ព័ត៌មានជាតិ
កម្ពុជាស្នើសុំកិច្ចសហការពីស៊ីព្រនីកូស៊ី ដើម្បីស្រាវជ្រាវរកការពិត ចំពោះការចោទប្រកាន់ផ្ទុយពីការពិត មកលើសម្ដេចតេជោ ហ៊ុន សែន
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើលិខិតផ្លូវការមួយ ជូនរដ្ឋមន្ត្រីការបរទេសស៊ីព្រនីកូស៊ី (Cyprus) លោក នីកូស គ្រីស្តូឌូលី ដេស ដើម្បីស្នើសុំផ្តល់កិច្ចសហការស្រាវជ្រាវរកការពិត ឲ្យឃើញចំពោះការចោទប្រកាន់ផ្ទុយពីការពិតមកលើសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា មានលិខិតឆ្លងដែនស៊ីព្រ។
យោងតាមខ្លឹមសារលិខិត របស់លោក ប្រាក់ សុខុន ដែលត្រូវបានផ្សព្វផ្សាយ បានសរសេរថា «ខ្ញុំមានកិត្តិយសសូមជំរាបជូនជូនឯកឧត្តមថា យើងខ្ញុំមានការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះសារពត៌មាន ដឺហ្គាឌីយែន (the Guardian) ដែលបានចុះផ្សាយព័ត៌មាន មិនពិត កាលពីថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១ថា «…មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនស៊ីព្រ»។
លិខិតរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសរសេរបន្តថា «ខ្ញុំសូមជំរាបជូនឯកឧត្តមថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាវីរៈបុរសខ្មែមួយរូបដែលបានដឹកនាំការតស៊ូតាំងពីអាយុ១៨ឆ្នាំ ដោយបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការវាយឱ្យបរាជ័យពួកចក្រពត្តិរបបខ្មែរក្រហមប្រល័យពូជសាសន៍ តស៊ូលះបង់អាយុជីវិតដើម្បីបុព្វហេតុបង្រួបបង្រួមជាតិពឹតប្រាកដ និងក្នុងការកសាង និងអភិវឌ្ឍនប្រទេសជាតិពីបាទដៃទទេ ក្រោយថ្ងៃរំដោះប្រទេសជាតិឆ្នាំ១៩៧៩»។
លិខិតដដែល បានរៀបរាប់ទៀតថា «ជាមួយគ្នានេះ ខ្ញុំសូមបញ្ជាក់ជូនឯកឧត្តម មេត្តាជ្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែបានផ្សាភ្ជាប់អាយុជីវិតរបស់សម្តេច ជាមួយអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងគ្រប់កាលៈ ទេសៈទាំងអស់។ ដូចនេះដាច់ខាតពុំមានភាពមន្ទិលសង្ស័យណាមួយចំពោះទឹកចិត្តស្នេហាជាតិមាតុភូមិរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាវីរៈបុរសជាតិរបស់យើងខ្ញុំនោះទេ ហើយសម្តេចក៏ពុំបាននឹកនា ឬយល់សុបិន្តស្រមើលស្រមៃ សុំសញ្ជាតិ ឬលិខិតឆ្លងដែនពីបរទេសណាមួយនោះឡើយ ពីព្រោះសម្តេចមានកិត្តយស ភាពថ្លៃថ្នូ និងមោទនភាព ក្នុងនាមជាពលរដ្ឋខ្មែរ និងក្នុងនាមជាអ្នកដឹកនាំប្រទេសជាតិមួយរូប»។
លិខិតរបស់លោក ប្រាក់ សុខុន បានសរសេរបញ្ជាក់ថា «អាស្រ័យដូចបានជំរាបជូនខាងលើ ខ្ញុំសូមស្នើឯកឧត្តម មេត្តាជ្រាប និងផ្តល់កិច្ចសហការដើម្បីស្រាវជ្រាវរកការពពិតឱ្យឃើញចំពោះការចោទប្រកាន់ដែលមានចេតនា អាក្រក់នេះសំដៅផ្តល់ភាពយុត្តិធម៌ កិត្តិយស និងភាពថ្លៃថ្នូរ ជូនដល់សម្តេចនាយករដ្ឋមន្ត្រីរបស់យើងខ្ញុំវិញ ហើយម៉្យាងវិញទៀត ដើម្បីឱ្យមតិសាធារណៈជាតិ និងអន្តរជាតិបានយល់ច្បាស់អំពីការពិតនេះ។ ខ្ញុំសូមឆ្លៀតឱកាសនេះ សូមសម្តែងនូវក្តីអំណរអរគុណចំពោះការយោគយល់ និងការយកចិតិ្តទុកដាក់របស់ឯកឧត្តម និងសង្ឃឹមទទួលបានការសហការដ៏ល្អប្រសើរពីឯកឧត្តម ក្នុងនាមប្រទេសយើងទាំងពីរ ជាប្រទេសជាមិត្តនិងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា»៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ