ព័ត៌មានជាតិ
ខេត្តកោះកុង កំពុងរងសភាពអាប់អួ ដោយសារឥទ្ធិពលព្យុះភ្លៀងឈ្មោះ កុំប៉ាស៊ូ
២ថ្ងៃមកនេះ ក្រុងខេមរភូមិន្ទ និងតាមបណ្តាស្រុកនានា ក្នុងខេត្តកោះកុង បាននិងកំពុងរងផលប៉ះពាល់ ដោយសារឥទ្ធិពលព្យុះភ្លៀងពីប្រទេសចិនឈ្មោះថា ព្យុះកុំប៉ាស៊ូ។ ដងផ្លូវសំខាន់ៗ និងលំនៅដ្ឋានពលរដ្ឋមួយចំនួន ក្នុងក្រុងខេមភូមិន្ទ ព្រមទាំងតាមបណ្តាស្រុកត្រូវជន់លិច។ ឥទ្ធិពលព្យុះកុំប៉ាស៊ូ ដែលកកើតនៅប្រទេសចិន ហើយធ្វើឲ្យខេត្តជាប់សមុទ្ររងប៉ះពាល់ផងដែរ ជាក់ស្តែងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ខេត្តកោះកុង ក៏បានជួបនឹងសម្ពាធទាប នៃគ្រោះធម្មជាតិនេះដែរ។
លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ឲ្យដឹងនៅរសៀលថ្ងៃទី១២ តុលាថា លោកក៏បារម្ភព្រួយសម្ពាធទឹកភ្លៀងធ្លាក់ខ្លាំង ទន្ទឹមនឹងកម្រិតទឹកសមុទ្រហក់ឡើងដូចគ្នាដែរ។ តែប្រសិនបើបានរាំងខ្លះ បរិមាណទឹកដែលជន់លិចតាមផ្លូវ ឬផ្ទះសម្បែងពលរដ្ឋ នឹងស្រកចុះតាមលំដាប់។
លោកអភិបាលក្រុងខេមរភូមិន្ទ ពន្យល់បន្ថែមថា មូលហេតុបណ្តាលឲ្យមាន ការរងប៉ះពាល់របស់ពលរដ្ឋដូច្នេះ មកពីប្រឡាយលូតូចចាស់ទ្រុឌទ្រោម បូករួមនឹងការយល់ដឹងទុកសំរាមជាដើម។ ផែនការដោះស្រាយចំពោះមុខ លោក សុវណ្ណដា ណែនាំដល់មេភូមិចៅសង្កាត់ ចុះពិនិត្យស្តារតាមប្រឡាយលូ ដែលកកស្ទះសំរាម។
បញ្ហានេះដែរលោក ឈេង សុវណ្ណដា លើកឡើងថា រដ្ឋបាលក្រុងលើកជាស្នើ សុំធ្វើប្រព័ន្ធប្រឡាយរំដោះទឹកអំឡុងរដូវវស្សាលក្ខណៈធំសមរម្យក្បែរជាយក្រុង ទើបអាចធានាមិនបន្តរងផលប៉ះពាល់ដូចពេលនេះ។
ក្រុមពលរដ្ឋសុំមិនបញ្ចេញឈ្មោះ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ អះអាងថា រាល់ពេលមានព្យុះភ្លៀង ក្នុងបរិមាណតិចទៅច្រើនម្តងៗ មូលដ្ឋានរស់នៅរបស់ពួកគាត់តែងរងការជន់លិចផ្ទះ លិចផ្លូវធ្វើដំណើរ និងងាយគ្រោះថ្នាក់ ព្រោះតែសត្វពស់ ក្អែប ជាដើម។
ពលរដ្ឋបន្តលើកឡើងថា បញ្ហាដែលនាំឲ្យមានទឹកជន់លិចយ៉ាងដូច្នេះ អាចមកបរិមាណទឹកភ្លៀងច្រើន កំណើនធ្វើអាជីវកម្មពុះដីឡូតិ៍ ពុំទាន់ដាក់បណ្តាញប្រព័ន្ធលូរំដោះទឹក ឬក៏សកម្មភាពលួចចាក់ដីរំលោភបំពានចំណីអូរធម្មជាតិ។ ដូច្នេះពួកគាត់ស្នើសុំដល់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោកអភិបាលក្រុងខេមរភូមិន្ទ មេត្តាចាត់អាជ្ញាធរមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យរៀបចំលក្ខណៈបច្ចេកទេសប្រព័ន្ធលូទឹក និងវែងកមុខជនលួចចាក់ដីបំពានចំណីព្រែកអូរធម្មជាតិ ឡើងវិញផង។
នៅស្រុកកោះកុងវិញ លោក ជា សូវី អភិបាលស្រុក ថ្លែងថា ប្រជាពលរដ្ឋរស់នៅតាមដៃព្រែកតាតៃក្រោម ពុំទាន់ជួបប៉ះពាល់នៅឡើយ ត្បិតយប់មុនៗ ក្រុមហ៊ុនវារីអគ្គិសនី បើកទ្វារទំនប់ទឹកប្រហូរចេញមកតាមដៃព្រែក។
កម្រិតនៃការបើកទ្វារត្រឹមតែ ៧០០ម៉ែត្រគីបប៉ុណ្ណោះ តែបើចាប់១០០០ម៉ែត្រឡើងទៅងាយប្រឈម ទោះយ៉ាងលោកអភិបាលសហការ ជាមួយក្រុមហ៊ុនជាប់ប្រចាំកា ររាល់ពេលជូនដំណឹងប្រកាសអាសន្នណាមួយ។
ដោយឡែកលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ស្រុករបស់លោក ក៏ទទួលឥទ្ធិពលព្យុះភ្លៀងនេះ ពោលគឺគ្រាន់តែបង្កឲ្យផ្ទះពលរដ្ឋ នៅឃុំជ្រោយស្វាយ ២ទៅ ៣ខ្នង បើកដំបូងមិនបណ្តាលឲ្យមនុស្សរងរបួស ឬគ្រោះថ្នាក់អ្វីឡើយ។ ស្អែកនេះលោក នឹងនាំយកសម្ពារៈមួយចំនួន ប្រគល់ជូនពលរដ្ឋ រងផលប៉ះពាល់ផងដែរ។
លោកអភិបាលអះអាងថា រដូវវស្សានេះ ផ្លូវធ្វើទៅភូមិពោធិបឹង ឃុំដងពែង លំបាកធ្វើដំណើរដូចរដូវប្រាំងបានទេ ពលរដ្ឋងាករកមធ្យោបាយជិះទូកវិញ សម្រាប់ដោះដូរលក់ដំណាំ ត្រីសាច់មកទីប្រជុំជន។ អាជ្ញាធរអំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពីគ្រោះធម្មជាតិ ករណីជួបបញ្ហាណាមួយ ប្រញាប់រាយការណ៍ផ្តល់ព័ត៌មាន មកកាន់អាជ្ញាធរភូមិឃុំ ដើម្បីត្រៀមដោះស្រាយសង្រ្គោះទាន់ពេលវេលា។
គួរជម្រាបថា តាមតំបន់ឆ្នេរសមុទ្រមានខ្យល់រលកខ្ពស់ៗ បក់បោកមកលើច្រាំង ដែលអាចធ្វើឲ្យអ្នកនេសាទជួបគ្រោះថ្នាក់ជាយថាហេតុបាន។ ទន្ទឹមនោះ ក្រុមអ្នកនេសាទ បានចតទូកនៅក្បែរច្រាំង មិនចេញនេសាទកណ្តាលសមុទ្រដូចសព្វដងទេ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត