Connect with us

ព័ត៌មានជាតិ

វិស័យទេសចរណ៍នៅកោះកុង កម្រើកឡើងវិញអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ​

បានផុស

នៅ

សន្ទុះ​នៃ​លំហូរ​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​លំហែកាយ​នៅតាម​រមណីយដ្ឋាន​ធម្មជាតិ​នានា​ក្នុង​ខេត្ត​កោះកុង ត្រូវបាន​គេ​មើលឃើញថាកម្រើក​ឡើងវិញ​ហើយ​ អំឡុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២១​នេះ​។​

៣​ថ្ងៃ​អំឡុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ខេត្តកោះកុង​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ​១១.២៤៨​នាក់ ដោយមាន​ភ្ញៀវទេសចរ​ជាតិ​១១.១៥៥​នាក់ និង​បរទេស​ចំនួន​៩៣​នាក់​។ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០ ​គឺ​ថយចុះ​១៥.០៧៥​នាក់ ស្មើ​៥៧​ភាគរយ​។

ទោះយ៉ាងណា លោក សុខ ចាន់​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទស​ចរណ៍​ខេត្តកោះកុង យល់ឃើញថា ៣​ថ្ងៃគិតពី​ថ្ងៃទី​៥​ ដល់​ថ្ងៃទី​៧ ខែតុលា ខេត្ត​ហាក់​មាន​វត្តមាន​ភ្ញៀវទេសចរ​ឡើងវិញ បើ​ធៀប​នឹង​២​ឆ្នាំមុន ព្រោះ​ការ​ញាំញី​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​មន្ទីរ​ទស​ចរណ៍​ខេត្តកោះកុង ឱ្យដឹង​ព្រឹក​ថ្ងៃទី​៨ ខែតុលា ថា ដំណើរការ​បើកទ្វារ​រ​មណី​យ​ដ្ឋា​ន​ធម្មជាតិ និង​តំបន់​កែច្នៃ សុទ្ធតែ​ត្រូវបាន​ណែ​នាំឱ្យ​អនុវត្ត​វិធានការ​រក្សា​សុវត្ថិភាព​ចំណីអាហារ ទីកន្លែង​ស្នាក់នៅ ឬ​ការផ្តល់សេវា​កម្សាន្ត​ផ្សេងៗ​ទៀត ជាពិសេស​អនុវត្ត​វិធានការ​សុខាភិបាល​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​

ភាព​ធូរស្បើយ​នៃ​ជំងឺ​កូ​វីដ គឺជា​កត្តា​អាច​ស្តារ​សេដ្ឋកិច្ច​ជីវភាព​ឡើងវិញ​តាមរយៈ​ការផ្តល់សេវា​ទេសចរណ៍ ប្រសិន​ណា​មិន​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា​ការស្តារ​សេដ្ឋកិច្ចសង្គម​មិនអាច​ធ្វើទៅបាន​ប្រកបដោយ​និរន្តរភាព​នោះទេ​។ តាម​ក្រុមមន្ត្រី​ពិនិត្យ​វាយតម្លៃឃើញថា ទាំង​ប្រតិបត្តិ​ករ អាជីវករ និង​អ្នកទេសចរ ពិតជា​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​យ៉ាង​ល្អប្រសើរ​អំឡុង​ថ្ងៃ​ភ្ជុំបិណ្ឌ​កន្លងទៅនេះ​។​

សហគមន៍​អេកូ​ទេសចរ​ធម្មជាតិ​ព្រៃកោងកាង​ពាម​ក្រសោប ស្ថិតនៅក្នុង​ចំណោម​រម​ណី​យ​ដ្ឋា​ន​ជាច្រើន​ទៀត​នៅក្នុង​ទឹកដី​ខេត្តកោះកុង ក៏បាន​ទទួលបាន​ភ្ញៀវទេសចរ​ចូល​សម្រាក​លំហែកាយ​ប្រមាណ​ជិត​៣.០០០​នាក់​ដែរ​។

បើតាម​លោក ជ័យ យឿន ប្រធាន​សហគមន៍​អេកូ​ធម្មជាតិ​ព្រៃកោងកាង​ពាម​ក្រសោប តួលេខ​ភ្ញៀវទេសចរ​នៅពេលនេះ បើធៀប​នឹង​កន្លងទៅ​មានតែ​អ្នកទេសចរ​ក្នុង​ខេត្ត តែ​៣០​ទៅ​៥០​នាក់​ប៉ុណ្ណោះ​សម្រាប់​ថ្ងៃ​ចុង​សប្តាហ៍​។​

លោក ជ័យ យឿន បន្ថែមថា មុននឹង​បើកទ្វារ​ចាំ​ទទួល​បណ្តា​អ្នកទេសចរ​មកពី​ទីជិត​ឬ​ឆ្ងាយ សហគមន៍​របស់លោក​បានរៀបចំ​សោ​ភណ្ឌភាព ​អនាម័យ​បរិស្ថាន​ទៅតាម​អ្វីដែល​ការជូនដំណឹង​របស់រ​ដ្ឋ​បាល​ខេត្ត និង​ក្រសួង​ជំនាញ​យ៉ាង​ខ្ជាប់ខ្ជួន​។ មុន​អនុញ្ញាតឱ្យ​ចូលក្នុង​សហគមន៍ គឺ​តម្រូវឱ្យ​អនុវត្ត​សុខាភិបាល​ជា​ចាំបាច់​ដូចជា​៖ វាស់​កម្ដៅ លាងដៃ​នឹង​អាល់កុល និង​ម៉ាស់​ជាដើម​។​

គួរ​ជម្រាប​ថា វិស័យ​ទេសចរណ៍​នៅ​ខេត្តកោះកុង ហាក់​កម្រើក​ឡើងវិញ​បន្តិច​ហើយ ក្រោយ​ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា​បើកភ្លើង​ខៀវ​ដល់​ពលរដ្ឋ និង​អ្នកទេសចរ​អាចធ្វើ​ដំណើ​រ​ទៅលេង​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ធម្មជាតិ​នានា​ទូទាំងប្រទេស​។​

ដោយឡែក​ក្រុម​អ្នកទេសចរ​មកពី​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​មក​ចូល​លេង​នៅ​សហគមន៍​ពាម​ក្រសោប ក៏​គាំទ្រ​ចំពោះ​ការអនុវត្ត​វិធានការ​សុខាភិបាល​ឈរលើ​គោលការណ៍​បង្ការ​ការពា​រ​ទប់ស្កាត់​ជំងឺ​កូ​វីដ ទោះបី​ជាមាន​ការចាក់​វ៉ាក់សាំង​ក៏ដោយ​៕

អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជប៉ុន ចាប់ផ្តើមរកឃើញមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម