ជីវិតកម្សាន្ដ
សឿ សុធារ៉ា ចេញមុខសុំទោសតារាកំប្លែង ខ្ញុង និងស្រីអយ រឿងទារលុយតុងទីន
ទីបំផុតតារាសម្តែងស្រីអ្នកនាង សឿ សុធារ៉ា បានចេញមុខសុំទោសតារាកំប្លែងល្បីឈ្មោះ២រូប គឺអ្នកនាង ខ្ញុង និង ស្រីអយ បន្ទាប់ពីនាងមានការយល់ច្រឡំដោយធ្វើការបង្ហោះទារលុយតារាកំប្លែង២រូបនេះផ្អើលពេញហ្វេសប៊ុកកាលពីថ្មីៗនេះ។
ជាមួយគ្នានៃការសុំទោស និងដឹងកំហុសនេះ អ្នកនាង សឿ សុធារ៉ា បានបញ្ជាក់ថា ការដែលនាងខ្ញុំផុសឯកសារពួកគាត់ជំពាក់លុយរឿងតុងទីននេះ គឺជាការធ្វេសប្រហែស និងយល់ច្រឡំថ្ងៃខែរបស់នាងខ្ញុំទេ។ដូច្នេះនាងខ្ញុំសូមធ្វើការចេញឯកសារជាផ្លូវការនេះដើម្បីជាការសុំអភ័យទោសដល់បងប្អូនទាំងអស់គ្នា។

ជាពិសេសគឺសុំអភ័យទោសអ្នកនាង ស្រេង សុកាន់ដា( ហៅ ស្រីញ៉ុង ) និងអ្នកនាង ជួន ចាន់រតនា ( ហៅស្រីអយ ) ដែលនាងខ្ញុំបានធ្វើការមិនច្បាស់ជាមួយគាត់ហើយធ្វើអោយបងប្អូនមានការយល់ច្រឡំដល់ពួកគាត់។
អ្នកនាង សឿ សុធារ៉ា និយាយទៀតថា នាងខ្ញុំសូមជម្រាបថា អ្នកនាងខ្ញុងគាត់បានទូទាត់លុយអោយនាងខ្ញុំដើម្បីបញ្ចប់រឿងតាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១រួចរាល់អស់ហើយ។ ចំណែកអ្នកនាង ស្រី អយ គាត់ក៏បានទូទាត់អោយនាងខ្ញុំដើម្បីបញ្ចប់រឿងតាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១រួចរាល់អស់ហើយដែរ។

គួររម្លឹកថា តារាសម្តែងល្បីឈ្មោះ គឺអ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១បានធ្វើការបង្ហោះរឿងរ៉ាវដ៏ភ្ញាក់ផ្អើលនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា តារាកំប្លែង ខ្ញុង និង ស្រីអយ បានជំពាក់លុយតុងទីនមិនសងទេ។ ប៉ុន្តែក្រោយពីមានប្រតិកម្មពីតារាកំប្លែងទាំង២រូបនេះជាសាមីខ្លួននោះ ស្រាប់តែនៅថ្ងៃទី១១ ខែតុលា អ្នកនាង សឿ សុធារ៉ា ចេញមុខសុំទោសជាសាធារណ:ដោយសារការយល់ច្រឡំ៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ