ព័ត៌មានជាតិ
ស្ត្រីខ្មែរចាញ់បោកមេខ្យល់ទៅប្រទេសចិន អំពាវនាវរកអន្តរាគមន៍ ដើម្បីបានត្រឡប់មកវិញ
ស្ត្រីម្នាក់ ដែលអះអាងថា មានឈ្មោះធួក សុភី អាយុ២០ឆ្នាំ រស់នៅស្រុកស្នួល ខេត្តក្រចេះ ភូមិឃ្សឹមក្រៅ ឃុំឃ្សឹមក្រៅ បាននិងកំពុងអំពាវនាវ រកអន្តរាគមន៍ ដើម្បីបានត្រឡប់មក មាតុប្រទេសវិញ ដោយសំអាងថា កំពុងរងការគាបសង្កត់ បិទសិទ្ធិសេរីភាព និងមិនឲ្យចេញក្រៅផ្ទះ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកមួយ ដែលមានឈ្មោះថា វាសនាកូនស្រីទីបួន ស្ត្រីរងគ្រោះបានសរសេរថា “ថ្ងៃនេះខ្ញុំសុំពឹងបងប្អូនជួយស៊ែរឲ្យបានដល់បងៗខាងការងារសិទ្ធិមនុស្សនិងសមត្ថកិច្ចសូមឲ្យជួយខ្ញុំផង ពេលនេះខ្ញុំជាប់នៅប្រទេសចិន ចាញ់បោកមេខ្យល់ គ្មានសេរីភាពទេ ហើយគេបង្ខំឲ្យខ្ញុំយកប្ដីនៅទីនេះ គេថា បើខ្ញុំមិនយកគេប្ដីទេ គេនិងយកខ្ញុំទៅលក់ក្នុងហាងស្រីខូច ហើយទូរស័ព្ទគ្មានស៊ីមប្រើទេ ហើយទូរស័ព្ទក៏ត្រូវកាត់ផ្ដាច់ខ្សែសំឡេងទៀត និយាយអត់កើតទេ បានតែសរសេរសូមឲ្យពុកម៉ែបងប្អូនជួយស៊ែរឲ្យបានដល់ខាងបងៗសិទ្ធិមនុស្ស និងសម្ដេច ហ៊ុន សែន សូមមេត្តាជួយយកខ្ញុំចេញឲ្យមានសេរីភាពផង គេមិនឲ្យខ្ញុំចេញក្រៅផ្ទះ ឬក៏និយាយជាមួយគ្រួសារទេ ខ្ញុំគ្មានសេរីភាពទេ ខ្ញុំចាញ់បោកគេនៅប្រទេសចិន ហើយនៅខាងខេត្តហឺនណាន សូមពុកម៉ែបងប្អូនជួយស៊ែរបន្ដឲ្យបានដល់សម្ដេច ហ៊ុន សែន បានឃើញ និងជួយយកខ្ញុំចេញពីប្រទេសចិនឆាប់ៗផង ខ្ញុំមិនចង់នៅទេ ហើយសូមឲ្យបងៗខាងសិទ្ធិមនុស្សជួយខ្ញុំផង ខ្ញុំចង់មានសេរីភាព និងចង់ជួបគ្រួសារខ្ញុំវិញ ពេលនេះខ្ញុំសម្ពាធខ្លាំងណាស់ ត្រូវគេបិតសេរីភាព ហើយគេបង្ខំឲ្យមានកូនឲ្យគេឲ្យឆាប់ទៀត នៅក្នុងតែផ្ទះ ចេញក្រៅមិនបានទេ សូមសម្ដេចពុក ហ៊ុន សែន និងបងៗ សិទ្ធិមនុស្សជួយខ្ញុំផងក្រោមនេះជាឈ្មោះប្ដីចិន និងអាសយដ្ឋាន”។







ទាក់ទងបញ្ហានេះលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងនៅព្រឹកថ្ងៃទី០២ ខែធ្នូនេះថា ស្ថានទូតកម្ពុជាកំពុងធ្វើការងារនេះហើយ។ លោកបញ្ជាក់យ៉ាងនេះថា “ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសចិន បាននិងកំពុងធ្វើការងារជាមួយអាជ្ញាធរចិន ដើម្បីអន្តរាគមន៍ជួយសង្គ្រោះគាត់ឲ្យបានឆាប់តាម ដែលអាចធ្វើបាន”៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ គម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០)ទទឹង៤០ម៉ែត្រ ទទួលបានការគាំទ្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ