Connect with us

សុខភាព

នេះជាមូលហេតុដែល វ៉ាក់សាំងដូសជំរុញ មានសារសំខាន់ បញ្ឈប់ការឆ្លងកូវីដ

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រ បានទទូចឲ្យមនុស្សដែលមានសិទ្ធិ ត្រូវទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ បន្ទាប់ពីការសិក្សាដ៏ធំមួយនៅប្រទេសអង់គ្លេសបានរកឃើញភស្តុតាង នៃ “ការឆ្លងទម្លុះ” បន្ទាប់ពីការចាក់វ៉ាក់សាំង២ដូសបាន ជាង៣ខែ។

ដោយសារតែហេតុផលថា ប្រសិទ្ធភាពវ៉ាក់សាំង២ដូស បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែនេះហើយ ទើបក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា ដូសជំរុញពិតជាមានសារសំខាន់ណាស់ ក្នុងការបញ្ឈប់ការឆ្លងរោគ។

ក្រុមអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Imperial College London បានវិភាគសំណាកមនុស្សជាង ១០០,០០០ នាក់ ហើយបានរកឃើញថា អត្រាឆ្លងមេរោគកូវីដក្នុងមនុស្សដែលមិនបានចាក់វ៉ាក់សាំង គឺខ្ពស់ជាងអ្នកចាក់បាន២ដូស ដល់ទៅ ៣ ទៅ ៤ ដងឯណោះ។

ប៉ុន្តែទោះអ្នកចាក់វ៉ាក់សាំងពេញលេញ ធ្វើឲ្យអត្រាឆ្លងធ្លាក់ចុះខ្លាំងក៏ដោយ, ក្នុងរយៈពេលបីខែបន្ទាប់ពីការចាក់លើកទី២ អត្រាឆ្លងបានកើនឡើងជាថ្មីម្តងទៀត។

ការរកឃើញនេះបង្ហាញថា ការការពារប្រឆាំងនឹងការឆ្លងមេរោគ ទោះមានឬគ្មានរោគសញ្ញាក៏ដោយ បានចាប់ផ្តើមថយចុះក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីការចាក់វ៉ាក់សាំងពេញលេញ។

យោងតាមការស្រាវជ្រាវ ការចាក់វ៉ាក់សាំងពេញលេញ អាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគទាំងមានឬគ្មានរោគសញ្ញាប្រហែល ៦០ភាគរយ។

វ៉ាក់សាំង Pfizer ហាក់ដូចជាមានប្រសិទ្ធភាពជាង AstraZeneca ប៉ុន្តែវ៉ាក់សាំងទាំងនេះ ត្រូវបានផ្តល់ឲ្យក្រុមអាយុផ្សេងៗគ្នា នៅកន្លែងខុសគ្នានៃការរីករាលដាលមេរោគ ដូច្នេះពួកគេមិនអាចយកមកប្រៀបធៀបដោយផ្ទាល់បានឡើយ។

គួរបញ្ជាក់ថា ខណៈពេលដែលការសិក្សាមុនៗ បានបង្ហាញថា អង់ទីគ័រប្រឆាំងនឹងកូវីដបានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីការចាក់វ៉ាក់សាំង ការរកឃើញថ្មីៗបានបង្ហាញថា វ៉ាក់សាំងពីរដូសគឺមានសមត្ថភាពការពារខ្ពស់ ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Guardian

ចុចអាន៖ NIH រក ឃើញ អ្នក ចាក់ វ៉ាក់ សាំង J&J បើ ចាក់ Pfizer ឬ Moderna ជា ដូស ជំរុញ គឺ ល្អ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

មេ​ណាតូ៖ បើ​សមាជិក​នៅ​តែ​កំណត់ ២% លើ​វិស័យ​ការពារ ណាតូ​នឹង​មិន​អាច​ការពារខ្លួន​បាន​ទេ

សេដ្ឋកិច្ច៦ នាទីutes មុន

យានយន្តជាង ៣៧ ម៉ឺនគ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការនៅឆ្នាំ ២០២៤

ជីវិតកម្សាន្ដ៩ នាទីutes មុន

អ្នកនាង ស្វែង សុជាតា គាំទ្រឱ្យតារាសម្តែងដែលត្រូវគេកេងចំណេញប្រាក់កម្រៃពីការថត ចេញមកទម្លាយរឿង (មានវីដេអូ)

ជីវិតកម្សាន្ដ១០ នាទីutes មុន

អ្នកគាំទ្រជាច្រើនទម្លាយការពិតខ្លះៗ ដែលយីហោ LV ស្រឡាញ់ J-Hope ខ្លាំងបំផុត

ព័ត៌មានជាតិ១២ នាទីutes មុន

គម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ធំៗ​ណា​ខ្លះ ​បញ្ចប់ការ​សាងសង់​​នៅឆ្នាំ ២០២៤?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម