សុខភាព
អ្នកស្រាវជ្រាវរកឃើញមូលហេតុប្រុសៗឆ្លងកូវីដ-១៩ច្រើន និងងាយស្លាប់ជាងស្រីៗ
អង់ហ្ស៊ីមមួយប្រភេទដែលអ្នកវិទ្យាសាស្ត្រជឿថា ជាអង់ហ្ស៊ីមសំខាន់ជួយវីរុសកូវីដ-១៩ អាចឆ្លងចូលសរីរាង្គផ្សេងៗក្នុងរាងកាយ ត្រូវគេរកឃើញថា មានក្នុងឈាមមនុស្សប្រុស ច្រើនជាងមនុស្សស្រី ដែលរបបគំហើញនេះបានចេញផ្សាយកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ ដែលអាចពន្យល់បានថា ហេតុអ្វីបានជាចំនួនអ្នកឆ្លងកូវីដ-១៩ ភាគច្រើនជាបុរស។
អង់ហ្ស៊ីមមួយប្រភេទ អ្នកជំនាញឲ្យឈ្មោះថា ACE2 (Angiotensin-converting enzyme 2) ត្រូវគេរកឃើញមានក្នុងបេះដូង តម្រងនោម និងសរីរាង្គផ្សេងទៀត ខណៈវីរុសកូរ៉ូណាថ្មី គឺពឹងផ្អែកលើអង់ហ្ស៊ីមប្រភេទនេះ ដើម្បីចម្លងទៅកាន់សួតមនុស្ស ហើយកម្រិតនៃអង់ហ្សីមនេះមានក្នុងខ្លួនបុរស ច្រើនជាងស្រ្តី។
ចាប់តាំងពីមានការរាតត្បាត រកណីស្លាប់រាប់លាននាក់ ក្នុងនោះចំនួនអ្នកស្លាប់ជាបុរស គឺខ្ពស់ជាងស្រ្តី និងស្ថានភាពជំងឺក៏ធ្ងន់ធ្ងរ និងស៊ាំញ៉ាំជាងស្ត្រីផងដែរ។
ការវិភាគទៅលើបុរស និងស្ត្រីរាប់ពាន់នាក់ ដោយក្រុមរបស់សាស្ត្រាចារ្យ Voors បានវាស់វែងកម្រិតកំហាប់អង់ហ្ស៊ីម ACE2 ពីអ្នកជំងឺខ្សោយបេះដូងជាង ៣ ៥០០នាក់ មកពីប្រទេសសរុប ១១ ជុំវិញទ្វីបអឺរ៉ុប។ ការសិក្សានេះបានចាប់ផ្តើមមុនអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ ទៅទៀត ហេតុនេះអ្នកស្រាវជ្រាវបញ្ជាក់ថា មិនបានរាប់បញ្ចូលអ្នកជំងឺកូវីដ ១៩ ទៅក្នុងនោះទេ។ ប៉ុន្តែនៅពេលដែលការសិក្សាជាច្រើនទៀត កំណត់មុខសញ្ញាអង់ហ្ស៊ីម ACE2 ជាភ្នាក់ងារចម្បងសម្រាប់ចម្លងវីរុសកូរ៉ូណាថ្មីទៅកាន់សរីរាង្គផ្សេងៗ នាំឲ្យសាស្ត្រាចារ្យ Voors និងក្រុមរបស់លោក រកឃើញចំណុចដ៏សំខាន់នេះតែម្តង។
វេជ្ជបណ្ឌិត Iziah Sama មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Groningen ដែលចូលរួមការសិក្សានេះ បញ្ជាក់ថា «ពួកយើងបានរកឃើញសមាសធាតុគីមីខ្លាំងក្លាមួយ គឺអង់ហ្ស៊ីម ACE2 មានកំហាប់ខ្ពស់នៅក្នុងខ្លួនបុរស ជាងកំហាប់មានក្នុងរាងកាយស្ត្រី។ ខ្ញុំទទួលស្គាល់ថា ការរកហើញនេះ អាចពន្យល់បានពីមូលហេតុបុរសងាយស្លាប់ដោយសារជំងឺកូវីដ-១៩ ច្រើនជាងស្ត្រី»៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកឆ្លងវីរុសកូវីដ-១៩ មិនចេញរោគសញ្ញាសោះ កម្រនឹងចម្លងទៅអ្នកដទៃ
ចុចអាន៖ វីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរសព្ទ និងក្រដាសប្រាក់ជិត ៣០ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់