Connect with us

ព័ត៌មានអន្ដរជាតិ

Merck​ បាន​ស្នើ​សុំ​ FDA​ ដើម្បី​អនុញ្ញាត​ប្រើ​ថ្នាំ​គ្រាប់ព្យាបាល​កូវីដ​បន្ទាន់​ហើយ

បានផុស

នៅ

កាល​ពី​ថ្ងៃ​ចន្ទម្សិល​មិញ ក្រុម​ហ៊ុន​ផលិត​ឱសថ Merck & Co Inc បាន​និយាយ​ថា ខ្លួន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ការ​អនុញ្ញា​ប្រើ​ប្រាស់​បន្ទាន់​ហើយ​​​ទៅ​​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ (FDA)​សហរដ្ឋ​អាមេរិក​សម្រាប់​ថ្នាំ​គ្រាប់​​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩កម្រិត​​ស្រាល​ទៅ​មធ្យម។

ថ្នាំ​លេបព្យាបាល​​ Molnupiravir ត្រូវ​បានផលិត​ជា​មួយក្រុម​ហ៊ុន​ Ridgeback Biotherapeutics នៅ​ម៉ៃអាមី សហរដ្ឋ​អាមេរិក​។ ប្រសិន​បើ​​ទទួល​បាន​ការ​អនុញ្ញាតប្រើ​ប្រាស់​បន្ទាន់​ នោះ​វា​នឹង​ក្លាយ​ជា​ថ្នាំ​លេប​លើក​ដំបូង​​បង្អស់​ប្រឆាំង​នឹង​វីរុស​កូវីដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​ពី​ការ​ធ្វើ​តេស្ត​កាល​ពី​សប្តាហ៍​មុន​បង្ហាញ​ថា ថ្នាំ Molnupiravir អាច​កាត់​បន្ថយ​ឱកាស​នៃការ​​ស្លាប់ ឬ​ចូល​​​មន្ទីរ​ពេទ្យ​សម្រាប់​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-១៩។

ថ្នាំគ្រាប់​​ Molnupiravir នេះ​​​អាច​ប្រើ​​នៅ​ផ្ទះ​ដែល​ត្រូវ​លេប​៤​គ្រាប់​​​ពោល​គឺ​ពីរដង​ក្នុង​មួយ​ថ្ងៃ ហើយ​លេប​រយៈ​ពេល​៥​ថ្ងៃ​សរុប​៤០​គ្រាប់។

Merck បាន​និយាយ​ថា ខ្លួន​បាន​កំពុង​ស្វែង​ការ​អនុញ្ញាត​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​នេះ​ជា​បន្ទាន់​ដែល​នឹង​ផ្តល់​ដល់​មនុស្ស​ធំ​ដែល​មាន​ហានិភ័យ​ខ្ពស់​ដែល​ការ​សាក​ល្បង​ត្រូវ​បាន​ធ្វើ​ភាគ​ច្រើន​បំផុត​លើ​មនុស្ស​អាយុ​៦០​ឆ្នាំ និង​ក្មេង​ជាង​នេះ​​ដែល​មាន​ជំងឺ​ធាត់​ ជំងឺទឹកនោមផ្អែម ឬ​ជំងឺ​បេះដូង។

ក្រុម​ហ៊ុន Merck ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផលិត​ថ្នាំ​របស់​ខ្លួន​ឲ្យ​បាន​​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​១០​លាន​នាក់​នា​បំណាច់​ថ្នាំ​នេះ។ រដ្ឋាភិបាល​បាន​ប្រញាប់​បិទ​ការ​ផ្គត់ផ្គង់ ចាប់​តាំង​ពីលទ្ធផល​សាក​ល្បងល្អ​ខ្លាំង​​ដែល​ត្រូវ​បាន​បញ្ចេញ​នៅ​ខែ​នេះ ហើយ​ប្រទេស​អូស្ត្រាលី ម៉ាឡេស៊ី សិង្ហបុរី និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម្បី​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទិញ​រួច​ទៅ​ហើយ។

វា​មិន​ច្បាស់​ទេ​ថាតើ ថ្នាំ​គ្រាប់​នេះ​ត្រូវ​បាន​ប្រើ​​សម្រាប់​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ឬ​យ៉ាង​ណា​ទេ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រសួងអប់រំ រៀបចំសេចក្ដីណែនាំពិសោធន៍វិទ្យាសាស្ត្រលើកកម្ពស់ការរៀន និងបង្រៀនវិទ្យាសាស្ត្រ និងស្ទែម

សន្តិសុខសង្គម៣៤ នាទីutes មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ៩ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

សន្តិសុខសង្គម១៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម៣៤ នាទីutes មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

សន្តិសុខសង្គម២១ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម