Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់កើនដល់ ១៩នាក់ ដោយសារព្យុះ Kompasu​ នៅ ហ្វីលីពីន

បានផុស

នៅ

ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិកដ៏ខ្លាំងក្លាឈ្មោះ Kompasu នៅប្រទេស ហ្វីលីពីន បានកើនឡើងដល់ ១៩ នាក់ហើយ ខណៈមនុស្ស ១៣ នាក់នៅតែបាត់ខ្លួន។

ក្រុមប្រឹក្សាកាត់បន្ថយនិងគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងដល់ ៣០ នាក់ ខណៈខ្លួនកំពុងផ្ទៀងផ្ទាត់របាយការណ៍អំពីការស្លាប់មនុស្ស ១១ នាក់ផ្សេងទៀតនិងម្នាក់ទៀតបាត់ខ្លួន ដោយសារការរអិលបាក់ដីនិងទឹកជំនន់ នៅតំបន់ភាគខាងជើងប្រទេសហ្វីលីពីននិងខេត្ត Palawan។

ព្យុះត្រូពិកនេះ បានបង្កឲ្យមានទឹកជំនន់និងការបាក់ដី។ មនុស្សជិត ២,០០០ នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

តំបន់ភាគខាងជើងប្រទេសហ្វីលីពីន ជាកន្លែងរងការវាយប្រហារធ្ងន់ធ្ងរបំផុត។ ការខូចខាតផ្នែកកសិកម្ម ត្រូវបានប៉ាន់ប្រមាណថាស្មើនឹងទំហំទឹកប្រាក់ ៩.៧ លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា Kompasu គឺជាព្យុះត្រូពិកទី ១៣ ដែលវាយប្រហារប្រទេសហ្វីលីពីន ក្នុងឆ្នាំនេះ។

ព្យុះទីហ្វុងនិងព្យុះត្រូពិក តែងតែវាយប្រហារប្រជុំកោះហ្វីលីពីន ដែលស្ថិតលើខ្សែក្រវ៉ាត់ព្យុះទីហ្វុង នៅប៉ែកខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដោយឆក់យកជីវិតមនុស្សរាប់រយនាក់និងបង្កការខូចខាតរាប់ពាន់លានដុល្លារ។

មានព្យុះទីហ្វុងប្រហែល ២០ បានចូលប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ។ ក្នុងចំណោមកោះទាំងអស់របស់ហ្វីលីពីន គឺកោះ Luzon និងកោះ Visayas រងគ្រោះញឹកញាប់ជាងគេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ ស្លាប់និងបាត់ខ្លួនមនុស្ស ២០នាក់ ដោយសារព្យុះស៊ីក្លូន Kompasu នៅ ហ្វីលីពីន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទីutes មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១៧ នាទីutes មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម