Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ការគ្រប់គ្រងគ្រោះមហន្តរាយគឺជាការងារអន្តរវិស័យ

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងថា ការគ្រប់គ្រងគ្រោះមហន្តរាយគឺជាការងារអន្តរវិស័យ និងមានលក្ខណៈប្រទាក់ក្រឡាដែលតម្រូវឱ្យមានការចូលរួមពីគ្នា និងគ្រប់វិស័យ សំដៅកាត់បន្ថយហានិភ័យ ដែលមានស្រាប់ និង ត្រៀមបង្ការហានិភ័យថ្មីដើម្បីបញ្ចៀសគ្រោះមហន្តរាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងបែបនេះ នៅក្នុងសារលិខិតនាឱកាស ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ដែលយើងម្នាក់ៗត្រូវចូលរួម និងចាត់ទុក ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាភារកិច្ចយើងទាំងអស់គ្នា។ ជារួមការគ្រប់គ្រងគ្រោះមហន្តរាយគឺជាការងារអន្តរវិស័យ និងមានលក្ខណៈប្រទាក់ក្រឡាដែលតម្រូវឱ្យមាន ការចូលរួមពីប្រជាជនយើងម្នាក់ៗ គ្រួសារ សហគមន៍ ក្រសួង ស្ថាប័ន ផ្នែកឯកជន សង្គមស៊ីវិល សំដៅកាត់បន្ថយហានិភ័យដែលមានស្រាប់ ត្រៀមបង្ការហានិភ័យថ្មីដើម្បីបញ្ចៀសគ្រោះមហន្តរាយ។

សម្ដេចតេជោ ហ៊ុន សែន បន្តថា សម្រាប់កម្ពុជាគ្រោះមហន្តរាយជំងឺកូវីដ-១៩ និង មេរោគបំប្លែងថ្មីកំពុងកើតមាននៅទូទាំងប្រទេស រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើនមានជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍន៍ជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាជៀសផុតពីជំងឺឆ្លងកូវីដ-១៩។ ចំណុចយុទ្ធសាស្រ្តជាគន្លឹះសំខាន់គឺការចាក់វ៉ាក់សាំងជូនប្រជាជនដោយ ឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីជួយដល់ការគ្រប់គ្រងការឆ្លងរាលដាលការកាត់បន្ថយអត្រាព្យាបាលនិងអត្រាមរណៈ។ នៅក្នុងឆ្នាំនេះក៏ដូចជាឆ្នាំ២០២០ដែរ បន្ថែមពីលើជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី គ្រោះមហន្តរាយដោយធម្មជាតិបានបំផ្លិចបំផ្លាញអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ ដូចមានខ្យល់កន្ត្រាក់ ជំនន់ទឹក ភ្លៀង រន្ទះបាញ់ បាក់ច្រាំងទន្លេ រាំងស្ងួត ជំងឺឆ្លងនិងគ្រោះមហន្តរាយដោយមនុស្ស អគ្គិភ័យជាដើម។ល។ កើតមានស្ទើរគ្រប់រាជធានីខេត្តនៅទូទាំងប្រទេស។

ក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ រាជរដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើការគាំពារដល់ប្រជាជនក្នុងពេលនិងក្រោយពេលគ្រោះមហន្តរាយតាមរយៈយន្តការ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដោយមានកិច្ចសហការពី កាកបាទក្រហមកម្ពុជាចលនាយុវជន និងគ្រប់តួអង្គពាក់ព័ន្ធពិសេសតួអង្គសំខាន់នោះគឺ កងយោធពលខេមរភូមិន្ទន គរបាលជាតិ កងរាជអាវុធហត្ថដែលបានបំពេញ កាតព្វកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការស្រោចស្រង់អាយុជីវិតប្រជាជននៅពេលមានវិបត្តិគ្រោះមហន្តរាយកើតឡើងផង។

ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឱ្យជនរួមជាតិត្រូវប្រកាន់ខ្ជាប់ជារៀងរហូតនូវវប្បធម៌ចែករំលែក ដោយឈរលើស្មារតីជួយគ្នាទៅវិញទៅមក សហការឱ្យកាន់តែរឹងមាំថែម ទៀតជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ និងជួយរំលែកទុក្ខលំបាកប្រជាជនដែលងាយរងគ្រោះនៅទូទាំងប្រទេស។ បន្តពង្រឹងស្មារតីសាមគ្គីភាព និងឯកភាព ជាតិថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ដើម្បីធានាសុខុមាលភាព ជីវភាពរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមមុតមាំថា ការប្រារព្ធ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២១ នេះនឹងផ្តល់ការចូលរួមយ៉ាងសកម្មពីប្រជាជនម្នាក់ៗប្រកបដោយស្មារតីភ្ញាក់រលឹករួមគ្នាបង្ការហានិភ័យ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១០ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១០ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម