ព័ត៌មានអន្ដរជាតិ
ការសិក្សាបង្ហាញពីជំងឺកូវីដកើតមាននៅលើម្រាមជើង
អ្នកវិទ្យាសាស្ត្រជឿជាក់លើមូលហេតុដែលពួកគាត់អាចពន្យល់ពីមនុស្សមួយចំនួនកើតមានអាការរោគសញ្ញាកូវីដនៅលើម្រាមជើង ហើយអាចមានទាំងម្រាមដៃថែមទៀត។
រោគសញ្ញាកូវីដនៅលើម្រាមជើងជាផ្នែកមួយនៃផលប៉ះពាល់លើរាងកាយដែលវាផ្លាស់ប្តូរពីរបៀបវាយប្រហាររបស់វីរុស។
អ្នកស្រាវជ្រាវបាននិយាយថា ពួកគាត់បានចង្អុលបង្ហាញពីកត្តាខ្លះរបស់ប្រព័ន្ធភាពស៊ាំដែលហាក់ដូចជាពាក់ព័ន្ធ។
ការរកឃើញដែលចេញផ្សាយនៅទិនានុប្បវត្តិសើស្បែកអង់គ្លេសប្រហែលជាជួយដល់ការព្យាបាលរោគសញ្ញាកូវីដលើម្រាមជើងកាន់តែល្អប្រសើរ។
អ្វីទៅជាកូវីដម្រាមជើង?
វាអាចកើតមាននៅលើមនុស្សក្នុងវ័យណាមួយ ប៉ុន្តែកើតមានលើកុមារ និងក្មេងជំទង់ច្រើនជាង។ សម្រាប់អ្នកខ្លះមិនមានអាការឈឺចាប់ទេ ប៉ុន្តែអ្នកខ្លះមានរោគសញ្ញាកន្ទួល ឈឺចាប់ និងរមាស់ខ្លាំង ដោយមានពងបែក និងហើម។
ក្មេងស្រីឈ្មោះ Sofia អាយុ១៣ឆ្នាំរស់នៅ Clackmannanshire ប្រទេសស្កុតឡែនពិបាកដើរ និងពាក់ស្បែកជើងនៅពេលនាងកើតមានរោគសញ្ញាកូវីដលើម្រាមជើងកាលពីដើមឆ្នាំនេះ។ កាលពីរដូវក្តៅកន្លងទៅ នាងជិះរទេះរុញជំនួសឲ្យការដើរ។
វាកើតមានលើម្រាមជើងជាធម្មតា ប៉ុន្តែពេលខ្លះម្រាមដៃក៏កើតមានអាការក្រហម ស្វាយ ហើយអ្នកខ្លះកើតទៅជាស្បែកគ្រើម និងបត់ម្រាមមិនចង់កើត។ អ្នកខ្លះកើតមានច្រើនខែ ហើយអ្នកខ្លះក៏មានច្រើនសប្តាហ៍។
ជារឿយៗ ពួកគេមិនមានរោគសញ្ញាដូចកូវីដធម្មតានោះទេគឺ ក្អកជាប្រចាំ ក្តៅខ្លួន បាត់បង់ក្លិន ឬរស់ជាតិជាដើម។
ហេតុអ្វីបានជាវាកើតឡើង?
ការសិក្សាថ្មីៗបានរកឃើញដោយផ្អែកលើការធ្វើតេស្តឈាម និងស្បែកបានលើកឡើងថា ពីរផ្នែកនៃប្រព័ន្ធភាពស៊ាំប្រហែលជាពាក់ព័ន្ធ។ ទាំងពីរផ្នែកពាក់ព័ន្ធនឹងយន្តការដែលរាងកាយប្រើដើម្បីប្រឆាំងនឹងវីរុសកូរ៉ូណា។
មួយគឺជាប្រូតេអ៉ីនប្រឆាំងវីរុសដែលហៅថា ក្រុម interferon ហើយមួយទៀតគឺជាប្រភេទអង់ទីគ័រវាយប្រហារកោសិកា និងជាលិការបស់ខ្លួនឯងខុស ដែលមិនត្រឹមតែរោគរាតត្បាតនោះទេ។
អ្នកស៊ើបអង្កេតពីសាកលវិទ្យាល័យបារីស ប្រទេសបារាំងបាននិយាយថា កោសិកាដែលរុំសរសៃឈាមតូចៗដែលផ្គត់ផ្គង់ដល់តំបន់ដែលរងផលប៉ះពាល់ក៏ត្រូវបានចូលរួមផងដែរ។
អ្នកស្រាវជ្រាវបានសិក្សាមនុស្ស៥០នាក់ដែលសង្ស័យមានរោគសញ្ញាកូវីដលើម្រាមជើងកាលពីឆ្នាំ២០២០ និង១៣នាក់ទៀតដែលមានដំបៅប្រហាក់ប្រហែលគ្នាមិនពាក់ព័ន្ធនឹងការឆ្លងកូវីដ ពីព្រោះពួកគេបានកើតមានយូរមកហើយមុនពេលកូវីដចាប់ផ្តើមឡើង។
ពួកគេសង្ឃឹមថា ការរកឃើញនឹងជួយដល់អ្នកជំងឺ និងវេជ្ជបណ្ឌិតឲ្យយល់កាន់តែច្បាស់អំពីអាការ។
អ្នកឯកទេសរោគស្ត្រីនៅចក្រភពអង់គ្លេស លោកវេជ្ជបណ្ឌិត Ivan Bristow បានឲ្យដឹងថា សម្រាប់ភាគច្រើនដូចជាជំងឺគ្រុនពោះវៀនធម្មតាត្រូវបានរកឃើញកំឡុងពេលមានជំងឺផ្តាសាយ និងនៅក្នុងអ្នកដែលមានបញ្ហាចរន្តសរសៃឈាម ដំបៅជាធម្មតាបាត់ទៅវិញដោយខ្លួនឯង។ ប៉ុន្តែអ្នកខ្លះត្រូវការព្យាបាល។
លោកថា ៖«ការបញ្ជាក់ពីមូលហេតុនឹងជួយដល់ការអភិវឌ្ឍការព្យាបាលថ្មីដើម្បីគ្រប់គ្រងវាឲ្យមានប្រសិទ្ធភាព»។
អ្នកស្រីវេជ្ជបណ្ឌិត Veronique Bataille អ្នកឯកទេសរោគសើស្បែក និងជាអ្នកនាំពាក្យនៅមូលនិធិសើស្បែកអង់គ្លេស បានលើកឡើងថា ជំងឺកូវីដម្រាមជើងត្រូវបានរកឃើញញឹកញាប់កំពុងពេលដំណាក់កាលដំបូងនៃកូវីដផ្ទុះឡើង ប៉ុន្តែមានមិនច្រើនទេនៅពេលវីរុសបំប្លែងខ្លួន Delta បានរាតត្បាត។
នោះប្រហែលជាដោយសារមនុស្សកាន់តែច្រើនបានចាក់វ៉ាក់សាំងដែលជារនាំងការពារពារ។ អ្នកស្រីថា ៖«ការកើតមាន ក្រោយពេលចាក់វ៉ាក់សាំងកម្រឃើញ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក