Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋានថ្មដាចម្ការទុរេន ជាកន្លែងទេសចរណ៍ដ៏ទាក់ទាញភ្ញៀវខ្លាំង នាឱកាសបុណ្យភ្ជុំបិណ្ឌ​

បានផុស

នៅ

ទីតាំង​កម្សាន្ត​តាម​បែប​ធម្មជាតិ មើល​ទៅ​គួរ​ជាទី​ទាក់ទាញ​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ខ្លាំង គឺ​រមណីយដ្ឋាន​ស្ទឹង​ថ្មដា​ចំការ​ទុរេន ដែល​បាន​បើក​ទទួល​ភ្ញៀវ​ឲ្យ​មក​កម្សាន្ត ពិសេស​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។ ទីតាំង​រមណីយដ្ឋាន​បែប​ធម្មជាតិ​ និង​ទាក់ទាញ​ក្រសែភ្នែក​នេះ​ស្ថិត​នៅ​ភូមិសាស្ត្រ ភូមិ​កញ្ចាំង ឃុំ​ស៊ុង ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ាម ជិន​ឆាយ ជា​អ្នកគ្រប់គ្រង​នៅ​រមណីយដ្ឋាន​នេះ​បាន​រៀបរាប់​ថា រមណីយដ្ឋាន​ថ្មដា​ចំការ​ទុរេន មាន​លក្ខណៈ​ពិសេស​ដូចជា ទឹក​ហូរ​លើ​ថ្ម ដើម​ឈើ​ម្លប់​ត្រជាក់ ទូក​សម្រាប់​អុំ​កម្សាន្ត ខ្ចុះ​សម្រាប់​ភ្ញៀវ​អង្គុយ​ជួបជុំ​មិត្តភ័ក្ដិ​លក្ខណៈ​គ្រួសារ។

លើស​ពី​នេះ លោក​ថា ម្ហូបអាហារ​លក់​នៅ​រមណីយដ្ឋាន​នេះ​មាន​តម្លៃ​សមរម្យ មាន់​ខ្មែរ​មួយ​ត្រឹម ៣៥០០០ រៀល ទៅ ​៤០០០០ ​រៀល​តែប៉ុណ្ណោះ។ ម្យ៉ាងទៀត ​លោក​ថា ​ភ្ញៀវ​អាច​យក​ម្ហូប​ពី​ក្រៅ​មក​បរិភោគ​បាន គ្រាន់តែ​ចំណាយ​លើ​ក្បាល​ឡាន មួយ​គ្រឿង ១០០០០ រៀល សម្រាប់​ជា​ទុន​ក្នុង​ការ​រៀបចំ​កែលំអ​បន្ថែម។

មួយវិញទៀត​ លោក​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺឆ្លង​កូវីដ​-១៩ តាម​គោលការណ៍​ក្រសួងសុខាភិ​បាល រមណីយដ្ឋាន​នេះ កំណត់​ភ្ញៀវ​ទេសចរ​ចូល​ ត្រូវ​វាស់​កម្ដៅ កត់​ឈ្មោះ យក​លេខ​ទូរស័ព្ទ ពិនិត្យ​ប័ណ្ណ​ចាក់​វ៉ាក់សាំង មិន​លក់​គ្រឿង​ស្រវឹង​ជា​ដើម។ ចំណែក​ភ្ញៀវ​ដែល​យក​គ្រឿង​ស្រវឹង​ចូល ត្រូវ​ទទួល​ខុស​ត្រូវ​ខ្លួនឯង។

សូម​បញ្ជាក់​ថា​ រមណីយដ្ឋាន​ស្ទឹង​ថ្មដា​ចំការ​ទុរេន គឺ​មាន​ការ​អនុញ្ញាត​ឲ្យ​បើក​ទទួល​ភ្ញៀវ​ទេសចរ​ពី​មន្ទីរ​ទេសចរណ៍ ក្នុង​ឱកាស​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ​ក្នុងចំណោម​រមណីយដ្ឋាន​ទាំង ១៣ កន្លែង ក្នុង​ខេត្ត​បាត់ដំបង៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ១០ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ១០ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម២១ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍២០ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៨ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម