា យើងអន់ថយ មិនមានជំនាញ ឬបាត់បង់ចំណង់ចំណូលចិត្ត។ មនុស្សម្នាក់ដែលមានកម្លាំងចិត្ត ស្តាប់ទៅដូចជាស្វាហាប់ ប៉ុន្តែ កុំរង់ចាំរហូតដល់នាទីចុងក្រោយ ដើម្បីចាប់ផ្តើមរកមើល! ធ្វើវាជារៀងរាល់ថ្ងៃ អ្វីក៏ដោយ បើអ្នកដាំថ្ងៃនេះ វានឹងឲ្យផលថ្ងៃក្រោយ ហើយអ្នកនឹងឈានដល់គោលដៅលក់ដោយមិនស្ទាក់ស្ទើរ លក់ដោយមិនខ្លាច។
២ “ ជម្លោះកាន់តែពិបាក ការឈ្នះកាន់តែរុងរឿង” Thomas Paine
យើងអាចប្រឈមមុខ នឹងការជំទាស់ពីអតិថិជន ឬមិនពេញចិត្តសេវាកម្មរបស់យើង។ តែយើងអាចយកការជំទាស់ជាឱកាស ដើម្បីលក់អត្ថប្រយោជន៍នៃកម្មវិធី និងសេវាកម្មរបស់យើង។ នៅពេលដែលអ្នកលក់ជួបប្រទះនឹងស្ថានភាព ដែលអតិថិជននិយាយថា“ វាថ្លៃពេក” ឬ“ បច្ចុប្បន្នខ្ញុំមានអ្នកផ្គត់ផ្គង់ដែលខ្ញុំពេញចិត្ត” នេះគឺជាកន្លែងដែលអ្នកអាចបន្តផ្តល់ព័ត៌មានបន្ថែម អំពីផលិតផលរបស់អ្នកដល់អតិថិជន កុំទទួលយកភ្លាមៗវាអាច បរាជ័យ! វាអាចនឹងមិនមានភាពរឹងមាំទេ ក្នុងការចរចាប្រចាំថ្ងៃរបស់អ្នក ប៉ុន្តែជាមួយនឹងបច្ចេកទេសត្រឹមត្រូវនៃផលិតផល យើងអាចផ្លាស់ប្តូរចិត្តអតិថិជនយើងបាន។
៣ “ អ្នកនឹងមាន ១០០ ភាគរយនៃការបិទការលក់ បើមិនសាកល្បងសោះ” Wayne Gretzky
ការភ័យខ្លាច ជាទូទៅដែលអ្នកលក់មាននៅពេលទៅជិតមនុស្សចម្លែក សម្រាប់លក់គឺ“ ពួកគេនឹងបដិសេធខ្ញុំច្បាស់ណាស់!” ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសម្រេចចិត្តមិនចូលទៅជិតពួកគេទាល់តែសោះ អ្នកមានឱកាស ១០០ភាគរយ ក្នុងការបិទការលក់។ ប្រសិនបើអ្នកសម្រេចចិត្តយកឈ្នះការភ័យខ្លាច ហើយចូលទៅជិតពួកគេ ដោយមិនខ្វល់អាចមានឱកាស ២ភាគរយនៃការបិទការលក់ នោះ២ភាគរយ ប្រសើរជាង ០ភាគរយ ។
៤“ ទទួលយកបរាជ័យ ជាផ្នែកមួយនៃដំណើរការ” Unknown
វានឹងមានស្ថានភាពដែលអ្នកអាចចាញ់ការលក់ឲ្យគូប្រជែង ការនេះនឹងធ្វើឲ្យឈឺចាប់ខ្លាំង។ ទោះយ៉ាងណាក៏ដោយ វាយតម្លៃថាហេតុអ្វីបានជាអ្នកចាញ់ ហើយបើអ្នកដឹងថាអ្នកបានធ្វើខុស សូមកុំធ្វើម្តងទៀត! បរាជ័យគឺជាការឈឺចាប់ ប៉ុន្តែត្រូវយកការឈឺចាប់ មកធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សម្នាក់ដែលរឹងមាំ ដរាបណាអ្នកមានផ្នត់គំនិតត្រឹមត្រូវក្នុងការរៀនសូត្រពីបទពិសោធន៍។ មនុស្សជោគជ័យមានបញ្ជីនៃការបរាជ័យទាំងអស់ អ្វីដែលធ្វើឲ្យពួកគេដាច់ពីគ្នា គឺមេរៀនដែលពួកគេយកចេញពីការបរាជ័យនេះឯង។
៥“ យើងបង្កើតការភ័យខ្លាចនៅពេលយើងនៅកន្លែងទាប យើងយកឈ្នះពួកគេដោយសកម្មភាព” វេជ្ជបណ្ឌិត Henry Link
គួរហៅខ្លួនឯងឬមិនហៅ ថាជានាយកប្រតិបត្តិ? ការហៅ ការរំពឹងទុកកម្រិតខ្ពស់ អាចជារឿងគួរឲ្យខ្លាច។ តែគួរឲ្យខ្លាចជាងនេះ ដែលអ្នកលក់គ្មានបទពិសោធន៏ និងមិនសូវមានចិត្តក្លាហាន ចុះចាញ់ ហើយតែងទទួលបានឋានៈទាបជាងនៅក្នុងក្រុមហ៊ុន។ នៅពេលរឿងនេះកើតឡើង សូមចងចាំថា នាយកប្រតិបត្តិគឺជាមនុស្សដែលអ្នកត្រូវហៅខ្លួនឯងជានិច្ច។កុំភ័យខ្លាចបើអ្នកហ៊ានតាំងចិត្តថាលក់ឲ្យជោគជ័យ លក់ឲ្យបានល្អ លក់ជាអាជីព និងទាក់ចិត្តអតិជនបានយូរជាងគេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្រង់បំផុសគំនិត អំពីការរីកចម្រើននៃអាជីវកម្ម និងគន្លឹះជោគជ័យមិននៅទ្រឹង
ចុចអាន៖សម្រង់សំដី ពីស្ដេចគ្រឿងអលង្ការ Johnny Dang លើកទឹកចិត្តដល់សហគ្រិន ទើបចាប់ផ្ដើមដំបូង
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ