ព័ត៌មានជាតិ
សប្បុរសជនផ្តល់អង្ករជាង៥០០តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយជនរងគ្រោះដោយជំនន់ទឹកភ្លៀង
ភ្នំពេញ ៖ អំណោយជាអង្ករប្រមាណជាង៥០០តោន របស់សប្បុរសជនចំនួន២ក្រុម បានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ចែងជួយទៅដល់ជនរងគ្រោះនិងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលបាននឹងកំពុងប្រឈមរហូតមកដល់ពេលនេះ។
ពិធីប្រគល់និងទទួលខាងលើ បានធ្វើឡើង នារសៀលថ្ងៃទី២៣តុលានេះ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
អំណោយសរុបមានអង្ករចំនួន៥០២តោន ដោយ១ក្រុមចំនួន៤៨២តោតនិងមួយក្រុមទៀតចំនួន២០តោន។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការចូលរួមផ្តល់អំណោយមនុស្សធម៌នាពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ស្របពេលដែលប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញកំពុងជួបនូវគ្រោះធម្មជាតិ ដោយទឹកជំនន់ ដែលត្រូវការជំនួយឧបត្ថម្ភពីសប្បុរសជននានា ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។
លោកអភិបាលរាជធានីក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ សប្បុរសជនទាំងអស់ ដែលបានផ្តាច់ពីមាត់ពី.ក យកអង្កររាប់រយតោនមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ក្នុងគ្រាដ៏លំបាកនេះ ហើយលោកសន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ ហើយបើនៅសេសសល់នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើឲ្យម្ចាស់អំណោយខកបំណងឡើយ៕
ដោយ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា