Connect with us

សុខភាព

អ្នកជាសះស្បើយពីកូវីដ មានហានិភ័យខ្ពស់នៃការដាច់សរសៃឈាមខួរក្បាលនិង គាំងបេះដូង មួយឆ្នាំក្រោយ

បានផុស

នៅ

មនុស្សដែលរួចជីវិតពីជំងឺកូវីដ-១៩ មានហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ខ្សោយបេះដូងនិងបញ្ហាសរសៃឈាមបេះដូងផ្សេងទៀត។ នេះបើយោងតាមការស្រាវជ្រាវ ដែលបានចេញផ្សាយកាលពីដើមខែតុលានេះ។

ហានិភ័យខ្ពស់នេះ មិនត្រឹមតែកើតមានចំពោះអ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះអ្នកដែលឈឺស្រាលផងដែរ។

ជំងឺបេះដូង គឺជាបុព្វហេតុចម្បងនៃការស្លាប់ នៅសហរដ្ឋអាមេរិករួចទៅហើយ។ ជនជាតិអាមេរិកជាង ៤៣ លាននាក់និងប្រជាជនជាង ២៣៤ លាននាក់នៅទូទាំងពិភពលោក បានរួចផុតពីជំងឺកូវីដ-១៩។ នេះអាចនាំឲ្យមានការកើនឡើងនៃជំងឺទាក់ទងនឹងបេះដូង ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។

អ្នកនិពន្ធនៃការស្រាវជ្រាវថ្មីនេះ បានសរសេរថា “យុទ្ធសាស្ត្រថែទាំមនុស្សដែលបានរួចផុតពីដំណាក់កាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ គួរតែរួមបញ្ចូលការយកចិត្តទុកដាក់ចំពោះសុខភាពនិងនិងជំងឺពាក់ព័ន្ធបេះដូង”។

ដើម្បីកំណត់ពីវិសាលភាពនៃបញ្ហាបេះដូងទាក់ទងនឹងជំងឺកូវីដ-១៩ ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលកំណត់ត្រាសុខភាពអេឡិចត្រូនិករបស់អតីតយុទ្ធជនអាមេរិកជាង ១៥១,០០០ នាក់ ដែលបានរួចរស់ជីវិតក្នុងរយៈពេល ៣០ ថ្ងៃដំបូងនៃជំងឺរបស់ពួកគេ។

នេះ រាប់បញ្ចូលទាំងមនុស្សដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩, អ្នកដែលចូលបន្ទប់សង្គ្រោះបន្ទាន់ ឬអ្នកដែលព្យាបាលនៅតាមផ្ទះផងដែរ។

អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សដែលរួចជីវិតពីជំងឺកូវីដ-១៩ មានហានិភ័យខ្ពស់នៃបញ្ហាសរសៃឈាមបេះដូង សូម្បីតែប៉ុន្មានខែក្រោយមកក៏ដោយ បើប្រៀបធៀបទៅនឹងក្រុមមនុស្សដែលមិនមានជំងឺកូវីដ-១៩។

នេះរួមបញ្ចូលទាំងហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល៤៨ភាគរយ, ហានិភ័យខ្ពស់នៃចង្វាក់បេះដូងលោតខុសធម្មតា៧៩ភាគរយ, ហានិភ័យខ្ពស់នៃការគាំងបេះដូង៦១ភាគរយ និងហានិភ័យខ្ពស់នៃជំងឺខ្សោយបេះដូង៧៣ភាគរយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Healthline

ចុចអាន៖ កូវីដ សម្លាប់មនុស្សលើស ៧០ម៉ឺននាក់នៅ អាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៥ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៥ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៤ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម