ព័ត៌មានជាតិ
លោក កើត រិទ្ធ ស្នើសុំកិច្ចសហការស្រាវជ្រាវ ពីរដ្ឋមន្ត្រីយុត្តិធម៌ស៊ីប ជុំវិញការចោទប្រកាន់បំផ្លើសការពិត ចំពោះសម្ដេចតេជោ ហ៊ុន សែន
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា លោក កើត រិទ្ធ បានសរសេរលិខិតជូនលោកស្រី Stephie Dracos រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសណ្ដាប់ធ្នាប់សាធារណៈ នៃសាធារណរដ្ឋស៊ីប ដើម្បីស្នើសុំកិច្ចសហការស្រាវជ្រាវ បញ្ជាក់ការពិតជាផ្លូវការ ជុំវិញការចោទប្រកាន់បំផ្លើសការពិត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប។
ក្នុងលិខិតចុះថ្ងៃទី៦ ខែតុលានេះ លោក កើត រិទ្ធ បានរៀបរាប់ថា នាពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួន ដូចជា The Guardian និង The Washington Post បានផ្សព្វផ្សាយនូវលទ្ធផល នៃការស្រាវជ្រាវមួយដែលគេហៅថា “The Pandora Papers Investigation” ក្នុងនោះក៏មានព័ត៌មានបំផ្លើសខុសពីការពិត ដែលចោទប្រកាន់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់