ព័ត៌មានជាតិ
ផ្សារបន្លែច្បារអំពៅ អ្នកលក់និងអ្នកទិញ អត់បង្ហាញកាតចាក់វា៉ក់សាំងអត់ឲ្យចូល
ភ្នំពេញ៖ យោងតាមប្រភពពីលោកសាន់ ប៊ុនណា ប្រធានគណកម្មការគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១២ខែតុលានេះថា ចំពោះបងប្អូនដែលជាអ្មកលក់និងអ្នកទិញបើពុំបង្ហាញកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩គឺមិនអនុញាតិឲ្យចូលផ្សារឡើយ។

លោកប្រធានគ្រប់គ្រងផ្សារបានបន្តថា បើគិតត្រឹមថ្ងៃទី១២ខែតុលានេះ គឺបងប្អូនអាជីវករលក់ដូរក្នុងផ្សារបន្លែច្បារអំពៅរួមទាំងកម្មករអូសរទេះក្នុងផ្សារ ក៏ដូចជាគណះកម្មការនិងសន្តិសុខផ្សារ បានពាក់បណ្ឌចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បាន១០០ភាគរយហើយ។ ក្នុងនោះចំពោះបងប្អូនអតិថិជនដែលចូលទិញអីវ៉ាន់ក្នុងផ្សារវិញ គឺពួកគាត់អនុវត្តន៍បាន៧០ភាគរយ។ ប៉ុន្តែបើពុំបង្ហាញកាតចាក់វ៉ាក់សាំងតាមច្រកចេញចូលក្នុងផ្សារទេនោះ គឺមិនអនុញាតិឲ្យចូលផ្សារឡើយ។

លោកប្រធានគ្រប់គ្រងផ្សារបន្លែច្បារបន្លែច្បារអំពៅដែលមានទីតាំងក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា ចំពោះប្រភេទកាតចាក់វ៉ាក់សាំងដែលត្រូវអនុញាតិឲ្យប្រើប្រាស់តាមផ្លូវការសម្រាប់ចេញចូលនិងលក់ដូរក្នុងផ្សារនោះគឺទី១ បណ្ឌពណ័ខៀវ .ទី២ បណ្ឌចេញដោយក្រសួងការពារជាតិ.ទី៣ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងចេញដោយក្រសួងការពារជាតិនិងទី៤លិខិតអនុញាតិចេញពីមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩។

ក្នុងនោះលោកប្រធានគ្រប់ផ្សារបន្លែ ក៏ដូចជាបងប្អូនអាជីវករលក់ដូរក្នុងផ្សារ បានប្តេជ្ញាចិត្តគោរពនិងអនុវត្តន៍វិធានការ៣កុំ ៣ការពារឲ្យបានគ្រប់ៗគ្នា ដើម្បីបានលក់ដូរចិញ្ចឹមជីវិតជារៀងរហូត។ ម្យ៉ាងទៀតនៅតាមបណ្តាច្រកចេញចូលផ្សារបន្លែគឺមានដាក់ម៉ាសុីនវាស់កំដៅក្នុងបំណងស្វែងរកអ្នកជំងឺដែលមានបំណងចេញចូលក្នុងផ្សារទៀតផង៕
អត្ថបទ៖នរា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច