Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែងជើងចាស់លោកតា ហ្វុយហ្សូ ធ្លាក់ខ្លួនឈឺធ្ងន់ស្ថិតក្នុងការសង្គ្រោះបន្ទាន់​

បានផុស

នៅ

តារា​កំប្លែង​និង​សម្តែង​ជើងចាស់​លោកតា ហ្វុ​យ​ហ្សូ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​កំពុងស្ថិត​ក្នុងការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំ​ពេ​ញ។ ​នេះ​បើ​យោង​តាម​ការបញ្ជាក់​ពី​កូនស្រី​បង្កើត​របស់គាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ស៊ូ វណ្ណ​ថា ដែល​ត្រូវជា​កូនស្រី​បង្កើត​លោកតា ហ្វុ​យ​ហ្សូ បានប្រាប់​ឲ្យ​ដឹងថា​ លោកតា​មាន​អាកា​រៈ​ជំងឺក្អក ​និង​ហត់​ខ្លាំង ​ដោយមាន​ពេលខ្លះ​ក្អក​ដង្ហក់រ​ហូត​ចង់​ស្ទះ​ម្ដងៗ​ផងដែរ​។​ លោកតា ហ្វុ​យ​ហ្សូ​ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​ តាំងពី​ថ្ងៃទី​១០​ ខែតុលា​ ឆ្នាំ​២០២១​កន្ល​ង​មក​ម្លេះ​។​

អ្នកនាង​បន្តថា ​មូលហេតុ​ដែល​ឪពុក​(​តារា​កំប្លែង ហ្វុ​យ​ហ្សូ​)​ធ្លាក់ខ្លួន​ក្នុង​សភាព​ធ្ងន់ធ្ងរ​បែបនេះ​ គឺ​ដោយសារ​តែ​លោក​មាន​ជំងឺ​រលាក​សួត​ និង​រលាក​តម្រងនោម ​ព្រោះ​កាលពី​ប្រមាណ​ជាង​១០​ឆ្នាំមុន​ គាត់​ធ្លាប់​មាន​ជំងឺរបេង​ម្ដង​រួចមកហើយ​ ទើប​ក្រោយមក​ក៏​ស្រាប់តែ​កើត​ជំងឺ​នេះ​តែម្តង​។​

ស្ថិតក្នុង​វ័យ​ប្រមាណ​៨០​ឆ្នាំ​ និង​កំពុង​ធ្លាក់ខ្លួន​ឈឺធ្ងន់​ លោកតា ហ្វុ​យ​ហ្សូ ត្រូវបាន​មហាជន​ និង​អ្នកគាំទ្រ​មួយចំនួនធំ​បង្ហាញ​ការព្រួយបារម្ភ​ ខណ​:​មានការ​ជូន​ពរ​ជាច្រើន​ពី​ទស្សនិកជន​ឲ្យ​លោកតា ហ្វុ​យហ្សូ ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវបានមកដល់កម្ពុជាហើយ ដើម្បីធ្វើទស្សនកិច្ចពីរថ្ងៃ

ព័ត៌មានជាតិ៤ នាទីutes មុន

គិត​ត្រឹម​ខែធ្នូនេះ ​គម្រោង​អគារជាប់គាំង​​នៅ​ខេត្ត​ព្រះសីហនុ ១០១ គម្រោង ​បាន​​ដោះស្រាយ​​​អភិវឌ្ឍ​បន្ត

ជីវិតកម្សាន្ដ៤ នាទីutes មុន

វាសនា តារា Kpop មិនដូចគ្នា ក្រុមជំនាន់ទី៤នេះ ទើបនឹងចេញចម្រៀងបានប៉ុន្មានខែ ក៏បំបែកក្រុមបាត់

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

តើការប្រកាសច្បាប់អាជ្ញាសឹករបស់កូរ៉េខាងត្បូង នឹងប៉ះពាល់ដល់សេដ្ឋកិច្ចបែបណា?

ជីវិតកម្សាន្ដ១១ នាទីutes មុន

ឆាកតន្រ្តីដ៏ល្បីល្បាញកំឡុងឆ្នាំ២០០០ លើទឹកដីបាត់ដំបង ជាកន្លែងដំបូងដែល ឱក សុគន្ធកញ្ញា ឡើងបង្ហើរសំនៀង

Sokha Hotels

ព័ត៌មានពេញនិយម