សុខភាព
អត្ថប្រយោជន៍ ៦យ៉ាងបានពីផ្លែកៅឡាក់ល្អចំពោះសុខភាព
ផ្លែកៅឡាក់ ជាប្រភេទគ្រាប់ធញ្ញជាតិដែលល្អសម្រាប់សុខភាព។ ទោះជាផ្លែកៅឡាក់មានច្រើនប្រភេទ អត្ថប្រយោជន៍ និងជីវជាតិរបស់ផ្លែនេះ គឺដូចគ្នា។ ផ្លែកៅឡាក់ ជាប្រភពដ៏ល្អនៃសារធាតុ ប្រឆាំងអុកស៊ីតកម្ម សូម្បីតែពេលចម្អិនរួចក៏ដោយ។ ផ្លែនេះសម្បូរ អាស៊ីត Gallic និង អាស៊ីត Ellagic សារធាតុប្រឆាំងអុកស៊ីតកម្មពីរអាចកើនឡើងនៅពេលចម្អិន។ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែ ដូចជា ម៉ាញេស្យូម និងប៉ូតាស្យូមជួយកាត់បន្ថយហានិភ័យនៃបញ្ហា សរសៃឈាមបេះដូង ជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃផ្លែកៅឡាក់ ៖
១. ការពារពីជំងឺទឹកនោមផ្អែម

មានគ្នាយើងភាគតិចណាស់ដែលដឹងអំពីតួនាទីសំខាន់នៃសារជាតិសរសៃ ដែលអាចដើរតួក្នុងការការពារនិងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ ផ្លែកៅឡាក់ មានជាតិសរសៃខ្ពស់ និងមានជាតិស្ករទាប ដូចនេះហើយទើបផ្លែនេះអាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងយឺត បើប្រៀបធៀបទៅនឹងអាហារដែលមានជាតិស្គរខ្ពស់។ ផ្លែកៅឡាក់ជួយការពារការកើនឡើង និងការធ្លាក់ចុះនៃជាតិស្ករក្នុងឈាម ដែលអាចបង្កគ្រោះថ្នាក់ដល់គ្នាយើងដែលមានជំងឺទឹកនោមផ្អែមផងដែរ។
២. ពង្រឹងប្រព័ន្ធភាពស៊ាំ

ការប្រមូលផ្ដុំនៃ វីតាមីន C ខ្ពស់ និងសមាសធាតុប្រឆាំងអុកស៊ីតកម្មដទៃទៀតនៅក្នុងផ្លែកៅឡាក់ ធ្វើឱ្យពួកវាបង្កើនការការពារប្រព័ន្ធការពាររបស់យើង។ វីតាមីន C មិនត្រឹមតែរំញោចដល់ការផលិតកោសិកាឈាមស ប៉ុណ្ណោះទេថែមទាំងដើរតួជា សារធាតុប្រឆាំងអុកស៊ីតកម្ម ជួយតាមរកពពួករ៉ាឌីកាល់សេរី នៅក្នុងរាងកាយ និងបន្សាបរ៉ាឌីកាល់ទាំងនេះមុនពេលពួកវាធ្វើឱ្យកោសិកាដែលមានសុខភាពល្ប្រែប្រួល ឬកាត់បន្ថយoxidative stress នៅក្បែរសរីរាង្គដែលសំខាន់ៗ។ ផ្លែនេះអាចជួយប្រព័ន្ធភាពស៊ាំ ទប់ទល់ភ្នាក់ងារបង្ករោគ និងការពារជំងឺ។
៣. ជួយបំបាត់បញ្ហាប្រព័ន្ធរំលាយអាហារ

ផ្លែកៅឡាក់មានជាតិសរសៃខ្ពស់ មានន័យផ្លែនេះមានឥទ្ធិពលក្នុងការការពារក្រពះពោះវៀន។ ជាតិសរសៃជួយជំរុញចលនានៅក្នុងពោះវៀន ជួយគ្រប់គ្រងការបន្ទោបង់ ការពារពីការរលាក និងអាការៈមិនស្រួលក្នុងពោះ។ ជាតិសរសៃក៏អាចជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹមដែលទទួលបានច្រើនពីអាហារយើងញ៉ាំ។
៤.ជួយមុខងារខួរក្បាលប្រសើរឡើង

មុខងារខួរក្បាល និងការចងចាំ ត្រូវបានធ្វើឱ្យប្រសើរឡើងតាមវិធីមួយចំនួនដោយការញាំគ្រាប់កៅឡាក់។ គ្រាប់ទាំងនេះសម្បូរទៅដោយក្រុមវីតាមីន B ដែលត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងការអភិវឌ្ឍ និងមុខងារសរសៃប្រសាទ។ លើសពីនេះប៉ូតាស្យូម ដែលមាននៅក្នុងផ្លែនេះក៏អាចបង្កើនលំហូរឈាមទៅកាន់ខួរក្បាល និងលើកកម្ពស់សុខភាពប្រព័ន្ធប្រសាទជួយបង្កើនការផ្ដោតអារម្មណ៍ និងការចងចាំ។
៥. ការពារជំងឺរ៉ាំរ៉ៃ

ជំងឺរ៉ាំរ៉ៃគ្រប់ប្រភេទបណ្ដាលមកពីការបញ្ចេញរ៉ាឌីកាល់សេរីដែលជាធម្មជាតិនៃកោសិកាផ្លូវដង្ហើម។ ទាំងនេះអាចបណ្ដាលឱ្យកោសិកាដែលមានសុខភាពល្អផ្លាស់ប្ដូរ ជាលទ្ធផលអាចកើតមហារីក oxidative stress និងជំងឺរ៉ាំរ៉ៃមួយចំនួន។ បើគ្មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចមាននៅក្នុងផ្លែកៅឡាក់ នោះរាងកាយរបស់យើងនឹងត្រូវប្រយុទ្ធប្រឆាំងមេរោគច្រើនដូចប្រយុទ្ធច្រើនសមរភូមិអ៊ីចឹងដែរ។ ដូច្នេះការបង្កើនការការពារដោយញាំផ្លែកៅឡាក់បន្តិចបន្តួចក្នុងមួយថ្ងៃ គឺជារឿងល្អ។
៦.ជួយគ្រប់គ្រងសម្ពាធឈាម

នៅពេលនិយាយពីការបញ្ចុះសម្ពាធឈាម សារធាតុរ៉ែមានសារសំខាន់តិចតួចជាងប៉ូតាស្យូម។ ប៉ូតាស្យូមអាចគ្រប់គ្រងចលនាទឹកនៅក្នុងខ្លួន ហើយក៏មានតួនាទីជាថ្នាំរំញោចសរសៃឈាមបង្កើនលំហូរឈាម និងបញ្ចេញភាពតានតឹងលើសរសៃឈាមផងដែរ។ ការកាត់បន្ថយសម្ពាធឈាម អាចបង្កើនសុខភាពសរសៃឈាមបេះដូងទូទៅ និងកាត់បន្ថយហានិភ័យនៃការ គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្
ចុចអាន៖ ចេកអាំង មិនត្រឹមឆ្ងាញ់មួយមុខ តែជួយដល់អ្នកចង់សម្រកទម្ងន់ និងបំបាត់ការទល់លាមក
ចុចអាន៖ ហូបរបស់ញ៉ាំលេងនេះបានទៀងទាត់ ក៏ជួយសម្រកទម្ងន់ ជាងប្រើថ្នាំនាំខូចសុខភាពឥតអំពើ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់