KPT+
ហេតុអ្វីបានជាកុមារ ប្រើពាក្យអាសអាភាស នៅក្នុងប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណិត?
ការប្រើប្រាស់ពាក្យអាសអាភាសតាមអ៉ីនធឺណិត អាចជាបញ្ហាដែលគ្រូបង្រៀន និងឪពុកម្តាយ កំពុងតែព្រួយបារម្ភ ដោយមិនយល់ពីមូលហេតុ ដែលវាកើតឡើង និងវិធីការពារ ឬដោះស្រាយតាមរបៀបណា។
សាស្ត្រាចារ្យ weerasak chonchaiya មកពីមន្ទីរពេទ្យជូឡាឡុងកន បានកំណត់ពីមូលហេតុ នៃកុមារប្រើពាក្យអាសអាភាសតាមអ៉ីនធឺណិតដូចខាងក្រោម ៖
ហេតុអ្វីបានជាកុមារប្រើពាក្យអាសអាភាសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណិត?
– ការយកតម្រាប់តាមពីមិត្តភ័ក្ដិ ឬអ្នកមានឥទ្ធិពលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណិត។
-កុមារគិតថា វាមិនខុសទេ ក្នុងការប្រើពាក្យអាសអាភាសរវាងមិត្តភក្តិ។
-កុមារមានអារម្មណ៍ទទួលយកបាន នៅពេលនិយាយលេង ឬប្រើពាក្យអាសអាភាសក្នុងក្រុមមិត្តដូចគ្នា។
ការផ្ដល់ដំបូន្មាននិងណែនាំកូនៗ
១ ឪពុកម្ដាយគួរយល់ថា ការប្រើប្រាស់ពាក្យអាសអាភាស គឺជាអាកប្បកិរិយា ផ្អែកលើអាយុដែលកុមារអាចយកតម្រាប់តាមពីមិត្តភក្តិ ឬអ្នកមានឥទ្ធិពលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណិត។
២ រកឱកាសនិយាយជាមួយកុមារ អំពីគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើពាក្យអាសអាភាស ហើយណែនាំថា ពួកគេអាចទទួលយកបានពីអ្នកដទៃ ទោះបីគ្មានពាក្យប្រមាថក៏ដោយ។
៣ សមាជិកគ្រួសារ គួរតែជាគំរូសម្រាប់ការប្រើប្រាស់ពាក្យសមរម្យក្នុងបរិបទផ្សេងៗ
៤ ឪពុកម្តាយគួរកោតសរសើរ នៅពេលកូនៗប្រើពាក្យសមរម្យ ដោយមិនប្រើពាក្យអាសអាភាសនៅពេលប្រើប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណិត។
៥ កាត់បន្ថយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណិត ដែលមិនសមស្របតាមអាយុ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយដែលមានអំពើហិង្សានិងអាសអាភាស។
៦ ណែនាំប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណិត ជាមួយនឹងឥទ្ធិពលនៃការនិយាយត្រឹមត្រូវ ។
៧ ចៀសវាងការបង្ហោះសារអាក្រក់ៗ នៅពេលដែលកុមារខឹងឬតូចចិត្ត ហើយពន្យល់ពួកគេថា បើពួកគេបន្តនៅលើអ៉ីនធឺណិត អាចជះឥទ្ធិពលអវិជ្ជមានដល់គេនាពេលអនាគត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកចូលចិត្តញ៉ឹង ឬផ្ទាត់ស្លឹកត្រចៀកកូន ប្រយ័ត្នស្ដាយក្រោយ!
ចុចអាន៖ចង់ឲ្យកូនរៀនពូកែជារឿងល្អ តែបើបង្ខំពេក ប្រយ័ត្នបានផលអវិជ្ជមាន
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ