ព័ត៌មានអន្ដរជាតិ
កម្មកររាប់ម៉ឺននាក់ សម្រុកចាកចេញពីទីក្រុង ហូជីមិញ ធ្វើឲ្យខ្វះខាតកម្លាំងពលកម្ម
មនុស្សរាប់ម៉ឺននាក់ ដែលភាគច្រើនជាពលករចំណាកស្រុក បានចាកចេញពីទីក្រុងហូជីមិញកាលពីចុងសប្តាហ៍ នៅពេលទីក្រុងធំបំផុតរបស់វៀតណាមមួយនេះ បន្ធូរបន្ថយវិធានការរឹតត្បិតកូវីដ-១៩ចាប់ពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលជាហេតុបង្កឲ្យមានការភ័យខ្លាចពីកង្វះកម្លាំងពលកម្ម និងការរំខានដល់ផលិតកម្ម។

ការសម្រុកចាកចេញដ៏ធំធេងនេះ បានកើតឡើងនៅពេលទីក្រុងនិងខេត្តឧស្សាហកម្មដែលនៅក្បែរនោះ តស៊ូដើម្បីធានាឲ្យមានកម្មករគ្រប់គ្រាន់ ដើម្បីជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ បន្ទាប់ពីមានរបាយការណ៍អំពីការធ្លាក់ចុះ GDP ក្នុងកម្រិតកំណត់ត្រានៅត្រីមាសទី ៣ ដោយសារការទប់ស្កាត់កូវីដ-១៩។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា មនុស្សជិត៩ម៉ឺននាក់ បានចាកចេញពីទីក្រុងហូជីមិញ ចាប់តាំងពីថ្ងៃសុក្រមក ដោយព្រួយបារម្ភថា ពួកគេនឹងជាប់គាំងម្តងទៀតប្រសិនបើមានរលកនៃការឆ្លងថ្មី។

ស្របពេលជាមួយគ្នានោះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Le Hoa Binh បាននិយាយថា “សូមកុំចាកចេញហើយបន្តធ្វើការ។ ទីក្រុងនេះកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ”។
កង្វះខាតបែបនេះ នឹងបន្ថែមបញ្ហាដល់អាជីវកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ខណៈពួកគេកំពុងជួបការលំបាករួចទៅហើយ ដោយសារតែការបិទខ្ទប់។

វៀតណាម ស្ថិតក្នុងចំណោមប្រទេសមានអត្រាចាក់វ៉ាក់សាំងទាបបំផុត នៅអាស៊ីអាគ្នេយ៍ ដោយចាក់២ដូស បានតិចជាង ១១ភាគរយ ក្នុងចំណោមប្រជាជន ៩៨ លាននាក់របស់ខ្លួន។
វៀតណាមមានករណីឆ្លង ៨០៨,០០០ ករណីនិងការស្លាប់ជាង ១៩,៧០០ នាក់ ហើយគ្រាន់តែទីក្រុងហូជីមិញ បានរួមចំណែកជិតពាក់កណ្តាលទៅហើយនៃករណីឆ្លង និង ៧៧ភាគរយ នៃករណីស្លាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ វៀតណាម ទទួលជោគជ័យ ផលិតវ៉ាក់សាំងកូវីដ មានប្រសិទ្ធភាពជាង ៩០ភាគរយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់