Connect with us

ព័ត៌មានជាតិ

អបអរសាទរ ពិធីបញ្ចប់គ្រោងអគារខុនដូព្រីនឆ្នេរសមុទ្រមាស ខេត្តព្រះសីហនុ

បានផុស

នៅ

ខុនដូព្រីនឆ្នេរសមុទ្រមាសខេត្តព្រះសីហនុផ្តល់ផាសុកភាព ក្នុងការរស់នៅតាមប្រពៃណីចិនខែតុលា គឺជារដូវស្លឹកឈើជ្រុះពណ៌មាសពោរពេញទៅដោយផ្លៃផ្កាល្អ ស្រស់ស្រាយ និង​ជា​ថ្ងៃបុណ្យ​ជាតិ​ផងដែរ ដោយ​ការខិតខំ​ប្រឹងប្រែង គម្រោង​ព្រី​ន​ឆ្នេរសមុទ្រ​មាស​ក៏បាន​បព្ចាប់​គ្រោង​អគារ​ដោយ​ជោគជ័យ​នៅ​ថ្ងៃ​តែមួយ​នេះ ​ដែល​សបញ្ជាក់​ពី​ភាព​ប៉ិនប្រសប់​នៃ​ចំណុចខ្លាំង និង​សន្ទុះ​លឿន​នៃ​ការសាងសង់ ដោយ​ធានា​ពី​គុណភាព​នៃ​សំណង់​ជាមួយ​គ្រឿង​សម្ភារៈ​ម៉ាក​ល្បីៗនៅក្នុង​ខុន​ដូ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព្រី​ន​ឆ្នេរសមុទ្រ​មាស​ មិនបាន​បញ្ឈប់​ការសាងសង់​ក្នុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ទេ ផ្ទុយទៅវិញ​យើង​បាន​ជម្នះ​នូវ​ពេលវេលា​លំបាកៗ​ជាច្រើន ដើម្បី​បង្កើត​នូវ​គ្រោង​អគារ​ដ៏​ប្រណិត​នេះ ទាំងនេះហើយ​គឺជា​សក្ខីភាព​ដើម្បី​បញ្ជាក់​ពី​គុណភាព និង​បំពេញ​តាម​ការសន្យា​ជូន​ដល់​អតិថិជន​។

​នៅវេលា​ម៉ោង ៩ និង ៣០ នាទី​ព្រឹក​ថ្ងៃទី ៩ ខែតុលា ឆ្នាំ​២០២១ ការចាក់​បេតុង​ពី​ចំហៀង​ចុងក្រោយ​ដំណាក់កាល​ទី ២ នៃ​គម្រោង​ព្រី​ន​ឆ្នេរសមុទ្រ​មាស (Prince Golden Bay) ត្រូវបាន​បញ្ចប់​ជា​ផ្លូវការ​ហើយ​។

​តាំងពី​ដំណាក់​ការ​ដំបូង​នៃ​ការសាងសង់​គម្រោង​មួយ​នេះ ដោយមាន​គ្រឹះ​បេតុង និង​ឥដ្ឋ​នីមួយៗ រហូតដល់​ការ​គ្របដណ្តប់​ទៅលើ​អគារ​ទាំងមូល​នាពេល​បច្ចុប្បន្ននេះ គឺមាន​ផ្ទុក​កម្លាំង​ញើស​ឈាម​និង​ការខិតខំ​ប្រឹងប្រែង​យ៉ាង​ស្វិតស្វាញ​របស់​អ្នក​សាងសង់​របស់​យើង​។ ចាប់តាំងពី​ការចាប់ផ្តើម​សាងសង់​គម្រោង​នេះ​មក យើង​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដារ​ខ្ពស់​និង​ការគ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ដើម្បី​ធានាបាន​គុណភាព​ផលិតផល​និង​ល្បឿន​នៃ​ការសាងសង់​ឲ្យមាន​ភាពស៊ីសង្វាក់​គ្នា​។ ការខិតខំ​ប្រឹងប្រែង​ក្នុងការ​ធានា​នូវ​គុណភាព​ស្តង់ដា ទាំង​ឲ្យទាន់​ពេលវេលា គឺ​ដើម្បី​ឆ្លើយ​តម​ទៅនឹង​ការសន្យា​និង​បំពេញ​ទំនុកចិត្ត​ជូន​ដល់​អតិថិជន​។

​ចាប់ពី​ឆ្នាំ​២០២០​ដល់​២០២១​មក ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ច្រើន ហើយ​ខេត្ត​ទាំងមូល​ត្រូវ​បិត​ខ្ទប់​ និង​មាន​បម្រាម​គោចរ​ពេលយប់​ផងដែរ ទាំងនេះ​បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ការសាងសង់​របស់​គម្រោង​របស់​យើង ទោះជា​យ៉ាងណាក៏ដោយ ឧបសគ្គ​ទាំងនេះ​មិនបាន​រាំងស្ទះ​ដល់​ការសាងសង់​របស់​យើង​ឡើយ ហើយ​យើង​ក៏បាន​រិះរក​មធ្យោបាយ​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បីឲ្យ​ការបញ្ចប់​គ្រោង​អគារ​ទាន់​នឹង​ផែនការ​ដែល​បាន​ប្រៀងទុក​។

​រដូវវស្សា​នៅ​ខេត្ត​ព្រះសីហនុ ធ្វើឲ្យ​ការសាងសង់​តាម​យុត្តិសាស្ត្រ​ធម្មតា​របស់​គម្រោង​ចាប់ផ្តើម​ប្រឈមមុខ​នឹង​បញ្ហា​ផងដែរ​។ ចាប់ពី​ខែមិថុនា​ដល់​ខែកញ្ញា មានតែ​៤០ ថ្ងៃ​ប៉ុណ្ណោះ ដែលមាន​ពន្លឺព្រះអាទិត្យ​។ ដើម្បី​ធានាបាន​នូវ​ការបញ្ចប់​គម្រោង​ឱ្យបាន​ទាន់ពេលវេលា គម្រោង​ព្រី​ន​ឆ្នេរសមុទ្រ​មាស​បាន​សិក្សា​ជាបន្ទាន់​និង​រៀបចំ​ផែនការ​សាងសង់​រដូវ​វស្សា​ជាច្រើន ការរៀបចំ​សាងសង់​ទាំងយប់​ទាំង​ថ្ងៃ​ និង​បានបញ្ចប់​គម្រោង​ដំណាក់កាល​ទី ២ ទៅតាម​កាលវិភាគ​ដែល​បានគ្រោង​ទុក​។ បន្ថែម​ពីលើ​ការធានា​នូវ​ល្បឿន​នៃ​ការបញ្ចប់​គម្រោង​បន្ទប់​គំរូ​ជាក់ស្តែង​នៃ​គម្រោង​ព្រី​ន​ឆ្នេរសមុទ្រ​មាស ​ក៏​កំពុង​ត្រូវបាន​សាងសង់​ផងដែរ វា​កំពុងតែ​បានចាប់ផ្តើម​លេច​រូបរាង​ហើយ​។ បន្ទប់​គំរូ​ជាក់ស្តែង​នៃ​គម្រោង​រក្សាបាន​នូវ​ស្តង់ដារ​ខ្ពស់​ស្រប​ជាមួយនឹង​វត្ថុធាតុដើម​ ដែលមាន​គុណភាព​ខ្ពស់​មាន​ម៉ាក​ល្បីៗ​លំដាប់​ទី ១ និង​សំណង់​ទំនើប​ដែល​បង្ហាញឱ្យឃើញ​ពី​គុណភាព​ខ្ពស់​នៃ​គម្រោង​ព្រី​ន​ឆ្នេរសមុទ្រ​មាស​។

​គួរបញ្ជាក់​ផងដែរ​ថា​ បន្ទប់​គំរូ​ជាក់ស្តែង​នៃ​គម្រោង​នេះ ​មាន​ទីតាំងនៅ​ជាន់​ទី ៧ នៃ​អាគារ​ទី ២ ទោះបីជា​ជាន់​ទី​៧​នេះ​មិន​ខ្ពស់​ក៏ដោយ ក៏​វា​នៅតែ​អាច​ធានាបាន​នូវ​ទេសភាព​សមុទ្រ​យ៉ាង​ស្រស់ស្អាត​ដោយ​មិនមាន​អគារ​ណា​បាំង​ឡើយ ហើយ​បន្ទប់​ខ្លះ​អាច​មើលឃើញ​ទេសភាព​សមុទ្រ​ដល់​ទៅ ២៧០​ដឺ​ក្រេ ដែលជា​ខុន​ដូរ​ដំបូងបង្អស់​អាច​មើលឃើញ​ទេសភាព​សមុទ្រ សាក​សម​នឹង​ឈ្មោះ​របស់​ខ្លួន​“​ព្រី​ន​ឆ្នេរសមុទ្រ​មាស​ព្រី​ន​ឆ្នេរសមុទ្រ​មាស​ជា​គម្រោង​គោល​របស់​ទីក្រុង​ព្រះសីហនុ​មិន​ត្រឹម​តែមាន​ទេសភាព​មាត់សមុទ្រ​ដំបូង​គេ​នោះទេ ថែមទាំង​បាន​សាងសង់​ផ្សារ​ទំនើប​រួមបញ្ចូល​គ្នា​មុនគេ​បង្អស់​នៅ​ខេត្ត​ព្រះសីហនុ​។

នៅក្នុង​ផ្សារ​ទំនើប Prince Mall ព្រះសីហនុ មាន​ហាង​ទំនើបៗ​ជាច្រើន​ដែល​សុទ្ធសឹងតែ​ជា​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក​ដូចជា Starbucks KFC Adidas Nike ហាង​លក់ទំនិញ​ល្អៗ ភោជនីយដ្ឋាន​ទាន់សម័យ ហាង​អាហារ និង​ហាង​លក់ទំនិញ​ ដែលមាន​ស្លាក​យីហោ​អន្តរជាតិ​ដទៃទៀត​បាន​ប្រមូលផ្តុំ​នៅ​ផ្សារ​ទំនើប​មួយ​នេះ​។ គួរកត់សំគាល់​ផងដែរ​ថា លំហូរ​នៃ​ការ​មក​ចូល​លេង​កម្សាន្ត និង​ការដើរ​ទិញ​ឥ​វ៉ាន់​ក្នុង​ផ្សារ​ទំនើប មាន​ភ្ញៀវ​ចេញ​-​ចូល​ជា​មធ្យមភាគ​ប្រមាណ​៣០០០​នាក់​ក្នុង​មួយថ្ងៃ​។

​ចាប់ពី​ថ្ងៃទី​១​ដល់ទី​៣ ខែតុលា ផ្សារ​ទំនើប​Prince Mall​បាន​ប្រារព្ធ​កម្មវិធី​គម្រប់​ខួប​មួយឆ្នាំ ក្នុង​កម្មវិធី​នេះ​ មាន​ហាង​ជាច្រើន​ធ្វើការ​បញ្ចុះតម្លៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​ការតុបតែង​តាំង​បង្ហាញ​នំ​ខេ​ក ​ដើម្បី​អបអរសាទរ​ខួប​មួយឆ្នាំ​ក៏ដូចជា​កន្លែង​ថតរូប​របស់​អតិថិជន​ទាំងអស់​ទុកជា​អនុស្សាវរីយ៍​ផងដែរ​។ លើសពីនេះទៅទៀត អតិថិជន​ក៏​អាច​លេង​ជាមួយ​ម៉ាស៊ីន​ចាប់​តុក្កតា​ដោយ​មនុ​ស្សពិត​ដោយ​គ្រាន់តែ​ទិញ​ទំនិញ​តាម​ទឹកប្រាក់​ដែល​បានកំណត់​។ ជាការ​ពិតណាស់ ការលេង​ចាប់​រង្វាន់​ដោយ​មនុស្ស​ផ្ទាល់​បាន​ទាក់​ទាយ​មនុស្ស​ជាច្រើន ជាពិសេស​យុវវ័យ​ប្រុស​ស្រី​ខ្លាំងជាងគេ​។ នាពេល​បច្ចុប្បន្ននេះ Prince Mall​បានក្លាយ​ទៅជា​កន្លែង​ជួបជុំ​ដ៏​ពេញនិយម​របស់​យុវវ័យ​ខេត្ត​ព្រះសីហនុ និង​ជា​កន្លែង​កម្សាន្ត​របស់​ក្រុមគ្រួសារ​ផងដែរ​។​

​ចាប់តាំងពី​ការផ្តើម​គម្រោង​ជួសជុល​ផ្លូវ​នៅក្នុង​ខេត្ត​ព្រះសីហនុ ខែវិច្ឆិកា​ឆ្នាំ ២០១៩​មក ដោយ​ចំណាយពេល​មួយឆ្នាំ​កន្លះ​ ដើម្បី​បញ្ចប់​ការជួសជុល​ផ្លូវ​លេខ ៣៤ នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ប្រវែង​សរុប​ប្រហែល ៨៥ គីឡូម៉ែត្រ ហើយ​បាន​ស្តា​ប្រព័ន្ធ​បង្ហូរទឹក​សារជាថ្មី ធ្វើឲ្យ​សោ​ភណ្ឌ​ភាព​ទីក្រុង​កែប្រែ​មុខមាត់​ថ្មី​។ បន្ថែម​ពីលើ​ការជួសជុល​និង​ការកែលំអរ​ផ្លូវថ្នល់​ថ្មី រាជរដ្ឋាភិបាល​បាន​សាងសង់​ផ្លូវ​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ ដោយ​ឆ្លងកាត់​ឆ្នេរ​ឯករាជ្យ​និង​ឆ្នេរ​បារាំង ប្រវែង​ប្រហែល ៥ គីឡូម៉ែត្រ និង​មាន​បន្ទប់ទឹក​សាធារណៈ​។ ផ្លូវ​នេះ​អាចឱ្យ​អ្នកទស្សនា រីករាយ​ជាមួយ​ទេសភាព​សមុទ្រ​ដ៏​ស្រស់ស្អាត​របស់​ខេត្ត​ព្រះសីហនុ​គ្រប់ពេល​។

​ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​សម្រេចបាន​ប្រមាណ ៧០%​ហើយ ដោយ​រំពឹងថា ​វា​នឹងត្រូវ​បានដាក់​ឲ្យ​ដំណើរការ​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០២២ ហើយ​ពេលវេលា​ធ្វើដំណើរ​រវាង​ទីក្រុង​ទាំងពីរ​នឹងត្រូវ​កាត់បន្ថយ​មក​នៅ​ត្រឹម​២​ម៉ោង​កន្លះ​តែប៉ុណ្ណោះ ដូច្នេះ​ចុង​សប្តាហ៍​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​អាចមក​លំហែ​កម្សាន្ត​គ្រប់ពេល​។ យោងតាម “​វិធាន​សុវត្ថិភាព​ទេសចរណ៍​”​របស់​រាជ​រដ្ឋា​ភិ​បាល កម្មវិធី​ប្រណាំងទូក​អន្តរជាតិ និង វេទិកា​ទេសចរណ៍​អាស៊ាន​នាពេល​ខាងមុខនេះ នឹង​ជួយ​ជំរុញឲ្យមាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​មកលេង​ប្រទេស​កម្ពុជា​ក៏ដូចជា​ខេត្ត​ព្រះសីហនុ​ផងដែរ លើសពីនេះ​នឹង​អាចជួយ​ព​ន្លឿ​ន​ការអភិវឌ្ឍន៍ ជំរុញ​ផ្នែក​សេដ្ឋកិច្ច ការកែលំអរ​បរិយាកាស​រស់នៅ​និង​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការវិនិយោគ​សំណង់​​អគារ រួមទាំង​ការកែលំអរ​ហេដ្ឋារចនាសម្ព័ន្ធ នឹង​ជួយ​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​មានការ​កើនឡើង​ថែទាំ​មាន​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ជាច្រើន នាពេល​អនាគត​ខេត្ត​ព្រះសីហនុ​នឹង​រុងរឿង​សារជាថ្មី​។

​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ព្រី​នស៍​ហ័ន​យូ​រៀល​អ៊ី​ស្ទេ​ត​គ្រុប​ខូ​អិ​ល​ធី​ឌី (Cambodian Prince Huan Yu Real Estate Group Co.,Ltd.) ជា​បុត្រ​សម្ព័ន្ធ​របស់​ព្រី​នស៍​ហូល​ឌី​ង​គ្រុប​។ ព្រី​នស៍​ហូល​ឌី​ង​គ្រុប​ គឺជា​ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ​ចម្រុះ ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​នៅ​ប្រទេស​កម្ពុជា ហើយ​មាន​អាជីវកម្ម​ទូទាំង​ពិភពលោក ដោយមាន​វិសាលភាព​អាជីវកម្ម​គ្របដណ្តប់​លើ​ការ​អភិវឌ្ឍន៍​អចលនទ្រព្យ ប្រតិបត្តិការ​អចលនទ្រព្យ ពាណិជ្ជកម្ម សណ្ឋាគារ​លំដាប់​ខ្ពស់ ធនាគារ និង​វិស័យ​ជាច្រើន​ទៀត​ប្រកបដោយ​ភាពរឹងមាំ​និង​មាន​ទស្សនវិស័យ​អភិវឌ្ឍន៍​ទូលំទូលាយ​។

​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ព្រី​នស៍​ហ័ន​យូ​រៀល​អ៊ី​ស្ទេ​ត​គ្រុប​ខូ​អិ​ល​ធី​ឌី ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​។ នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​ជាច្រើន​ឆ្នាំកន្លងមក​ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ នាពេល​អនាគត​ក្រុមហ៊ុន​នឹង​បន្ត​ប្រកាន់ខ្ជាប់​នូវ​គំនិត​អភិវឌ្ឍន៍​នៃ “​ការកសាង​កម្ពុជា​ដ៏​ស្រស់ស្អាត​” ដើម្បី​បង្កើត​គម្រោង​លំនៅឋាន​លំដាប់​ខ្ពស់​និង​ល្អប្រសើរ​សម្រាប់ ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក៏ដូចជា​ការអភិវឌ្ឍន៍​ទីក្រុង​រួមគ្នា​ឲ្យ​បាន​កាន់តែច្រើន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ត្រាំ ទាមទារ​​ឱ្យ​បញ្ចុះអត្រាការប្រាក់​ តម្លៃប្រេង​ នៅ​វេទិកាសេដ្ឋកិច្ចពិភពលោក ក្រុងដាវូស

ជីវិតកម្សាន្ដ១៨ នាទីutes មុន

តារាកំប្លែងនាយ ផ្លក់ ចយ មានជំងឺច្រើនមុខ ចូលសង្គ្រោះនៅមន្ទីរពេទ្យ

ព័ត៌មានជាតិ២៣ នាទីutes មុន

ផែ​កំពង់​កណ្តាល​​កណ្តាល​ក្រុង​កំពត​ ជា​ទីតាំង​បោះ​ដុំ​និង​ចែកចាយ​គ្រឿង​សមុទ្រ​ដ៏​ធំ​បំផុត​នៅ​ខេត្ត​កំពត

ព័ត៌មានជាតិ២៤ នាទីutes មុន

ស្ថាប័នហិរញ្ញវត្ថុពីរសហការគ្នា​ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

មេ​ណាតូ៖ បើ​សមាជិក​នៅ​តែ​កំណត់ ២% លើ​វិស័យ​ការពារ ណាតូ​នឹង​មិន​អាច​ការពារខ្លួន​បាន​ទេ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម