Connect with us

សុខភាព

ស្នាមជ្រួញនៅលើត្រចៀក ជាសញ្ញាហានិភ័យ ទាក់ទងនឹងជំងឺគ្រោះថ្នាក់មិនគួរប្រហែស

បានផុស

នៅ

ស្នាមជ្រួញនៅលើត្រចៀក អាចជាសញ្ញាគ្រោះថ្នាក់ និងទាក់ទងជាមួយហានិភ័យនៃជំងឺធ្ងន់ធ្ងរផ្សេងៗ ដែលយើងមិនគួរមើលរំលងសោះឡើយ។ ជាពិសេសមនុស្សចាស់ តែង​មាន​ស្នាម​នេះ​លេច​ឡើង​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Warayuvadee Amornpinyo (វេជ្ជបណ្ឌិត Jeab) គ្រូពេទ្យឯកទេសរោគសើស្បែក បាន​បញ្ជាក់​នៅ​លើ​ទំព័រហ្វេសប៊ុក HELLO SKIN ថា ​ស្នាម​ជ្រីវជ្រួញនៅលើ​ត្រចៀក​ ដែល​ហៅ​ថា​សញ្ញា​របស់ហ្វ្រេង ឬផ្នត់ដូង​ត្រចៀកអង្កត់ទ្រូង (DELC) មានដូចខាងក្រោម៖

សញ្ញារបស់ហ្វ្រេងឬផ្នត់ត្រចៀកអង្កត់ទ្រូង (DELC) គឺជា​បន្ទាត់​ដែល​លាត​សន្ធឹង​ពី​ទ្រនាប់​អង្កត់​ទ្រូងទៅគែម នៃត្រចៀក យ៉ាងហោចណាស់ពីរភាគបីនៃប្រវែងត្រចៀក។ ភាគច្រើនស្ថិតនៅមុំប្រហែល ៤៥ ដឺក្រ​ ដោយមានបន្ទាត់មួយឬច្រើន ហើយអាចមាននៅ​ក្នុង​ត្រចៀក​ម្ខាង​ឬត្រចៀកទាំងពីរ ដោយគ្មានសញ្ញាសម្គាល់ ​ដែល​បណ្ដាល​មក​ពី​ការ​ចោះ​ត្រចៀក ​ការ​គេង​ជា​ប្រចាំ ឬកើតឡើងបន្ទាប់ពីរបួសផ្សេងទៀត។

សញ្ញាត្រចៀកបែបនេះ វាត្រូវបានគេជឿថា បណ្តាលមកពីយន្តការនៃដំណើរ​ការរឹងរបស់​សរសៃឈាម។ (ដំណើរការសរសៃឈាមអារទែ) ដែល​អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ដូចជា​ ពន្ធុវិទ្យារចនាសម្ព័ន្ធនៃសរសៃឈាមតូចៗ (Microvascular structure) ឬ​ប្រព័ន្ធ​ឈាមរត់ (vessel hemodynamics) ។

ស្នាមជ្រួញនៅលើត្រចៀក ​អាច​ជា​សញ្ញា​គ្រោះថ្នាក់​នៃជំងឺដូចជា៖

មានហានិភ័យខ្ពស់នៃការស្លាប់ដោយសារជំងឺបេះដូង

បង្កើនហានិភ័យ​នៃផលវិបាកសរសៃឈាមបេះដូង ក្នុងនិងក្រោយវះកាត់

ចំពោះអ្នកជំងឺដែលមានជំងឺដាច់សរសៃឈាមខួរក្បាល ជាមួយនឹងស្នាមជ្រួញនេះ វាត្រូវបានគេរកឃើញថា មានទំនាក់ទំនងជាមួយក្រុមទាំងនេះ ច្រើនជាងក្រុមដែលមិនត្រូវបានសម្គាល់

ជំងឺ​សរសៃឈាម​បេះដូង

ជំងឺទឹកនោមផ្អែម

សម្ពាធ​ឈាម​ខ្ពស់

ជំងឺដាច់សរសៃឈាមខួរក្បាល ischemic

អាចបង្ហាញថា ស្នាមជ្រួញនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺក្រិនសរសៃឈាមយូរ។ (ជំងឺស្ទះសរសៃឈាមរ៉ាំរ៉ៃ)។

វិធី​ព្យាបាល​ស្នាម​ជ្រួញ​នៅ​លើ​ត្រចៀក

អ្នកដែលមិនមានជំងឺណាមួយ ប៉ុន្តែមានស្នាមជ្រួញនេះ គួរតែយកចិត្តទុកដាក់បន្ថែម ​ដើម្បីពិនិត្យមើល​ហានិភ័យនីមួយៗ។ ចូរថែរក្សាខ្លួនឯង ទាំងការញ៉ាំ ហាត់ប្រាណ​ឲ្យ​បានទៀងទាត់ កុំជក់បារី​ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម​ សម្ពាធឈាមខ្ពស់ ឬកូលេស្តេរ៉ុល​ខ្ពស់ គួរកាត់បន្ថយការហូបរបស់មានជាតិប្រៃដាច់ខាត។ បង្កើតទម្លាប់ដេកឲ្យបានល្អ និងថែរក្សាត្រចៀកឲ្យមែនទែន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មើលឲ្យហើយ! ពេលចាស់ទៅ ក្នុងខ្លួន យើងប្រែប្រួលម៉េចខ្លះ?

ចុចអាន៖អាហារ ៥ ក្រុមនេះជាថ្នាំបំប៉នរាងកាយមនុស្សចាស់​ ដើម្បីបង្កើនការការពារប្រឆាំងនឹងកូវីដ

ចុចអាន៖អាហារ ៣ មុខ មនុស្សវ័យ ៦០ ឆ្នាំឡើងទៅ គួរពិសារាល់ថ្ងៃកុំអាក់ខាន ដើម្បីជំនួយដល់សុខភាពរាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

ព័ត៌មានជាតិ២៦ នាទីutes មុន

​លោកសុខ​ ពេញវុធ​ ត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​ប្រធាន​ក្រុមការងារយុវជន​គណបក្ស​រាជធានី​ភ្នំពេញ​ជំនួស​លោក នួន ផារ័ត្ន

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ត្រៀមៗ Miss Mera អាចមានថ្នាក់អន្តរជាតិ ក្រោយ Kate Cat ឲ្យតម្រុយចំនួនប្រទេសដែលចូលរួម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តម្លៃប្រេង​កើន​ឡើងពេលបញ្ចប់ការជួញដូរ ជាមួយ​អត្រាប្រចាំសប្ដាហ៍ខ្ពស់បំផុតតាំងពី​ខែ​វិច្ឆិកា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ និងកូរ៉េខាងត្បូង​ចរចាគ្នា លើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​

Sokha Hotels

ព័ត៌មានពេញនិយម