ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់អនុសាសន៍ឲ្យអភិបាលខេត្តស្ទឹងត្រែងថ្មី ដោះស្រាយបញ្ហាជូនពលរដ្ឋ ឲ្យមានតម្លាភាព
សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ឲ្យអភិបាលខេត្តស្ទឹងត្រែង ចូលកាន់តំណែងថ្មី ត្រូវប្រមូលយកនូវគ្រប់បញ្ហាប្រឈមទាំងឡាយ មករួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងប្រកបដោយភាពយុត្តិធម៌។
ក្នុងពិធីប្រកាសចូលកាន់ មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អភិបាលខេត្តចូលកាន់តំណែងថ្មី ត្រូវពិនិត្យមើលគ្រប់កិច្ចការរងារល្នូល នៃការជំរុញឲ្យមានការអភិវឌ្ឍ លើគ្រប់វិស័យនៅក្នុងខេត្ត ហើយប្រឹងប្រែងអនុវត្តឲ្យមានផលប្រយោជន៍ ធានាដល់កត្តាបម្រើជីវភាពរស់នៅ របស់ប្រជាពលរដ្ឋពីទីក្រុងទៅដល់មូលដ្ឋាន។

សម្តេចក្រឡាហោម មានប្រសាសន៍ទៀតថា គោលដៅទាំងនេះ អភិបាលខេត្តត្រូវរួមគ្នា ជាមួយគណៈក្រុមប្រឹក្សាខេត្ត បង្កើនការបំពេញការងារជូនប្រជាពលរដ្ឋ និងត្រូវពិតនិត្យមើលភាពអសកម្ម របស់មេភូមិ-ស្មៀន-មេឃុំ-ចៅសង្កាត់-និងមន្ត្រីប៉ុស្ដិ៍រដ្ឋបាល ដាស់តឿនណែនាំឲ្យធ្វើការងារ បម្រើប្រជាពលរដ្ឋមានតម្លាភាពជាដើម។
លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងថ្មី មានប្រសាសន៍ប្តេជ្ញា ប្រតិបត្តិតាមការណែនាំរបស់សម្តេចក្រឡាហោម និងប្រមុខរាជរដ្ឋាភិបាល ឲ្យស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងពេលដែលព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្ទេរភារកិច្ចជូន ឲ្យបន្តបម្រើប្រជាពលរដ្ឋ ជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាពេលនេះ។

លោកមានប្រសាសន៍ទៀតថា ទាំងកិច្ចការងារគ្រប់គ្រង ការងារអភិវឌ្ឍន៍លើគ្រប់វិស័យ ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងខិតខំប្រមូលកម្លាំងសាមគ្គីគ្នាឲ្យបានល្អ ចាប់ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន នាំគ្នាបំពេញការតព្វកិច្ចបម្រើប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងមិនរើសអើង។
សូមជម្រាបថា លោក ម៉ុម សារឿន ត្រូវបានផ្ទេរចេញ ទៅបំពេញការងារនៅក្រសួងមហាផ្ទៃ និងចូលកាន់តំណែងជំនួសមកវិញលោក ស្វាយ សំអ៊ាង អតីតអភិបាលខេត្តមណ្ឌលគិរី មកជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាណាចក្រកម្ពុជា៕
អត្ថបទ៖ ងិន លីម


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ