ចរាចរណ៍
Update៖ គ្រោះថ្នាក់រថភ្លើងប៉ះរថយន្ត បង្កឲ្យមានអ្នកស្លាប់ បានដោះស្រាយបញ្ចប់ហើយ
បើតាមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តម គង់ វិមាន បានបញ្ជាក់នៅមុននេះថា ហេតុការណ៍គ្រោះថ្នាក់រថភ្លើងប៉ះទង្គិចជាមួយរថយន្តបណ្តាលឲ្យអ្នកបើកបររថយន្តស្លាប់ បានដោះស្រាយបញ្ចប់រួចរាល់ហើយ។
មន្រ្តីក្រសួងសាធារណការរូបនេះបន្តថា បច្ចុប្បន្នអ្នកបើកបររថភ្លើងបានវិលត្រឡប់ទៅគេហដ្ឋានវិញហើយ។
ហេតុការណ៍នៃការប៉ះទង្គិចគ្នារវាងរថភ្លើងនិងរថយន្ត បានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចទីប្រជុំជនវាលរេញនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តរងគ្រោះម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2T-4730 ធ្វើដំណើរទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ចំណែករថភ្លើងធ្វើដំណើរទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ។
អ្នកបើកបររថយន្ត ឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ ៣១ឆ្នាំ ជាអ្នកបើកបររថយន្តដឹកកម្មករមានទីលំនៅ ក្នុងភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរងរបួសធ្ងន់ ហើយក្រោយមកបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្នុងរថយន្តនោះ មិនមានអ្នករួមដំណើរទេ។ ចំណែករថភ្លើង ក្រោយបុកឡានហើយ បានបន្តដំណើរទៅដល់ស្ថានីយវាលរេញ ដែលមានចម្ងាយប្រមាណជា ២គីឡូម៉ែត្រពីកន្លែងកើតហេតុ៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ