KPT+
មកស្គាល់ចិញ្ចៀនភ្ជាប់ពាក្យ ថ្លៃបំផុត ទាំង ៦ នៅលើពិភពលោក
ចិញ្ចៀនភ្ជាប់ពាក្យ គឺជានិមិត្តរូបនៃការជឿទុកចិត្ត សេចក្តីស្រឡាញ់ និងជំនឿផ្សេងៗ។ ជាពិសេស វាច្រើនតែបង្ហាញពីឋានៈរបស់មនុស្សម្នាក់នៅក្នុងសង្គម និងទ្រព្យសម្បត្តិដែលមាន។
១ Pink Star
The Pink Star គឺជាត្បូងពេជ្រដែលមានទំងន់ ៥៩.៦០ ការ៉ាត់ (១១.៩២ ក្រាម) ត្រូវបានវាយតម្លៃដោយវិទ្យាស្ថានត្បូងពេជ្រអាមេរិក បញ្ជាក់ថា ស្រស់ស្អាត។ Pink Star បានដាក់ដេញថ្លៃដោយទីក្រុងហ្សឺណែវ នៅថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០១៣ ។ តម្លៃលក់គឺ ៦៨.០០០.០០០ CHF (៨៣.១៨៧.៣៨១ ដុល្លារ រួមទាំងថ្លៃកម្រៃជើងសារ) ដែលជាកំណត់ត្រាពិភពលោកសម្រាប់ត្បូង។ នៅថ្ងៃទី ៣ ខែមេសាឆ្នាំ ២០១៧ Pink Star ត្រូវបានលក់ដេញថ្លៃនៅហុងកុង ក្នុងតម្លៃ ៧១.២ លានដុល្លារអាមេរិក ទៅឲ្យក្រុមហ៊ុន Chow Tai Fook Enterprises ។
២ Graff Pink
The Graff Pink គឺជាត្បូងពេជ្រពណ៌ផ្កាឈូកដ៏កម្រ ២៤.៧៨ ការ៉ាត់ ដែលធ្លាប់ជាកម្មសិទ្ធិរបស់អ្នកលក់គ្រឿងអលង្ការជនជាតិអាមេរិកឈ្មោះ Harry Winston ។ ត្បូងពេជ្រដែលបានតំឡើងនៅលើចិញ្ចៀនមួយត្រូវបានលក់ដោយអ្នកដេញថ្លៃរបស់ក្រុមហ៊ុន Sotheby នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១០ ។ នៅលើការលក់ក្នុងតម្លៃ ៤៦ លានដុល្លារអាមេរិក (២៩ លានផោន) វាបានក្លាយជាគ្រឿងអលង្ការតែមួយ ដែលថ្លៃបំផុតដែលមិនធ្លាប់មាន។
៣ The Cullinan Dream – $25.4 million
វាជាត្បូងពេជ្រពណ៌ខៀវធំបំផុត ក្នុងចំណោមត្បូងពេជ្រពណ៌ខៀវចំនួន ៤ ដែលត្រូវបានគេកាត់ចេញពីអណ្តូងរ៉ែ ១២២.៥២ ការ៉ាត់ ត្រូវបានរកឃើញក្នុងឆ្នាំ ២០១៤ ។ ការរួមបញ្ចូលគ្នានៃទម្ងន់ពណ៌និងលក្ខណៈសម្បត្តិប្រភេទទី ២ ធ្វើឲ្យ Cullinan ក្លាយជាត្បូងពេជ្រដ៏ពិសេសនិងកម្រ និងជាត្បូងពេជ្រពណ៌សប៉ូឡូញធំជាងគេបំផុត។
៤ Orange Diamond
ត្បូងពេជ្រពណ៌ទឹកក្រូចសុទ្ធ ដែលត្រូវបានគេដាក់ឈ្មោះថា “ ពេជ្រភ្លើង” ដោយអ្នកជំនាញខាងត្បូងដ៏ល្បីល្បាញលោក Edwin Streeter នៅក្នុងសៀវភៅរបស់គាត់ The Great Diamonds of the World (១៨៨២) ។ វាគឺជាត្បូងពេជ្រពណ៌ថ្លៃបំផុតមួយ ដែលមិនធ្លាប់មាន នឹងត្រូវបានលក់ដេញថ្លៃនៅក្នុងទម្ងន់ ១៤,៨២ ការ៉ាត់។ ចិញ្ចៀនពេជ្រពណ៌ទឹកក្រូចនេះ ត្រូវបានទិញក្នុងតម្លៃ ៣៥,៤ លានដុល្លារកាលពីខែ វិច្ឆិកា ឆ្នាំ ២០១៣ ។
៥ Sweet Josephine Pink
Joseph Lau មហាសេដ្ឋីហុងកុងម្នាក់ បានទិញចិញ្ចៀននេះក្នុងតម្លៃ ២៨.៥ លានដុល្លារ ហើយដាក់ឈ្មោះវាថា Sweet Josephine Pink Diamond នៃឈ្មោះកូនស្រីអាយុ ៧ ឆ្នាំរបស់គាត់។ វាគឺជាត្បូងពេជ្រពណ៌ផ្កាឈូកដ៏ស្រស់ស្អាតមួយ ក្នុងចំណោមត្បូងពេជ្រពណ៌ផ្កាឈូកចំនួន ៣ ដែលមានទំហំលើសពី ១០ ការ៉ាត់ដែលត្រូវបានលក់រហូតមកដល់បច្ចុប្បន្ន។
៦ Chopard’s Blue
ត្រូវបានគេចាត់ទុកថាជាចិញ្ចៀនដែលថ្លៃជាងគេបំផុត នៅលើពិភពលោក គឺតម្លៃ ១៦ លានដុល្លារ។ Le Petit-Fils de L.-U. Chopard & Cie S.A ដែលត្រូវបានគេស្គាល់ជាទូទៅថា Chopard គឺជាក្រុមហ៊ុនផលិតនិងលក់រាយស្វីសគ្រឿងអលង្ការនិងគ្រឿងបន្លាស់។ បង្កើតឡើងក្នុងឆ្នាំ ១៨៦០ ដោយ Louis-Ulysse Chopard នៅ Sonvilier ប្រទេសស្វីស Chopard ជាកម្មសិទ្ធិរបស់គ្រួសារ Scheufele របស់អាល្លឺម៉ង់តាំងពីឆ្នាំ ១៩៦៣ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រវត្តិត្បូងពេជ្រដែលមានជាប់បណ្ដាសា សឹងមិនគួរឲ្យជឿ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់