ជីវិតកម្សាន្ដ
ព្រះនាងតូច ជេនណា មោទនភាពខ្លាំង ពេលគ្រងឈុតទង់ជាតិខ្មែរ ព្រលឹងខ្មែរ បេះដូងខ្មែរ !
ជាការកត់សម្គាល់ គេសង្កេតឃើញមានមហាជននិងអ្នកគាំទ្រយ៉ាងច្រើន បានសម្តែងការស្ញើចសរសើរចំពោះទេពកោសល្យ និងសមត្ថភាពដ៏ពហុជំនាញរបស់ព្រះនាងតូច ជេនណា នរោត្តម បើទោះបីជាទ្រង់មានវ័យក្មេងបន្តិចក្តី។


យ៉ាងណាមិញពេលនេះ ក៏មានទស្សនិកជនជាច្រើន បានលើកសរសើរព្រះនាងតូច ជេនណា នរោត្តម ផងដែរ បន្ទាប់ពីឃើញព្រះនាងគ្រងនូវឈុតប្រណៃណី គឺបានរំលេចទង់ជាតិខ្មែរ។ ខណ:ដែលព្រះនាងម្ចាស់ ក៏បង្ហាញមោទនភាពខ្លាំងផងដែរ។
បង្ហោះរំលេចនូវឈុតនេះដែរ ព្រះនាងតូច ជេនណា នរោត្តម បានមាននូវព្រះបន្ទូលថា នេះគឺជាឈុតស ម្លៀកបំពាក់ច្នៃថ្មីពិសេសមួយ ដែលធ្វើឲ្យខ្ញុំរំភើបរំជួលចិត្តពេលបានគ្រងឈុតនេះ ដោយអ្នកច្នៃម៉ូតមានគំនិតច្នៃប្រឌិតខ្ពស់គួរឲ្យសរសើរណាស់ ជាទម្រង់បុរាណលាយសម័យ មានរំលេចនូវទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាយើង។



ព្រះនាងតូច ជេនណា លើកឡើងនូវព្រះរាជបន្ទូលទៀតថា ឈុតនេះខ្ញុំសូមជូនឈ្មោះថា ឈុតទង់ជាតិខ្មែរ ព្រលឹងខ្មែរ បេះដូងខ្មែរ។ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានកើតមកជាកូនខ្មែរ ពូជពង្សអ្នកសាងអង្គរ និងជាប្រទេសដែលមានវប្បធម៌ អរិយធម៌ដ៏ចំណាស់មួយនៅលើពិភពលោក។ ខ្ញុំសូមគាំទ្រនូវស្នាដៃច្នៃថ្មី ដែលប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់នេះ៕
អត្ថបទ៖ចាន់រ៉ា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង