ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅ ចិន ជម្លៀសមនុស្សជិត ២លាននាក់
មនុស្សជិត ២លាននាក់ បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន។
ភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីសប្តាហ៍មុន បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋដួលរលំ និងបង្កឲ្យមានការរអិលបាក់ដីនៅទូទាំងស្រុកនិងទីក្រុងជាង ៧០ នៅក្នុងខេត្តនេះ។
ក្រុមមន្ត្រីបាននិយាយថា ភ្លៀងធ្លាក់ខ្លាំង កំពុងរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
ទឹកជំនន់នេះ បានកើតឡើងមិនដល់ ៣ ខែផង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Henan បណ្តាលឲ្យមនុស្សជាង ៣០០ នាក់បាត់បង់ជីវិត។
នៅខេត្ត Hebei ក្បែរនោះ រថយន្តក្រុងមួយគ្រឿងបានធ្លាក់ចូលទន្លេខណៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សបីនាក់បានស្លាប់ហើយ ១១ នាក់ក្នុងចំណោម ៥១ នាក់នៅក្នុងរថយន្តបានបាត់ខ្លួន។
មនុស្សជាង ១២០,០០០ នាក់ ត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់ទីទួលសុវត្ថិភាព ហើយផ្ទះចំនួន ១៧,០០០ខ្នង បានដួលរលំនៅទូទាំងខេត្ត Shanxi។
មន្រ្តីប៉ូលិស ៤ នាក់បានស្លាប់ដោយសារការរអិលបាក់ដីបើទោះបីជាព័ត៌មានអំពីជនរងគ្រោះផ្សេងទៀត មិនត្រូវបានបញ្ចេញក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានអះអាងថា ទឹកជំនន់នៅ Shanxi អាចអាក្រក់ជាងគ្រោះទឹកជំនន់នៅ Henan កាលពីដើមឆ្នាំនេះទៅទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ភាគខាងត្បូងប្រទេសបារាំង រងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ (វីដេអូ)
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច