ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Sputnik Light ចាក់តែ១ដូសប្រឆាំង Delta ខ្លាំង ប្រសិទ្ធភាពយូរ ចាក់ជាដូសជំរុញរឹតតែល្អ
វ៉ាក់សាំងចាក់តែមួយដូស Sputnik Light របស់ប្រទេសរុស្ស៊ីផ្តល់ប្រសិទ្ធភាពការពារខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនកាចសាហាវ Delta ហើយប្រសិនបើចាក់ជាដូសជំរុញលើវ៉ាក់សាំងប្រភេទផ្សេងរឹតតែបង្កើតការឆ្លើយតបភាពស៊ាំយ៉ាងខ្លាំង។
វ៉ាក់សាំង Sputnik Light គឺជាសមាសធាតុសំខាន់ដំបូងគេនៃវ៉ាក់សាំងចាក់ពីរដូស Sputnik V ដែលជាវ៉ាក់សាំងបង្ការកូវីដ-១៩ឈានមុខគេនៅប្រទេសរុស្ស៊ីបានផ្តល់ទៅកាន់ទីផ្សារអន្តរជាតិ។
មូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) បាននិយាយកាលពីថ្ងៃពុធថា ការសិក្សាថ្មីមួយបានដាក់បញ្ជូនទៅវេជ្ជសាស្ត្រ medRxiv ស្រាវជ្រាវនៅសប្តាហ៍នេះ និងសង្ឃឹមថាត្រូវបានបោះពុម្ពឆាប់ៗដើម្បីបង្ហាញពីអត្ថប្រយោជន៍របស់វ៉ាក់សាំង Sputnik Light។ RDIF បានឧបត្ថម្ភដល់ការអភិវឌ្ឍវ៉ាក់សាំងនេះ និងជាប់ពាក់ព័ន្ធនឹងទីផ្សារអន្តរជាតិរបស់ខ្លួន។
មូលនិធិបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ៖«វ៉ាក់សាំង Sputnik Light ចាក់តែ១ដូសគឺមានប្រសិទ្ធភាពខ្ពស់ដល់៧០%ប្រឆាំងនឹងការឆ្លងពីវីរុសបំប្លែងខ្លួនកាចសាហាវ Delta កំឡុងពេល៣ខែដំបូង បន្ទាប់ពីចាក់ហើយ។ វាមានប្រសិទ្ធភាព៧៥%ចំពោះមនុស្សដែលមានអាយុក្រោម៦០ឆ្នាំ និងផ្តល់ការការពារខ្ពស់ខ្លាំងប្រឆាំងឈឺធ្ងន់»។
សេចក្តីសន្និដ្ឋានផ្អែកលើទិន្នន័យដែលទទួលបានពីការសិក្សាលើអ្នកស្ម័គ្រចិត្តចំនួន២៨០០០នាក់ត្រូវបានប្រមូលនៅទីក្រុងមូស្គូក្នុងខែកក្កដា។ លោក Denis Logunov អនុប្រធានមជ្ឈមណ្ឌលជាតិ Gamaleya បានឲ្យដឹងថា ការសិក្សារៀបចំដោយផលិតករវ៉ាក់សាំង មជ្ឈមណ្ឌលស្រាវជ្រាវជាតិ Gamaleya នៃរោគរាតត្បាត និងមីក្រូជីវវិទ្យា ហើយបង្ហាញថា វ៉ាក់សាំង Sputnik Light មានប្រសិទ្ធភាពខ្ពស់បានរយៈពេលយូររាប់ខែ បន្ទាប់ពីចាក់។
លោកមានប្រសាសន៍ថា ៖«វ៉ាក់សាំងចាក់តែមួយដូសនេះបានក្លាយជាដំណោះស្រាយដ៏ល្អសម្រាប់បណ្តាប្រទេសដែលមានអត្រាវ៉ាក់សាំងទាប។ មិនត្រឹមតែប៉ុណ្ណោះ Sputnik Light ក៏អាចត្រូវបានប្រើប្រាស់យ៉ាងជោគជ័យដើម្បីរក្សាភាពស៊ាំដែលមានស្រាប់នៅពេលប្រើជាវ៉ាក់សាំងដូសជំរុញបន្ថែម»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក