ព័ត៌មានជាតិ
អតីតតារាកំប្លែង ស្រីអយ ត្រូវអ្នកនាង សឿ សុធារ៉ា ទម្លាយរឿងជំពាក់លុយជិត ១ ម៉ឺនដុល្លារ
អតីតតារាកំប្លែងអ្នកនាង ជួន ចាន់រតនា ហៅ ស្រីអយ បានធ្វើឲ្យមហាជន និងអ្នកសិល្បៈដូចគ្នាមានការភ្ញាក់ផ្អើលខ្លាំង ខណៈសុខៗស្រាប់តែត្រូវបានអ្នកសិល្បៈដូចគ្នាទម្លាយរឿងជំពាក់លុយជិត ១ ម៉ឺនដុល្លារ។
តួយ៉ាងនៅលើគណនីហ្វេសប៊ុករបស់តារាសម្តែងអ្នកនាង សឿ សុធារ៉ា បានបង្ហោះដោយភ្ជាប់ឈ្មោះ និងរូបភាពរបស់តារាកំប្លែងអ្នកនាងស្រីអយ ដូច្នេះថា អ្នកនាង ស្រីអយ ជំពាក់លុយខ្លួនចំនួន៩៥២០ ដុល្លារមិនទាន់សងទេ។
អ្នកនាង សឿ សុធារ៉ា បានបញ្ជាក់ថា អ្នកនាង ជួន ចាន់រតនា ហៅ ស្រីអយ អតីតតារាកំប្លែងជំពាក់នូវទឹកប្រាក់នាងខ្ញុំចំនួន ៩៥២០ ដុល្លារ គិតត្រឹមថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២១ មកទល់ថ្ងៃនេះគាត់មិនព្រមសងប្រាក់នាងខ្ញុំទេ។ ដោយឲ្យនាងខ្ញុំទទួលខុសត្រូវបង់ប្រាក់ជំនួសគាត់ក្នុងមួយថ្ងៃ ១៧៣ ដុល្លារ រហូតចប់តុងទីននាងខ្ញុំ ៤០ ថ្ងៃទៀត។
តារាសម្តែងស្រី សឿ សុធារ៉ា បាននិយាយបន្ថែមទៀតថា សូមបញ្ជាក់ តុងទីនក្បាល ២០ ដុល្លារគាត់ (ខ្ញុង) លេង ៧ ក្បាល ងាប់ ៥ រស់ ២ ហើយខ្ញុំថែមទាំងចេញលុយជំនួសគាត់ ៥០០ ដុល្លារចំនួន ៣៧ សប្ដាហ៍ទៀតដែលគាត់បានលេងតុងទីនជាមួយនាងខ្ញុំមួយខ្សែទៀតគឺក្បាល ១០០ ដុល្លារ។
ជុំវិញរឿងរ៉ាវដ៏រសើបខាងលើនេះដែរ កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២១ មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺពីតារាកំប្លែង ស្រីអយ បាននៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់