ព័ត៌មានអន្ដរជាតិ
កុមារចាក់វ៉ាក់សាំងប្រភេទ mRNA មានគ្រោះថ្នាក់នៃរលាកស្រោមបេះដូង បើចេញអាការទាំងនេះ
បន្ទាប់ពីកូនៗទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩រួច ឪពុកម្ដាយគ្រប់រូបត្រូវតាមដានសញ្ញាគ្រោះថ្នាក់មួយចំនួន ព្រោះក្មេងខ្លះអាចមានបញ្ហារលាកស្រោមបេះដូង ហើយប្រសិនបើអាការមិនស្រួលកើតឡើងភ្លាមៗ ត្រូវនាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់។
កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២១ លោកវេជ្ជបណ្ឌិត Somsak Ankasil អគ្គនាយកនៃនាយកដ្ឋានវេជ្ជសាស្ត្រថៃ បានថ្លែងថា ក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩ ជំងឺរលាកសាច់ដុំបេះដូង និងរលាកស្រោមបេះដូងចំពោះកុមារ ហាក់មានហានិភ័យទាបណាស់។
ប៉ុន្តែក្មេងមួយចំនួនអាចទទួលរងជំងឺរលាកសាច់ដុំបេះដូង ឬរលាកស្រោមខួរ បន្ទាប់ពីចាក់វ៉ាក់សាំង ដែលរោគសញ្ញាព្រមានរួមមាន ឈឺទ្រូង តឹងក្នុងទ្រូង ដង្ហើមខ្លី ឬឈឺចាប់ពេលដកដង្ហើម ញ័រទ្រូង និងដួលសន្លប់។
យ៉ាងណាមិញ សញ្ញាព្រមាននៃគ្រោះថ្នាក់ទាំងនេះ កើតឡើងតែចំពោះក្មេងៗដែលចាក់វ៉ាក់សាំងផលិតតាមបច្ចេកវិទ្យា mRNA (វ៉ាក់សាំង Pfozer, Moderna) ប៉ុណ្ណោះ។ ដូច្នេះអ្នកដែលបានទទួលវ៉ាក់សាំងប្រភេទ mRNA គួរតែតាមដានពីរោគសញ្ញារបស់ពួកគេឱ្យមែនទែន។ ប្រសិនបើមានរោគសញ្ញាដូចដែលបានរៀបរាប់កើតឡើងក្នុងរយៈពេល ១ សប្តាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំង សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើការវាយតម្លៃ។
ដោយឡែក លោកវេជ្ជបណ្ឌិត Adisai Phattatang នាយកវិទ្យាស្ថានជាតិសុខភាពកុមារ Queen Sirikit បានបន្ថែមលើករណីនេះថា ជំងឺរលាកសាច់ដុំបេះដូង និងរលាកស្រោមបេះដូង បណ្តាលមកពីវ៉ាក់សាំងកូវីដ-១៩ ប្រភេទ mRNA ត្រូវបានគេរកឃើញញឹកញាប់នៅក្នុងដូសទី ២ ជាងដូសដំបូង និងនៅលើក្មេងប្រុសជំទង់ដែលមានអាយុពី ១២-១៧ ឆ្នាំ។ ចំណែកមនុស្សអាយុ ១៨-២៤ ឆ្នាំ មិនត្រូវបានរកឃើញមានបញ្ហាទាំងនោះឡើយ។
ទោះជាកុមារខ្លះបានប្រទះនឹងបញ្ហានេះក្ដី ឱ្យតែពួកគេស្វែងរកការព្យាបាលទាន់ពេលវេលា និងប្រើថ្នាំតាមវេជ្ជបញ្ជា អ្នកជំងឺនឹងជាសះស្បើយ ក្នុងពេលដ៏ខ្លី។
វេជ្ជបណ្ឌិតបានទូន្មានថា ការទទួលថ្នាំបង្ការកូវីដ-១៩ នៅតែជាជម្រើសល្អបំផុត។ ដោយសារតែអត្ថប្រយោជន៍ដែលទទួលបានពីវ៉ាក់សាំងគឺធំជាងហានិភ័យ។ ដូច្នេះ វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការការពាររោគធ្ងន់ធ្ងរ ឬការស្លាប់។ មិនតែប៉ុណ្ណោះ វាអាចការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ។
យ៉ាងណាមិញ ទោះបីបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញហើយក៏ដោយ អ្នកនៅតែត្រូវពាក់ម៉ាស រក្សាគម្លាត ហើយលាងដៃឱ្យបានទៀងទាត់ ដើម្បីការពារការឆ្លងមេរោគផ្សេងៗ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ thairath
ចុចអាន៖ ចាក់ AstraZeneca រួច ចេញអាការទាំង៦នេះ គឺជាសញ្ញានៃការកកឈាម
ចុចអាន៖ វ៉ាក់សាំង Pfizer ទំនងបង្កហានិភ័យរលាកសាច់ដុំបេះដូងចំពោះក្មេងប្រុសជំទង់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ