Connect with us

ព័ត៌មានជាតិ

កូនឈើចម្រុះជាង៥ពាន់ដើមទៀត ត្រូវបានចែកជូន​សាធារណជន​

បានផុស

នៅ

លោក ឡុង​ កុសល អ្នក​នាំពា​ក្យអាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់ក​ម្ពុ​ជាថ្មីឲ្យ​ដឹងថា កូនឈើ​ចម្រុះ​ចំនួន ៥,១១៤​ដើម​ទៀត ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ចែកចាយ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១​។ កូនឈើ​ទាំងនោះ ត្រូវបាន​ប្រគេន​ជូន​ដល់​ព្រះសង្ឃ ព្រមទាំង​ដល់​សាធារណជន ដែល​បាន​ស្នើសុំ​យកទៅ​ដាំ​នៅ​ទីតាំង​វត្ត​អារាម សាលារៀន ដីឯកជន និង​ទីតាំង​ផ្សេងៗ​ទៀត​ទាំង​ក្នុង​ខេត្តសៀមរាប និង​បណ្ដា​ខេត្ត​-​ក្រុង​ក្នុងប្រទេស​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមឈើ​ដែល​ផ្តល់ជូន​នៅពេលនោះ​រួមមាន ប្រ​គេ​ទ​កូន​ឈើជូន​ព្រះគ្រូ​បញ្ញា​សិរី​ញាណ​ឥន្ទ​សី បឿ​ត សុ​ម៉ៅ​សុវណ្ណារ៉ា ចៅអធិការ​វត្ត​វេឡុវ័ន ដោក​ពោ​យ​គោក​ក្រោល ចំនួន​១,១៤០​ដើម ដើម្បី​យកទៅ​ដាំ​បន្ថែម​លម្អ​ក្នុង​បរិវេណ​វត្ត​នេះ ស្ថិតក្នុង​ភូមិ​​ឬ​ស្សី​សាញ់ ឃុំ​ជ្រោយ​នាងនួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។ កូនឈើ​ទាំងនោះ​រួមមាន គគីរ​២០០​ដើម ឈើទាល​៤០០​ដើម រំដួល​១០០​ដើម ថ្កុ​ល​២០០​ដើម ផ្ញៀវ​១០០​ដើម គូលែន​១០០​ដើម និង​ម៉ាក់​ប្រា​ង​៤០​ដើម ។​

ប្រគេនកូន​ឈើជូន​ព្រះគ្រូ​បញ្ញា​វិសាល​វង្ស ឆ​យ រតនៈ គង់នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ចំនួន​១,២០០​ដើម ដើម្បី​យកទៅ​ដាំ​លម្អ​ក្នុង​បរិវេណ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ជប់​រំដេង ស្ថិតក្នុង​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប និង​ដាំ​លម្អ​សងខាង​ផ្លូវ​នៅ​ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​។ កូនឈើ​ទាំងនោះ​រួមមាន គ្រញូង​៣០០​ដើម ធ្នង់​៣០០​ដើម បេង​២០០​ដើម គគីរ​៣០០​ដើម និង​រំដួល​១០០​ដើម​។​

ផ្តល់​កូនឈើ​ជូន​តំណាង​វរៈ​សេនា​តូច​ការពារ​អាកាស​នៃ​យោធភូមិភាគ​ទី​៤ ចំនួន​៣០០​ដើម ដើម្បី​យកទៅ​ដាំ​នៅ​បរិវេណ​កងអនុសេនាធំ​ទី​១ និង​ទី​២ ស្ថិតនៅ​ភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប និង​ដាំ​នៅ​បរិវេណ​ទីបញ្ជាការ​វរៈ​សេនា​តូច ស្ថិតនៅ​ភូមិ​ពាម ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប ។ កូនឈើ​ទាំងនោះ​រួមមាន គ្រញូង​១០០​ដើម ធ្នង់​១០០​ដើម បេង​៥០​ដើម និង​ច្រេស​៥០​ដើម​។​

ផ្តល់​កូនឈើ​ជូន​តំណាង​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចំនួន​៤៤០​ដើម ដើម្បី​យកទៅ​ដាំ​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត និង​នៅ​នាយកដ្ឋាន​។ កូនឈើ​ទាំងនោះ​រួមមាន ឈើទាល​៣០០​ដើម រំដួល​១០០​ដើម និង​ក្ងោក​តូច​៤០​ដើម​។​

ផ្តល់​កូនឈើ​ជូន​លោក ជិន ម៉ារ​ឌី ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ចំនួន​៣៤​ដើម ដើម្បី​យកទៅ​ដាំ​នៅ​ដី​ផ្ទាល់ខ្លួន ស្ថិតនៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ កូនឈើ​ទាំងនោះ​រួមមាន គ្រញូង​៥​ដើម ធ្នង់​៥​ដើម បេង​៥​ដើម ច្រេស​៥​ដើម រំដួល​៤​ដើម អង្គារ​បុស្ស​៣​ដើម ថ្កុ​ល​៣​ដើម ក្ងោក​ធំ​២​ដើម និង​ក្ងោក​តូច​២​ដើម ។

ផ្តល់​កូន​ក្ងោក​ជូន​តំណាង​លោកស្រី ម៉ន​នី រង្សី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ក្រឡាញ់ ចំនួន​២,០០០​ដើម ដើម្បី​យកទៅ​ដាំ​លំអ​នៅតាម​បណ្តា​ឃុំ​នានា​ជាប់​នឹង​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៦៨​ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រឡាញ់៕

អត្ថបទ៖ គឿន​វេត​ឮ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម