ព័ត៌មានអន្ដរជាតិ
ថ្នាំ Molnupiravir ពិតជាអាចជំនួសវ៉ាក់សាំងកូវីដ បានមែនទេ?
Molnupiravir នឹងក្លាយជាថ្នាំគ្រាប់ដំបូងបង្អស់សម្រាប់ការព្យាបាលជំងឺ-១៩ ប្រសិនបើវាទទួលបានការយល់ព្រមតាមបទប្បញ្ញត្តិ ហើយថ្នាំនេះ អាចកាត់បន្ថយឱកាសនៃការស្លាប់ឬសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបាន៥០ភាគរយ ចំពោះមនុស្សដែលមានហានិភ័យខ្ពស់បំផុតនៃជំងឺកូវីដ-១៩។
លោក Jay Grobler ប្រធានផ្នែកជំងឺឆ្លងនិងវ៉ាក់សាំង នៅក្រុមហ៊ុន Merck បាននិយាយថា ដោយសារតែថ្នាំ Molnupiravir មិនផ្តោតសំខាន់ទៅលើសរសៃប្រូតេអ៊ីនដែលជាគោលដៅនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន, ថ្នាំនេះគឺមានប្រសិទ្ធភាពចំពោះវីរុសដែលវិវត្តខ្លួន រួមទាំងវីរុស Delta ផងដែរ។
មានប្រទេសជាច្រើន បានដាក់ការបញ្ជាទិញថ្នាំនេះពីក្រុមហ៊ុន Merck របស់សហរដ្ឋអាមេរិករួចទៅហើយ។
ប៉ុន្តែមានសំណួរថា តើថ្នាំគ្រាប់នេះពិតជាអាចជំនួសវ៉ាក់សាំងបានមែនឬទេ?
ចម្លើយគឺថា ទេ! វ៉ាក់សាំងនៅតែជាខែលដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងនឹងកូវីដ-១៩។
ទោះបីជាយ៉ាងណាក៏ដោយ ករណីឆ្លងកូវីដ នៅតែបន្តកើតមានឡើង សូម្បីតែនៅក្នុងចំណោមមនុស្សដែលទទួលថ្នាំបង្ការខ្ពស់ហើយក៏ដោយ ប៉ុន្តែវាមានន័យថា ការព្យាបាលដោយប្រើថ្នាំប្រឆាំងវីរុស នឹងដើរតួយ៉ាងសំខាន់ក្នុងការកំណត់ភាពធ្ងន់ធ្ងរនៃជំងឺ ជាពិសេសចំពោះមនុស្សចាស់និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលវ៉ាក់សាំងមិនសូវផ្តល់ប្រសិទ្ធភាព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ្នកជិតខាងកម្ពុជា ស្ថិតក្នុងចំណោមប្រទេសអាស៊ី ប្រញាប់ប្រញាល់បញ្ជាទិញថ្នាំព្យាបាលកូវីដ Molnupiravir
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់