Connect with us

ជីវិតកម្សាន្ដ

ផលិតករ ហ៊ុយ យ៉ាឡេង រំពឹងថារោងភាពយន្តនឹងបើកឡើងវិញ ខណ:សាលារៀនកំពុងបើកវិញហើយ​

បានផុស

នៅ

​បន្ទាប់ពី​រោងកុន​ត្រូវបាន​ផ្អាកមួយសន្ទុះ​ធំ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​នោះ​ ផលិតករ​ភាពយន្ត​ល្បីឈ្មោះ​លោក ហ៊ុយ យ៉ាឡេង បានដាក់​ក្តី​សង្ឃឹ​ម​ថា​ រោងភាពយន្ត​នឹង​អាច​បើក​ដំណើរការ​ឡើងវិញ​ឆាប់ៗ​នេះ​។​

លោក ហ៊ុយ យ៉ាឡេង បានបង្ហាញ​ពី​ចំណាប់​អារ​ម្មណ៍​របស់ខ្លួន​តាមរយ​:​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថា​យប់មិញ​យល់​សុបិន​ឃើញរោងភាពយន្ត​បើក​វិញ​អារម្មណ៍​ខ្ញុំ​សែន​រីករាយ​សប្បាយ​ម្លេះ​ទេ​។សូមអោយ​ដូច​ការយល់​សុបិន​នេះ​ផង​ចុះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតករ​លោក ហ៊ុ​យ យ៉ា​ឡេង បាន​បន្តថា ​សាលា​បើក​ហើយ​នៅឡើយ​រោងកុន វិស័យ​ភាពយន្ត​មិនអាច​ស្លាប់​បានទេ​ សូមជួយ​គិតគូរ​ពួក​ខ្ញុំ​ផង​។​ បន្ថែម​ពីនេះ​លោក ហុយ យ៉ា​ឡេង បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ​លោក​សង្ឃឹមថា ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​មេត្តា​ជួយ​គិតគូរ ​និង​ពិនិត្យ​ចំពោះ​ការបើក​ឡើងវិញ​នូវ​វិស័យ​រោងកុន​វិញ​ផង​។​

លោក ហ៊ុយ យ៉ា​ឡេង លើកឡើង​ទៀតថា​ ដោយសារ​តែ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​បានធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​និង​រោងកុន​ត្រូវ​ជាប់គាំង​រយ​:​ពេល​២​ឆ្នាំ​មក​ហើយ​ ដូច្នេះ​ធ្វើ​ឲ្យ​បណ្តា​ផលិតករ​ត្រូវ​ជួប​ផល​លំបាក​មួយចំនួន​ស្ទើរ​គ្មាន​ដ​ង្ហើមដក​ទេ​។ ​ហេតុនេះ​ជា​សូម​ណូម​ពរ​លោក​ស្នើសុំ​ឲ្យ​មានការ​ពិចារណា​ក្នុង​ការបើក​ដំណើរការ​រោងកុន​ក្នុងពេល​ឆាប់ៗ​នេះ​ផង​ព្រោះ​វិស័យ​ភាពយន្ត​ខ្មែរ​ក៏​ដើរតួនាទី​សំខាន់​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម