Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បើកដំណើរការវេបសាយការពារកុមារកុំឲ្យញៀនហ្គេមអនឡាញ មួយសប្ដាហ៍ឲ្យលេងតែ ៣ ម៉ោងប៉ុណ្ណោះ

បានផុស

នៅ

ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋចិនបានបើកដំណើរការគេហទំព័រពិសេសមួយ ដែលប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមផ្តល់សេវាកម្មអ៊ីនធឺណិត ដែលរំលោភលើច្បាប់យុទ្ធនាការទូទាំងប្រទេស ដែលបង្កើតឡើងដើម្បីការពារកុមារពីការញៀនលេងហ្គេម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចុងខែសីហាទីភ្នាក់ងារព័ត៌មានចិនបានប្រកាសថា ចាប់ពីថ្ងៃទី ១ ខែកញ្ញា កុមារនឹងត្រូវបានអនុញ្ញាតឲ្យចូលលេងហ្គេមអនឡាញតែ ៣ ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ។

លើសពីនេះក្រុមហ៊ុនផ្តល់សេវាកម្មត្រូវហាមឃាត់អ្នកប្រើប្រាស់ដែលព្យាយាមចុះឈ្មោះ ឬចូលលេងដោយប្រើឈ្មោះក្លែងក្លាយមិនឲ្យចូលលេងហ្គេមអនឡាញ ហើយអ្វីៗទាំងអស់នេះកំពុងត្រូវបានធ្វើឡើងក្នុងគោលបំណង ការពារសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ ។

គោលបំណងសំខាន់របស់វេបសាយថ្មីនេះគឺ អ្នកប្រើប្រាស់នឹងអាចរាយការណ៍អំពីការបំពានច្បាប់ថ្មីដែលបានណែនាំរបស់ក្រុមហ៊ុនផ្តល់សេវាកម្មគេហទំព័រ ។ ទំព័រមុខមានប៊ូតុងចំនួន ៣ សម្រាប់ការការប្ដឹងនេះ ទី ១ គឺការជូនដំណឹងថា អ្នកផ្តល់គេហទំព័រអនុញ្ញាតឲ្យអ្នកប្រើប្រាស់មិនទាន់គ្រប់អាយុចូលលេងដោយប្រើឈ្មោះក្លែងក្លាយ ។ ទី ២ ប្រាប់ថា អ្នកផ្តល់គេហទំព័រអនុញ្ញាតឲ្យកុមារបន្តនៅក្នុងប្រព័ន្ធនេះបានយូរជាងរយៈពេលដែលបានកំណត់ដោយអាជ្ញាធរ និងប៊ូតុងទី ៣ គឺជូនដំណឹងដល់អាជ្ញាធររបស់ប្រទេសថា អ្នកផ្តល់សេវាកម្មគិតថ្លៃសេវាលើស ។

កាលពីសប្តាហ៍មុនដោយដកស្រង់សម្តីពីក្រុមប្រឹក្សារដ្ឋ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ប្រព័ន្ធកំណត់អត្តសញ្ញាណអេឡិចត្រូនិកទូទាំងប្រទេស នឹងត្រូវបង្កើតឡើង ។

វាត្រូវបានគេរាយការណ៍ថា ប្រទេសចិនគ្រោងនឹងណែនាំប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណអេឡិចត្រូនិកទូទាំងប្រទេស ដែលនឹងត្រូវបង្កើតឡើងដើម្បីត្រួតពិនិត្យការចូលប្រើ និងលេងហ្គេមអនឡាញរបស់កុមារ ។

គួរបញ្ជាក់ថា នៅឆ្នាំ ២០២០ ប្រាក់ចំណូលឧស្សាហកម្មហ្គេមរបស់ចិនបានកើនឡើងជាង ២០ ភាគរយពោលស្មើនឹង ២៧៨.៧ ពាន់លានយ័ន (៤៣.២ ពាន់លានដុល្លារ) ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ចិន ពិចារណាចាក់វ៉ាក់សាំងកូវីដដូសទី ៣ ដល់ក្រុមមនុស្សសំខាន់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម