Connect with us

ជីវិតកម្សាន្ដ

កូវីដ-១៩ ឆក់យកជីវិតប្អូនថ្លៃម្នាក់ របស់តារាពហុជំនាញ ខាត់ សុឃីម

បានផុស

នៅ

នេះជាដំណឹងដ៏សោកសៅ និងក្រៀមក្រំបំផុត សម្រាប់ក្រុមគ្រួសាររបស់តារាពហុជំនាញ ខាត់ សុឃីម និងមិត្តអ្នកសិល្បៈ ខណ:ដែលប្អូនថ្លៃស្រី របស់អ្នកនាងបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩។

បើតាមការបញ្ជាក់ពីអ្នកនាង ខាត់ សុឃីម បានឲ្យដឹងដូច្នេះថា «ម្សិលមិញនៅឃើញមុខ ថ្ងៃនេះប្អូនទៅដោយមិនបានលា។ បងសោកស្តាយណាស់ ណែតអើយ សូមជាតិក្រោយអោយប្អូនអាយុវែងណា។ Covid-19 បានឆក់យកជីវិតប្អូនថ្លៃល្អរបស់ខ្ញុំ ដែលត្រូវជាប្រពន្ធប្អូនប្រុសទី៦ Khat Yay ប្អូនរឹងមាំឡើងណា»។

ដោយឡែនៅលើគណនីហ្វេសប៊ុកឈ្មោះ សម្បត្តិ សន ក៏បានរៀបរាប់ដែរថា «នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទី ក្រុមគ្រួសារយើងខ្ញុំទាំងអស់គ្នា មានទុក្ខក្រៀមក្រំជាពន់ពេក ដោយប្អូនស្រី លីម ស្រីណែត បានទទួលមរណភាព។ យើងទាំងអស់គ្នា ពិតជាសោកស្តាយប្អូនខ្លាំងណាស់។ ចាប់ពីពេលនេះតទៅ  បងប្អូនយើងទាំងអស់គ្នា លែងបានឃើញជួបជុំប្អូនទៀតហើយ»។

ប្រភពបន្ថែមថា «យើងពិតជាពិបាកទទួលយកណាស់ប្អូន។ សូមឧទ្ទិសកុសលផលបុណ្យទាំងអស់ ជូនវិញ្ញាណក្ខន្ធប្អូនទៅកាន់សុគតិភពជាឋានបរមលោក ហើយយជាតិៗមុខ សូមឲ្យបងប្អូនយើងងនៅជាបងប្អូន នឹងគ្នាទៀត និងអាយុវែងគ្រប់ៗ គ្នា ណាប្អូនស្រី»៕

អត្ថបទ៖ ចាន់រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម