Connect with us

ព័ត៌មានជាតិ

ទូក “ង” កម្ពុជា វែងជាងគេលើពិភពលោក ត្រូវបានធ្វើពិធីប្ដូរមកតម្កល់ នៅមុខសាលាខេត្តព្រៃវែង វិញ

បានផុស

នៅ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីរំកិលទូក ង ដែលវែងជាងគេលើ ពិភពលោក មានឈ្មោះថា “កម្ពោជិក បុត្តាខេមរាតរី” ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តព្រៃវែង នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ញ៉ែម សាខន សខេង និងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ លោក ជា សុមេធី អភិបាលខេត្ត ព្រមទាំងលោកស្រី កែ សួនសុភី សសុខា និងមានការអញ្ជើញចូលរួមពីអនុគណៈកម្មការសាងសង់រោងតម្កល់ទូក “ង” ខ្នាតវែង ប្រធានសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង កងកម្លាំងទាំងបី និងចំណុះទូក”ង”។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្លាស់ប្ដូរទីតាំងតម្កល់ទូក ង ដែលវែងជាងគេលើពិភពលោក ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តនេះ ដោយសារទីតាំងចាស់ស្ថិតនៅឆ្ងាយពីប្រជុំជន ដែលនាំឱ្យមហាជន និងភ្ញៀវទេសចរពិបាកធ្វើដំណើរទៅដល់ និងមិនសូវមានអ្នកចូលទៅទស្សនា។

លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណលោកស្រី ញ៉ែម សាខន សខេង និងអនុគណៈកម្មការសាងសង់រោងតម្កល់ទូកខ្នាតវែង ជាពិសេស កងកម្លាំងទាំងបី និងចំណុះទូក “ង” ទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការរំកិលទូក ង  “កម្ពោជិកបុត្តាខេមរាតរី” ដែលវែងជាងគេលើ ពិភពលោកនេះ ដោយទទួលបានជោគជ័យ។ 

សូមរម្លឹកថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជាបាន បំបែកឯកទគ្គកម្មទូក “ង” វែងជាងគេលើពិភពលោក Guinness World Record ដែលមានបណ្ដោយប្រវែង ៨៧,៣០ ម៉ែត្រ ទទឹង ១,៩៤ម៉ែត្រ និងដាក់ចំណុះទូកបាន ១៧៩ នាក់៕

អត្ថបទ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម