Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យឆាបឆេះអគារកម្ពស់ ១៣ជាន់នៅ តៃវ៉ាន់ សម្លាប់មនុស្សដល់ទៅ ៤៦នាក់

បានផុស

នៅ

មនុស្សចំនួន ៤៦ នាក់ បានស្លាប់និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីអគ្គិភ័យដ៏ធំ បានឆាបឆេះអគារមួយនៅភាគខាងត្បូងកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ទី១៤ខែកញ្ញានេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន CNA បានឲ្យដឹងថា អគ្គិភ័យបានចាប់ផ្តើមនៅក្នុងអគារពាណិជ្ជកម្មនិងលំនៅដ្ឋានកម្ពស់ ១៣ ជាន់ នាវេលាម៉ោង ២ និង ៥៤ នាទីព្រឹក​ (ម៉ោងក្នុងស្រុក) ក្នុងសង្កាត់ Yancheng នៃទីក្រុង Kaohsiung។

អ្នកនាំពាក្យនៅការិយាល័យពន្លត់អគ្គិភ័យទីក្រុង Kaohsiung បានប្រាប់ CNN ថា ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅឡើយ ដោយបុគ្គលិកជួយសង្គ្រោះចំនួន ៣៧៧ នាក់ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ។ លោកនិយាយថា មនុស្ស ៤១ នាក់បានរងរបួស។

មនុស្សជាង ១០០ នាក់ដែលភាគច្រើនជាមនុស្សវ័យចំណាស់និងពិការ គឺបានរស់នៅក្នុងអគារនេះ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ថាមូលហេតុអ្វីដែលបណ្តាលឲ្យមានអគ្គិភ័យនេះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ផ្ទុះឃ្លាំងស្តុកសារធាតុគីមីដ៏ខ្លាំងក្លានៅឥណ្ឌា សម្លាប់មនុស្ស ១២ នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម