Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលចំណាយថវិកាជាង១៣លានដុល្លារឧបត្ថម្ភដល់កម្មករស្ថិតក្នុងតំបន់បិទខ្ទប់លក្ខណៈទ្រង់ទ្រាយ​ធំ​

បានផុស

នៅ

រហូតមកដល់​ពេលនេះ​ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ប្រមាណ​៥៤,៤២៨,០០០,០០០​រៀល​ ឬ​ស្មើនឹង​១៣,៦០៧,០០០​ដុល្លារ​អាមេរិក​សម្រាប់​ឧបត្ថម្ភ​ចំនួន​៣​លើក​ ដល់​បងប្អូន​កម្ម​ករ​និយោជិត​ចំនួន​៣៤០,១៧៤​នាក់​ នៅ​រោងចក្រ​ចំនួន​៧៦២​រោងចក្រ​ ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់​ស្បែកជើង​ និង​កាបូប​ស្ថិតនៅក្នុង​តំបន់​បិទ​ខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ​នៃ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល​និង​ក្រុងព្រះសីហនុ​នៃ​ខេត្ត​ព្រះសីហនុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​បានផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់ក​ម្មករ​ស្ថិតនៅក្នុង​តំបន់​បិទ​ខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជំហាន​ទី​១​នៅ​ថ្ងៃទី​២២ ​ខែមិថុនា ​ឆ្នាំ​២០២១​ទៅលើ​កម្មករ​ចំនួន​២៧៥,៧៤៧​នាក់​ នៅ​រោងចក្រ​ចំនួន​៥១៣ ជំហាន​ទី​២​បានផ្តល់​កាលពី​ថ្ងៃទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២១​ទៅលើ​កម្មករ​ចំនួន​៥៩,០១២​នាក់​ នៅ​រោងចក្រ​ចំនួន​១៧៥ និង​ជំហាន​ទី​៣​ចាប់ពី​ថ្ងៃ​១២ ​ខែតុលា​ ឆ្នាំ​២០២១​នេះ​តទៅ​លើក​ម្មករ​ចំនួន៥,៤១៥​នាក់​នៅ​រោងចក្រ​ចំនួន​៧៤​។​

លោកបណ្ឌិត អ៊ិត​ សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈបាន​មានប្រសាសន៍​នៅក្នុង​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​១២​ ខែតុលា​នេះ​ថា ​កម្មករនិយោជិត​ដែល​ត្រូវ​ទទួលបាន​ការឧបត្ថម្ភ​ជំហាន​ទី​៣​នេះ​មាន​ចំនួន៥,៤១៥​នាក់​ នៅ​រោងចក្រ​ចំនួន​៧៤​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ស្បែកជើង​និង​កាបូប​ដែល​ស្ថិតនៅក្នុង​តំបន់​បិទ​ខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ នៃ​រាជធានី​ភ្នំពេញ​ ក្រុង​តាខ្មៅ ​ខេត្តកណ្ដាល ​និង​ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ ដោយ​កម្មករ​ម្នាក់ៗ​នឹង​ទទួលបាន​ថវិកា​ចំនួន​១៦​ម៉ឺន​រៀល​តែមួយ​ដង​គត់​។​

លោករដ្ឋមន្ត្រីបាន​បន្តថា ​ធនាគារ​ឯកទេស​វី​ង​និង​ផ្ញើ​សារ​អំពី​ការបើក​ប្រាក់ឧបត្ថម្ភ​ចំនួន​១៦​ម៉ឺន​រៀល​នេះ​ស្របតាម​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ទុក​របស់​រាជរដ្ឋាភិបាល​ទៅ​លេខ​ទូរ​សព្ទ​ដែល​បងប្អូន​បានផ្ដល់​មក​ឲ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ​នេះ​ពេលកន្លងមក​។​

លោករដ្ឋមន្ត្រី​បាន​បន្តទៀតថា ធនាគារ​ឯកទេស​វី​ង​នឹង​បង្វិលប្រាក់​ឧបត្ថម្ភ​នេះ​ជូន​រដ្ឋាភិបាល​វិញ​បើសិនជា​បងប្អូន​ខកខាន​មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ​ក្នុង​រយៈពេល​១០​ថ្ងៃ​បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វី​ង​។​

លោករដ្ឋមន្ត្រីបាន​បន្ថែមទៀតថា ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ​បងប្អូន​ត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​និង​ទូរ​សព្ទ​ដែល​ទទួលបាន​សារ​នោះ​ទៅកាន់​ភ្នាក់ងារ​វី​ង​ដែល​នៅ​ជិត​បំផុត​ហើយ​ការបើកប្រាក់​នេះ​មិន​តម្រូវ​ឲ្យ​បងប្អូន​បង់ថ្លៃ​សេវា​ពេល​ប្រាក់ឧបត្ថម្ភ​នេះឡើយ​។​

លោករដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ​ក្នុងករណី​បងប្អូន​កម្មករនិយោជិត​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ចំនួន​៧៤​នេះ​មិន​បានទទួល​សារ​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វី​ង​ទេ​ សូម​ទំនាក់ទំនង​តាមរយៈ​តេ​ឡេ​ក្រាម ឬ​លេខ​ទូរស័ព្ទ​១២៩៧៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ១៨ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ១៩ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ២១ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម២៦ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម