ព័ត៌មានអន្ដរជាតិ
អឺរ៉ុប វាយតម្លៃថ្នាំកូវីដចាក់បញ្ចូលតាមសរសៃព្យាបាលអ្នកជំងឺអាយុលើស ១២ ឆ្នាំ ដាក់លក់លើទីផ្សារ
និយ័តករឱសថរបស់សហភាពអឺរ៉ុប (EU) បានប្រកាសថា ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) កាលពីថ្ងៃចន្ទបានចាប់ផ្តើមវាយតម្លៃថ្នាំព្យាបាលកូវីដ Ronapreve ឬ REGEN-COV ថាតើវាអាចដាក់លក់លើទីផ្សារនៅសហភាពអឺរ៉ុបដែរឬក៏យ៉ាងនោះ ។
EU បាននិយាយថា “EMA នឹងវាយតម្លៃពីអត្ថប្រយោជន៍ និងហានិភ័យរបស់ថ្នាំ Ronapreve ក្រោមការកំណត់ពេលវេលាជាក់លាក់មួយ ហើយអាចចេញការអនុញ្ញាតផ្លូវការក្នុងរយៈពេល ២ ខែទៀត” ។
EU បានឲ្យដឹងទៀតថា “កន្លងមកពួកគេបានធ្វើការវាយតម្លៃថ្នាំនេះរួចមកហើយ ហើយក៏បានពិនិត្យឡើងវិញផងដែរ ដោយផ្អែកលើទិន្នន័យពីការសិក្សានៅមន្ទីរពិសោធន៍ និងលើសត្វ ក៏ដូចជាការសាកល្បងព្យាបាលផ្សេងទៀតជាដើម” ។
ថ្នាំនេះត្រូវបានផ្សំឡើងដោយថ្នាំលាយជួយបណ្ដុះអង់ទីគ័រ Monoclonal ថ្នាំ Casirivimab និងថ្នាំ Imdevimab ដែលត្រូវបានបង្កើតឡើងដើម្បីស្គាល់ និងភ្ជាប់ទៅនឹងប្រូតេអ៊ីននៃវីរុសកូវីដ ១៩ ។
គួរបញ្ជាក់ថា ថ្នាំដែលសហការបង្កើតដោយក្រុមហ៊ុនឱសថអាមេរិក Regeneron និងក្រុមហ៊ុនឱសថស្វីស Roche មានគោលបំណងព្យាបាល និងការពារជំងឺកូវីដ ១៩ ចំពោះមនុស្សដែលមានអាយុលើសពី ១២ ឆ្នាំ ហើយអ្នកជំងឺអាចទទួលថ្នាំ Ronapreve ដោយចាក់បញ្ចូលតាមសរសៃ ឬចាក់ក្រោមស្បែក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ វ៉ាក់សាំងកូវីដ ២៤០ លានដូស ប្រឈមការបោះចោលនៅជប៉ុន អាមេរិក និង អឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ