ព័ត៌មានជាតិ
ច្រាំងទន្លេប្រវែង ១០០ ម៉ែត្រ បាក់ស្រុតចូលទន្លេ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម
ច្រាំងទន្លេប្រមាណ ១០០ ម៉ែត្រ បានបាក់ស្រុតចូលក្នុងទន្លេ បណ្តាលឱ្យប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ប្រាំ ខ្នង និងផ្លូវលំមាត់ទន្លេនៅភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស។
លោក ភោគ សាវុធ អភិបាលស្រុកកងមាស នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះបានឲ្យដឹងថា ករណីបាក់ស្រុតច្រាំងទន្លេខាងលើ បានចាប់ផ្តើមកាលពីល្ងាចថ្ងៃទី៩ ខែតុលា ហើយមកដល់ថ្ងៃទី១១ ខែតុលានេះ បានបាក់ច្រាំងធ្លាក់ចូលទៅក្នុងទន្លេអស់ប្រវែងបណ្តោយ ១០០ ម៉ែត្រ ដែលមានទទឹងប្រហែល ១០ ម៉ែត្រ។
ហេតុការណ៍បាក់ស្រុត ច្រាំងទន្លេនេះបានបណ្តាលឱ្យប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋចំនួនប្រាំខ្នង ដោយមានមួយខ្នងប៉ះពាល់ធ្ងន់ធ្ងរប្រឈមនឹងការរុះរើជាបន្ទាន់។
គួររំលឹកថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១នេះ កំណាត់ផ្លូវជាតិលេខ ៧០A ស្ថិតនៅឃុំរកាកោង ស្រុកមុខកំពូលខេត្តកណ្ដាល ជាប់នឹងស្រុកកងមាស ខេត្តកំពង់ចាម បានរងគ្រោះដោយសារតែការបាក់ច្រាំងទន្លេមកដល់ផ្លូវជាតិតែម្ដង។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលបានប្រកាសផ្អាករថយន្តធុនធ្ងន់មិនឱ្យធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវនេះជាបណ្ដោះអាសន្ន៕
អត្ថបទ៖ ណារី
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?