ជីវិតកម្សាន្ដ
ក្រោយចេញមុខសុំទោស ខ្ញុង និយាយអ្វីខ្លះទៅកាន់ សឿ សុធារ៉ា
មហាជនបានដឹងហើយថា តារាសម្តែងអ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១បានធ្វើការបង្ហោះរឿងរ៉ាវដ៏ភ្ញាក់ផ្អើលនៅលើគណនីហ្វេសប៊ុកថា តារាកំប្លែង ខ្ញុង នៅជំពាក់លុយតុងទីនខ្លួនជាង១ម៉ឺនដុល្លារមិនទាន់សងទេ។

ប៉ុន្តែយ៉ាងណាមិញក្រោយពីមានប្រតិកម្មខ្លាំងៗពីតារាកំប្លែងល្បីឈ្មោះគឺអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ដោយព្រមានផ្លូវច្បាប់នោះ ក៏ស្រាប់តែនៅថ្ងៃទី១១ ខែតុលា អ្នកនាង សឿ សុធារ៉ា បានចេញមុខសុំទោសជាសាធារណ:ដោយបញ្ជាក់ថា ជាការយល់ច្រឡំ។
បន្ទាប់ពីមានការចេញមុខសុំទោសពីតារាស្រីអ្នកនាង សឿ សុធារ៉ា ភ្លាមៗនេះអ្នកនាង ខ្ញុង បានចេញមកបញ្ជាក់ថា មុននឹងធ្វើអ្វីមួយត្រូវមើលឲ្យច្បាស់ មិនមែនចេះតែបង្ហោះនោះទេ។ អ្នកនាង ខ្ញុង ថ្លែងថា សូមលោកស្រីមើលមុខមើលក្រោយមុនធ្វើអ្វីមួយ ព្រោះមិនមែនចេះតែបង្ខូចឈ្មោះគេហើយអាងពាក្យសុំទោសនោះទេ ។

បន្ថែមពីនេះអ្នកនាង ខ្ញុង បានលើកឡើងថា អ្វីគ្រប់យ៉ាងខ្ញុំបានដោះស្រាយតាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១មកម្លេះ ដូច្នេះកុំចេះតែមានការភ័ន្តច្រឡំពេក។ ចំណែអ្នកនាង សឿ សុធារ៉ា វិញក៏បានទទួលស្គាល់កំហុសដោយបញ្ជាក់ថា អ្នកនាងខ្ញុងគាត់បានទូទាត់លុយអោយខ្លួនដើម្បីបញ្ចប់រឿងតាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១រួចរាល់អស់ហើយ៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង