Connect with us

ព័ត៌មានអន្ដរជាតិ

ចុងឆ្នាំនេះ ពិភពលោក នឹងទទួលបានថ្នាំគ្រាប់ ១០លានដូស ដើម្បីកម្ចាត់កូវីដ

បានផុស

នៅ

ក្រុមហ៊ុន Merck រំពឹងថានឹងផលិតថ្នាំគ្រាប់ Molnupiravir ចំនួន ១០ លានដូស នៅត្រឹមចុងឆ្នាំ ២០២១នេះ ដោយសង្ឃឹមថា នឹងកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យនិងការស្លាប់ដោយសារជំងឺកូវីដ-១៩បាន ៥០ភាគរយ។

ក្រុមហ៊ុន Merck គ្រោងដាក់ពាក្យសុំការអនុញ្ញាតប្រើប្រាស់គ្រាអាសន្ន (EUA) ទៅ FDA របស់សហរដ្ឋអាមេរិកឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយផ្អែកលើការរកឃើញទាំងនេះ និងមានគម្រោងបញ្ជូនពាក្យសុំដាក់លក់លើទីផ្សារ ទៅស្ថាប័នគ្រប់គ្រងផ្សេងទៀតទូទាំងពិភពលោក។

ក្នុងការសាកល្បងដំណាក់កាលចុងក្រោយ ក្រុមហ៊ុនប្រកាសថា ថ្នាំគ្រាប់ប្រឆាំងវីរុស Molnupiravir បានកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យឬការស្លាប់ ចំពោះអ្នកជំងឺដែលមានរោគសញ្ញាស្រាល ទៅមធ្យម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន ក្រុមហ៊ុន Merck បានគូសបញ្ជាក់ថា ៧,៣ភាគរយ នៃអ្នកជំងឺលេបថ្នាំ Molnupiravir មិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឬស្លាប់ទេក្នុងរយៈពេល២៩ថ្ងៃ បើប្រៀបធៀបទៅនឹង ១៤,១ភាគរយ នៃអ្នកជំងឺដែលលេបថ្នាំ Placebo ។

រហូតដល់ថ្ងៃទី២៩ គ្មានការស្លាប់ណាមួយត្រូវបានរាយការណ៍ឡើយ ចំពោះអ្នកជំងឺដែលបានទទួលថ្នាំ Molnupiravir បើប្រៀបធៀបទៅនឹងការស្លាប់មនុស្សចំនួន ៨ នាក់ចំពោះអ្នកជំងឺដែលលេបថ្នាំ Placebo។

A new oral antiviral drug for Covid is being tested in humans – can it make  a difference?

លោក Jay Grobler ប្រធានផ្នែកជំងឺឆ្លងនិងវ៉ាក់សាំង នៅក្រុមហ៊ុន Merck បាននិយាយថា ដោយសារតែថ្នាំ Molnupiravir មិនផ្តោតសំខាន់ទៅលើសរសៃប្រូតេអ៊ីនដែលជាគោលដៅនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន, ថ្នាំនេះគឺមានប្រសិទ្ធភាពចំពោះវីរុសដែលវិវត្តខ្លួន រួមដែល Delta ផងដែរ។

Molnupiravir គឺជា​ប្រភេទ​ថ្នាំ​គ្រាប់ ដែល​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​រំខាន​ដល់​សមត្ថភាព​នៃ​ការ​ឆ្លង​របស់​វីរុស​កូ​វី​ដ​-១៩​៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Indiainfoline

ចុចអាន៖ ៦ យ៉ាងសំខាន់គួរដឹង អំពីថ្នាំគ្រាប់ព្យាបាលកូវីដ ដែលពិភពលោក ដាក់ក្តីសង្ឃឹមខ្លាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម