នយោបាយ
គណបក្សយុវជនកម្ពុជា គាំទ្រអោយបង្កើតច្បាប់ ដើម្បីកំណត់មេដឹកនាំកំពូលៗរបស់ជាតិមានសញ្ជាតិខ្មែរតែមួយ
គណបក្សយុវជនកម្ពុជា ដែលមានលោក ពេជ្រ ស្រស់ ជាប្រធានបានប្រកាសគាំទ្រអោយបង្កើតច្បាប់ ដើម្បីកំណត់ឲ្យមេដឹកនាំកំពូលៗរបស់ជាតិមានសញ្ជាតិខ្មែរតែមួយ ដើម្បីធានាកុំឲ្យមានការរំលោភឈ្លានពានពីជនបរទេស និងបានជំរុញពន្លឿនបង្កើតច្បាប់នេះ ឲ្យបានលឿនបំផុតផងដែរ។
លិខិតរបស់គណបក្សយុវជនកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះថា “ផ្អែកលើស្មារតីការពារជាតិខ្មែរ និងការពារអធិបតេយ្យភាពជាតិខ្មែរ ប្រទេសកម្ពុជាចាំបាច់បំផុត បង្កើតឲ្យមានច្បាប់កំណត់ចំពោះមេដឹកនាំកំពូលជាតិខ្មែរ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់ ដើម្បីធានាបាន ប្រជាជាតិខ្មែរមិនមានការរំលោភឈ្លានពាន ឈាមត្រជាក់ពីជនបរទេស នាំអោយកើតក្តីអន្តរាយដល់ជាតិ ខ្មែរយើងនាពេលអនាគត ម្យ៉ាងវិញទៀតដើម្បីធានាបានជាតិខ្មែរមានបុគ្គលជាជាតិសាសន៍ដើមកំណើតខ្មែរ ធ្វើជាម្ចាស់នៃប្រទេស។
ក្នុងន័យនេះ គណបក្សយុវជនកម្ពុជា សូមគាំទ្រអោយបង្កើតឡើងនូវច្បាប់កំណត់ ដល់មេដឹកនាំកំពូលជាតិខ្មែរ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់ដើម្បីបម្រើផលប្រយោជន៍ជាតិខ្មែរយើង”។
ជាមួយគ្នានោះ គណបក្សយុវជនកម្ពុជា បានលើកទឹកចិត្ត និងជំរុញដល់រាជរដ្ឋាភិបាលពន្លឿនការបង្កើតច្បាប់ខាងលើនេះ អោយបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
ចំណែកលោក ពេជ្រ ស្រស់ ក្នុងនាមគណបកយុវជនកម្ពុជាបានលើកឡើងថា នយោបាយជាតិសាសន៍១ ប្រទេស១ មេដឹកនាំសញ្ជាតិតែ១ គឺជារឿងល្អ ដើម្បីទប់ស្កាត់អ្នកមានផ្ទះច្រើនកន្លែង ហើយដើរដុតផ្ទះណា ដែលខ្លួនមិនពេញចិត្តចោល នាំឲ្យវិនាសកម្មអ្នកដែលរស់នៅក្នុងផ្ទះនោះ។ លោកថា ចំពោះការបង្កើតច្បាប់មេដឹកនាំ ត្រូវមានសញ្ជាតិតែ១នេះ គឺជាការកាត់ផ្តាច់នយោបាយឈ្លានពានត្រជាក់នៅថ្ងៃអនាគតផងដែរ ជាពិសេស គឺកាត់ផ្តាច់អ្នកចង់លេបប្រទេសកម្ពុជា តាមរយៈចងសម្ព័ន្ធមេត្រីភាពទ្វេសញ្ជាតិ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា ដើម្បីឲ្យថ្នាក់ដឹកនាំកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?