ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន៖ ប្រជាពលរដ្ឋ និងកុមារ ចាក់វ៉ាក់សាំងដូសទី១ បានជាង ១៣ លាននាក់
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងារបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកុមារ សម្រាប់ដូសទី១ បានចំនួន ជាង ១៣ លាននាក់ ក្នុងនោះស្រីជាង ៦ លាននាក់ ដោយនៅរាជធានីភ្នំពេញ ចាក់បានចំនួនជាង ២លាននាក់។

ការបញ្ជាក់របស់លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌិន ខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែតុលានេះ ខណៈដែលលោកស្រីបានអញ្ជើញចូលរួម ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដួសទី៣ នៅបរិវេណបញ្ជាការដ្ឋានកងពលលេខ៧០ (ចោមចៅ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានបញ្ជាក់ឱ្យដឹងថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងារនៃការចាក់វ៉ាក់សាំងបានចាក់វ៉ាក់សាំងដុសទី១ ជូនដល់បុគ្គលិកស្ថានទូត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា កម្មករ កម្មការិនី ប្រជាពលរដ្ឋ និងកុមារ សរុប បានចំនួន ១៣.៤៩២.៤០៦ នាក់ ក្នុងនោះស្រីចំនួន ៦.៧៦៦.២៣៦ នាក់។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បន្តថា សម្រាប់រាជធានីភ្នំពេញមានចំនួន ២.១៧៥.៧៩៦ នាក់ ដោយក្នុងចំនួននេះមានប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងដុសទី១ បានចំនួន ៩.៩១៦.៩១១ នាក់ ចាក់វ៉ាក់សាំងគ្រប់ដុសបានចំនួន ៩.៥៣៥.៨១៩ នាក់ ស្រី៤.៧៩៣.៧៦១ នាក់ ចាក់ដុសជម្រុញ ៩២៣.២៥៩ នាក់ ស្រី ៣៤១.៦១៨ នាក់ ក្នុងនោះក្រុមគ្រូពេទ្យក្រសួងការពារជាតិ ចាក់វ៉ាក់សាំងដុសទី១បានចំនួនសរុប ២.៧៥៩.៨៤៤ នាក់ ស្រី ១.៤០២.៧២៨ នាក់។

លោកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះកងទ័ពបាន និងកំពុងចាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ ៦ ឆ្នាំដល់ក្រោម ១៨ ឆ្នាំគិតត្រឹមថ្ងៃទី១០ ខែតុលានេះ បានចំនួនសរុប ៣.៥៧២.៤៩៥ នាក់ ភ្នំពេញមានចំនួន ៤៣៦.២៦៨ នាក់៕
ស្រីរ័ត្ន



-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង