ព័ត៌មានជាតិ
ភ្ញៀវទេសចរក្នុងខេត្តបាត់ដំបងនារដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ត្រឹម ២ ថ្ងៃ មានការធ្លាក់ចុះយ៉ាងខ្លាំង បើធៀបឆ្នាំកន្លងទៅ
តំបន់ទេសចរណ៍ចំនួន ១៣ ទីតាំង នៃភូមិសាស្ត្រខេត្តបាត់ដំបង ដែលរដ្ឋបាលខេត្ត បើកឲ្យដំណើរការសម្រាប់ភ្ញៀវទេសចរទៅកម្សាន្តនាឱកាសរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ស្របពេលកំពុងប្រឈមវិបត្តិកូវីដ-១៩ ផង បានដំណើរការចាប់ពីថ្ងៃទី ០៥ ដល់ទី ០៦ ខែតុលា ឆ្នាំ ២០២១ មានរយៈពេល ២ ថ្ងៃហើយ នៃថ្ងៃបុណ្យភ្ជុំបិណ្ឌ។ តាមតំបន់រមណីយដ្ឋានទាំង ១៣ កន្លែង មានភ្ញៀវចូលមកកម្សាន្តបានធ្លាក់ចុះយ៉ាងគំហុក បើធៀបនឹងឆ្នាំកន្លងទៅ។
មតិរបស់មហាជនបានលើកឡើងប្រហាក់ប្រហែលគ្នានឹងមន្ត្រី នៃមន្ទីរជំនាញថា ការថយចុះកំណើនភ្ញៀវមកកម្សាន្តតាមរមណីយដ្ឋាន នៃភូមិសាស្ត្រខេត្តបាត់ដំបងនេះ មានការពាក់ព័ន្ធនឹងស្ថានភាពកូវីដ-១៩ ធ្វើឲ្យភ្ញៀវទេសចរទូទៅធ្លាក់ចុះយ៉ាងគំហុកបែបនេះ។
ជាមួយនោះ ម្នាក់ៗ នៅបារម្ភនៅឡើយ មិនហ៊ាននាំក្រុមគ្រួសារចេញដើរឆ្ងាយនោះទេ ទើបចំនួនភ្ញៀវបានថយចុះខ្លាំងបែបនេះ។ មានន័យថា ប្រជាពលរដ្ឋទូទៅ កំពុងចូលរួមអនុវត្តតាមវិធានការក្នុងការការពារខ្លួនបានល្អប្រសើរលើបញ្ហាសុខភាព។
បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា ភ្ញៀវដែលចូលកម្សាន្តក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី ០៥ ខែតុលា មានភ្ញៀវទេសចរជាតិ ៨,០២០ នាក់ ក្នុងនោះពុំមានចំនួនភ្ញៀវទេសចរអន្តរជាតិនោះទេ។ នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២១ ភ្ញៀវទេសចរជាតិកើនបាន ១៩,១៣៨ នាក់ ចំនួនភ្ញៀវទេសចរអន្តរជាតិ(ទេសចរផ្ទៃក្នុង)០០នាក់។ ក្នុងនោះ ចំនួននេះ មន្ត្រី នៃមន្ទីរជំនាញថា បានថយចុះយ៉ាងខ្លាំង ខណៈឆ្នាំកន្លងទៅ ក្នុងថ្ងៃទី ០៦ ត្រូវជាថ្ងៃទី ២ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវចូលមកកម្សាន្តរហូតដល់ជាង ៧ ម៉ឺននាក់។
មន្ត្រី នៃមន្ទីរជំនាញ បានបញ្ជាក់ថា ការបើកកន្លែងរមណីយដ្ឋានឲ្យភ្ញៀវមកកម្សាន្តក្នុងភូមិសាស្ត្រខេត្តបាត់ដំបងទាំង ១៣ ទីតាំងនេះ ម្ចាស់រមណីយដ្ឋានទេសចរណ៍និមួយៗ បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់តាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារជាអប្បបរមា(SOP) តាមគន្លងប្រក្រតីភាពថ្មី។
ម្ចាស់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត ក៏បានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយតម្រូវឲ្យបុគ្គលិកពាក់ម៉ាស់ ចាំវាស់កម្តៅភ្ញៀវ បាញ់អាល់កុលជូនភ្ញៀវ និងការរក្សាគម្លាតសុវត្ថិភាពផងដែរ។ សម្រាប់កន្លែងខ្លះដែលមានការឆកល្វែង ក្រុមការងារ នៃមន្ទីរទេសចរណ៍ បានធ្វើការណែនាំរួចរាល់ដែរហើយ។
សូមបញ្ជាក់ផងដែរថា តំបន់រមណីយដ្ឋានដែលរដ្ឋបាលខេត្តអនុញ្ញាតឲ្យបើកទទួលភ្ញៀវចូលកម្សាន្តទាំង ១៣ កន្លែង មានដូចជា ៖ រមណីយដ្ឋានប្រាសាទ, រមណីយដ្ឋានភ្នំសំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, រមណីយដ្ឋានអាងកំពីងពួយ, រមណីយដ្ឋានចំការស្វាយ, រមណីយដ្ឋានស្ទឹងថ្មដាចំការទុរេន, រមណីយដ្ឋានទឹកធ្លាក់ ៥៣ ភ្នំព្រឹក, រមណីយដ្ឋាននគរជុំភ្នំព្រឹក, រមណីយដ្ឋានភ្នំកំពូល,រមណីយដ្ឋានចំការទុរេនអូរតង, រមណីយដ្ឋានវាលចម្បាំងខេមសាយ, សហគមន៍អេកូទេសចរណ៍,ទឹកធ្លាក់អូរជាំ និងមណ្ឌលកម្សាន្តឡូរីជើងភ្នំបាណន់៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ