Connect with us

ព័ត៌មានជាតិ

សម្តេច​ក្រឡាហោម ប្រកាស​ផ្អាក​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំនេះ ដោយ​ជម្រុញ​ទៅលើ​ការបោះឆ្នោត​ឃុំ សង្កាត់

បានផុស

នៅ

បាត់ដំបង ៖ សម្ដេច​ក្រឡាហោម​សខេង បាន​មានប្រសាសន៍ថា ឆ្នាំនេះ​យើង មិនបាន​ធ្វើបុណ្យ​អុំទូក ដូច​ឆ្នាំមុនៗ​ទេ ដោយ​ប្រសាសន៍​នេះ​សម្តេច​បានលើកឡើង​នៅក្នុង​ពិធី ប្រកាស​ចូលកាន់ មុខតំណែង អភិបាល​នៃ​គណៈ អភិបាលខេត្ត​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី ១១ ខែតុលា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​ក្រឡាហោម​សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ឥឡូវនេះ​យើង ចូលដល់​ខែតុលា គឺ​ខែ ១០ ហើយ តាម​ការសិក្សា របស់​រាជរដ្ឋាភិបាល គឺ​ឆ្នាំនេះ​យើង មិនបាន​ធ្វើបុណ្យ អ៊ុំ​ទូក អកអំបុក សំពះ​ព្រះ​ខែ ដូច​បណ្ដា​ឆ្នាំមុនៗ​ទេ ដោយសារ​បញ្ហា ជំងឺ​កូ​វីដ១៩ នេះឯង​។​

​ប៉ុន្តែ​នៅ​ឆ្នាំ ២០២២ ដែល​នឹង​ឈាន​មកដល់​នោះ យើង​មាន​ព្រឹត្តិការណ៍​ធំៗ ទីមួយ​ទាក់ទង និង​ការបោះឆ្នោត ជ្រើសរើស​ឃុំ សង្កាត់ នេះ​ជា​ព្រឹត្តិការណ៍​នយោបាយ ដ៏​សំខាន់​មួយ​របស់ ប្រទេសជាតិ​យើង ដែល​មិនអាច​រំលង​បាន ក្នុង​គោលបំណង ដើម្បី​ពង្រឹង​គ្រឹះ លទ្ធិប្រជាធិបតេយ្យ​ផង ហើយក៏​ដើម្បី ជំរុញ​កំណែទម្រង់ តាមបែប​វិមជ្ឈការ វិសហមជ្ឈការ ដើម្បី​ដាក់​រដ្ឋបាល ឱ្យនៅ​កៀក​ជិត និង​ប្រជាពលរដ្ឋ ហើយ​រួមគ្នា កាត់បន្ថយ ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង រួមគ្នា​ពង្រឹង ភាព​ធ្វើជា​ម្ចាស់ របស់​រដ្ឋបាល​មូលដ្ឋាន ជាមួយនឹង​ប្រជាពលរដ្ឋ ក្នុងការ​ការពារ សន្តិសុខ ក្នុងការ​ដោះស្រាយ នូវ​សំណើ សំណូមពរ បញ្ហា​នានា ជាមួយ​ប្រជាពលរដ្ឋ​។

​ក្រៅ​ពី​នេះ​ព្រឹត្តិការណ៍ នៃ​ការ​ទទួល ធ្វើជា​ប្រធាន​ប្តូរ​វេន នៃ​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ ដែល​យើង​ហៅថា អាស៊ាន អញ្ចឹង និង​មានការ​ប្រជុំ ជាច្រើន​ទាក់ទង និង​តួនាទី​របស់​យើង ជា​ប្រធាន​នេះ​។ ហើយ​ក្រសួងមហាផ្ទៃ និង​ក្រសួង​មួយចំនួន​ទៀត បាន​ទទួលយក នៅ​តំណែង ជា​ប្រធាន​ប្តូរ​វេន រួចមកហើយ តាម​សមត្ថកិច្ច របស់​ខ្លួន​នីមួយៗ​។ ហើយក៏​អាច​មាន​ការប្រជុំ អាស៊ី​អឺរ៉ុប ដែល​បាន​លើក​ឡើង​នា​ពេល​កន្លងមក ដោយសារ​គំនិត ១៩ ហើយក៏​នៅ​មាន មតិ​២ នៅឡើយ ទីមួយ គឺ​ឲ្យ​មានការ​ប្រជុំ ទល់មុខ និង​ទី ២ ចង់​ឲ្យ​មានការ​ប្រជុំ តាម Zoom តែ​នៅ​មិនទាន់​ជាក់លាក់ ព្រោះ​អាចមាន​បញ្ហា ថាបើ​ប្រជុំ ទល់មុខ អាច​ថា​អ្នកខ្លះ សម្រេចចិត្ត​មិន​ចូលរួម ដោយសារ​ជំងឺ​កូ​វិត ១៩ ឬ​បញ្ហា​ដទៃទៀត នៅក្នុង​តំបន់​អាស៊ាន ដែល​កំពុង​មាន​បញ្ហា សព្វថ្ងៃនេះ តែ​ទោះជា​យ៉ាងណា យើង​ត្រូវតែ​ត្រៀមលក្ខណៈ​។

ហើយ​បន្ទាប់ពី​នោះ ឆ្នាំ ២០២៣ យើង​ដឹង​ហើយ ការបោះឆ្នោតជាតិ តាមច្បាប់​កំណត់ ដែល​យើង​មិនអាច ខកខាន​បានទេ ហើយក៏​មានការ​ប្រកួត កីឡា​ស៊ី​ហ្គេម​ផង ទាំងនេះ​ជា​កិច្ចការ​ធំៗ ដែល​យើងទាំងអស់គ្នា ត្រូវតែ ក្តាប់​ឲ្យ​បាន​ជាប់ ហើយ​ត្រូវតែ​ចូលរួម គាំទ្រ ជាការ​លើកមុខ​មាត់ កិត្យានុភាព របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

សេដ្ឋកិច្ច២៣ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

Sokha Hotels

ព័ត៌មានពេញនិយម