ព័ត៌មានអន្ដរជាតិ
រុស្ស៊ី នឹងសាកល្បងប្រើវ៉ាក់សាំងកូនកាត់ការពារវីរុសបំប្លែងខ្លួននៅឆ្នាំក្រោយ
មជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya របស់រុស្ស៊ីនឹងចាប់ផ្តើមសាកល្បងព្យាបាលលើការលាយបញ្ចូលគ្នាវ៉ាក់សាំងផ្តាសាយ និងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅចុងឆ្នាំ ២០២២ ។ នេះបើយោងតាមលោក Alexander Gintsburg នាយកមជ្ឈមណ្ឌលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ។
វ៉ាក់សាំងកូនកាត់ដែលប្រឆាំងនឹងជំងឺបង្កឡើងដោយវីរុស Rotaviruses ត្រូវបានគេយកធ្វើជាមូលដ្ឋានសម្រាប់ថ្នាំព្យាបាលកូវីដនាពេលអនាគត ។
ទន្ទឹមនឹងនោះដែរ ការស្រាវជ្រាវនេះក៏កំពុងដំណើរការដើម្បីបង្កើតវ៉ាក់សាំងដែលមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនផ្សេងៗផងដែរ ។
លោក Gintsburg បានប្រាប់កាសែត Izvestia ថា “បច្ចេកវិទ្យាសម្រាប់វ៉ាក់សាំងនេះត្រូវបានបង្កើតរួចហើយ ប៉ុន្តែការសាកល្បងព្យាបាលមិនទាន់បានចាប់ផ្តើមនៅឡើយទេ ។ ប៉ុន្តែប្រសិនបើអ្វីៗដំណើរការបានល្អ បច្ចេកវិទ្យានេះនឹងដំណើរការ ហើយបន្ទាប់មកយើងនឹងបន្តទៅជម្រើសរួមបញ្ចូលគ្នារវាងអង់ទីហ្សែនជំងឺផ្ដាសាយ Hemagglutinin និងប្រូតេអ៊ីន S ទៅក្នុងវ៉ាក់សាំងតែមួយ ខណៈការសាកល្បងព្យាបាលនៃថ្នាំថ្មីនេះនឹងចាប់ផ្តើមនៅចុងឆ្នាំក្រោយនេះ” ។
ស្របពេលជាមួយគ្នានេះ មជ្ឈមណ្ឌលស្រាវជ្រាវផ្សេងទៀតរបស់រុស្ស៊ីឈ្មោះ Vector ក៏កំពុងបង្កើតវ៉ាក់សាំងរួមគ្នាប្រឆាំងនឹងជំងឺផ្តាសាយ និងកូវីដ ១៩ ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ