Connect with us

សុខភាព

បញ្ហាទាំងអស់នេះ បណ្តាលឲ្យកើតជំងឺទល់លាមករ៉ាំរ៉ៃ

បានផុស

នៅ

​ការ​ទល់លាមក​ឬ ការពិបាក​បន្ទោ​បង់ គឺជា​បញ្ហា​ដែល​មនុស្ស​ជាច្រើន​តែងតែបាន​ជួបប្រទះ​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ស្ទើរ​គ្រប់ៗ​គ្នា​ ព្រោះ​វា​អាចជា​ការរំខាន​ដល់​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្នែក​អារម្មណ៍​របស់​យើង​ផងដែរ​។​

Constipation is the most common digestive complaint among population
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថា គ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែ​ការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះ គឺមានកត្តា និងមូលហេតុជាច្រើនទៀត ដែលមាន​ពេលខ្លះ​ត្រូវ​ទាមទារ​ការពិគ្រោះ និង​ពិនិត្យ​រុករក​ឫសគល់ ​ដែល​បង្កឲ្យ​មាន​ជា​ជំងឺ​នេះ​កើត​ឡើងមក​បាន ឧទាហរណ៍​ដូចជាៈ​ការឆ្លុះ​ពោះវៀនធំ ការធ្វើ​អេកូ​ពោះ ការធ្វើ​តេស្ត​ឈាម​…​។​

Juices for Constipation Relief: 5 Juices that Can Help Relieve Constipation  | Best Juices to Treat Constipation

មូលហេតុ​ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ទល់លាមក​នេះ​កើតឡើង មានដូចជា ជំងឺ​ដុំ​សាច់​ដុះ​នៅក្នុង​ពោះវៀនធំ (​ជាពិសេស​ជំងឺមហារីក​ពោះវៀនធំ​)​ជំងឺ​ខ្សោយ​ពោះវៀនធំ ជំងឺ​ខ្សោយ​ក្រពេញ​មេអំបៅ ជំងឺ​រលាក​ពោះវៀនធំ​រ៉ាំ​រៃ និង​មាន​ជំងឺ​ប្រចាំ​រាងកាយ​ផ្សេងៗ​ទៀត​ដូចជា ទឹកនោមផ្អែម​និង​ជំងឺ​ដែល​បណ្តាលឲ្យ​ខូច ឬ​ខ្សោយ​នៃ​ប្រព័ន្ធ​បញ្ជា​ចលនា​របស់​ពោះវៀនធំ ។​ល​។​

Serious Toll of Chronic Constipation Overlooked - Gastrointestinal Society

កត្តា​ដែល​រួមផ្សំ​ផ្សេងៗ​ក៏មាន ដូចជា ការគិត​ច្រើន​ឬ​និង​ពិបាកចិត្ត​ច្រើន​។ ​ចំណែក​របប​អាហារ​ប្រចាំថ្ងៃ​មិន​ត្រឹមត្រូវ​មិនមាន​លំ​ហាត់ប្រាណ​ការប្រើប្រាស់​ថ្នាំពេទ្យ​មួយចំនួន​។​ ចំណែក​ផលវិបាក​នៃ​ជំងឺ​ទល់លាមក​ពី​អាច​បង្ក​ទៅជា​ជំងឺ​ឬ​ស​ដូង​បាត អាចឲ្យ​មានការ​ដាច់​រហែក​ភ្នាស​របស់​បាត និង​បង្ក​ជាការ​ធ្លាក់ឈាម ហើយ​មានការ​ឈឺចាប់​ពេល​បន្ទោ​បង់​។​ អ៊ីចឹង​បើសិនជា​មានការ​ទល់លាមក​នេះ​ មានការ​រ៉ាំ​រៃ​យូរ វា​ក៏​អាច​បណ្តាលឲ្យ​ទៅជា​បញ្ហា​ខ្សោយ​ពោះវៀនធំ និង ជាការ​ប្រឈមមុខ​ទៅនឹង​ជំងឺមហារីក​ពោះវៀនធំ​ផងដែរ​។​

Lifestyle Tips for Chronic Constipation – Fisioterapiasinred

យើងទាំងអស់គ្នា​អាច​ជៀសវាង និង​កាត់បន្ថយ​បញ្ហា​មួយ​នេះ​បាន ដោយ​ការកែប្រែ​របៀប​រស់នៅ​ប្រចាំថ្ងៃ (​កាត់បន្ថយ​ការ Stress និង​ការគិត​រឿង​ពិបាក​ចិត្តច្រើន របប​អាហារ​ត្រឹមត្រូវ និង​ធ្វើ​លំ​ហាត់ប្រាណ​…)​។ ក្នុងករណី​ធ្ងន់ធ្ងរ​ដូចជា ការ​ទល់លាមក​លើសពី ២​ថ្ងៃ ឡើងទៅ មានការ​ស្រក​ចុះ​ទង្ង​ន់​លឿន​និង​ខុសពី​ធម្មតា មានការ​ស្លេកស្លាំង មានការ​ធ្លាក់ឈាម​ពេល​បន្ទោ​បង់ និង​មាន​ការឈឺ​ចុកចាប់​ក្នុង​ពោះ​រ៉ាំ​រៃ។​ បើសិន​ជាមាន​បញ្ហា​ទាំងនេះ ​គឺ​ត្រូវតែ​មក​ធ្វើការ​ពិគ្រោះ និង​ពិនិត្យ​ព្យាបាល​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ គឺជា​ការល្អ និង​ដើម្បី​បង្ការ​សភាព​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​យើង​បាន​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមនិស្សិតប្លាស្ទិក ផ្តើមយុទ្ធនាការសម្អាតសំរាមនៅកោះស្តេចប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនពលរដ្ឋជាង៣ពាន់ប័ណ្ណ នៅក្រុងបាវិត

សន្តិសុខសង្គម៥ ម៉ោង មុន

ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អតីតប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េ​ខាង​ជើង ចោទ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា​បង្ក​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម